កម្ពុជានឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ

កម្ពុជានឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំដល់១៧ឆ្នាំ


កម្ពុជាមានគម្រោងនឹងចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំរហូតទៅដល់អាយុ១៧ឆ្នាំដែលមានចំនួនប្រមាណជាង២លានអ្នកនៅក្នុងទូទាំងប្រទេសកម្ពុជា។នេះបើយោងតាមសារសំឡេងពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២១។
សិស្សានុសិស្ស​ពាក់ម៉ាស់ ការពារ​ការឆ្លង​មេរោគ អំឡុងពេល​ចូលរៀន​នៅសាលា​កាលពីពេល​កន្លងទៅ (រូបតំណាង)
ដោយ

តាមសារ​សំឡេង​របស់សម្ដេច​តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​បានឲ្យ​ដឹងថាកម្ពុជានឹងមានគម្រោង​ចាក់វ៉ាក់សាំង​ជូនកុមារ និងយុវវ័យនេះ គឺនឹងចាប់​ផ្ដើមចាក់នៅក្រោយ​ការចាក់វ៉ាក់សាំងជូន​ប្រជាជន​ចាប់ពីអាយុ១៨ឆ្នាំ​ឡើង​ដែលមានប្រជាជន​សរុបទាំង​អស់ចំនួន​១០លាន​មានការចប់សព្វ​គ្រប់​ហើយ។​

តាមក្រសួង​សុខាភិបាល​មកទល់ពេលនេះ កម្ពុជា​បានសម្រេចបានការ​ចាក់វ៉ាក់សាំង​ជូនមនុស​ពេញវ័យ​បានប្រមាណជាង​៥លាន៤សែន​អ្នករួច​មកហើយ។ យ៉ាងណាមិញ ចំពោះវ៉ាក់សាំង​ដែលត្រូវចាក់ជូនកុមារ និងយុវ័យ​ កម្ពុជា​ត្រូវការវ៉ាក់សាំងសរុប​ប្រមាណជាង​៤លានដូសបន្ថែមទៀត ខណៈដែល ការចាក់វ៉ាក់សាំងនេះ​នឹងចាប់ផ្ដើម​ នៅក្នុង​រាជធានី​ភ្នំពេញ និងខេត្តកណ្ដាល​ រួចហើយបន្ត​ទៅតាមបណ្ដា​​ខេត្ត​ផ្សេងៗ​ដូចទៅ​នឹងវិធានការចាក់វ៉ាក់​សាំង​ជូន​មនុស្ស​ពេញវ័យដែរ។ ផែនការ​ចាក់វ៉ាក់សាំង​ជូនកុមារ​និងយុវវ័យនេះ នឹងធ្វើឡើង​ដោយការស្ម័គ្រចិត្ត​ដោយគ្មាន​ការបង្ខិតបង្ខំ​នោះឡើយ។ 

គួរបញ្ជាក់ថា សម្រាប់យុទ្ធនាការ​ក្នុងចាក់វ៉ាក់សាំងនេះ គឺក្នុងគោល​បំណង​ គិតគូ​ពីភាពស៊ាំ​នៅក្នុងសង្គម​និងគិតគូ​ទៅដល់​អនាគត​កុមារ និងយុវជន​ ជាពិសេស​សុខាមាលភាព​ពាក់ព័ន្ធ និងជាផ្នែកមួយក្នុងការ​ជំរុញ​ការ​បើកសាលារៀនឡើងវិញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន​បានអំពាវនាវទៅដល់ឪពុកម្ដាយនៅទូទាំង​ប្រទេស ជួយជំរុញនិង​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ចូលរួមយុទ្ធនាការ​មួយនេះ ដើម្បីសុខភាពកុមារ និងយុវវ័យ​ពីការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩។ បើទោះបីជា ទទួលការ​ចាក់វ៉ាក់សាំង​ហើយក៏ដោយក៏ត្រូវតែ​អនុវត្ត​ទៅតាមគោលការណ៍​របស់​ក្រសួង​សុខាភិបាល គឺបីកុំ បីការពារ ផងដែរ​ ដើម្បីការពារខ្លួន ក្រុមគ្រួសារ រួមទាំងសហគមន៏ យើងផងដែរ៕

អត្ថបទ៖ ហួន ស្រីនីត

None



អត្ថបទបន្ទាប់


អេស៊ីលីដាម៉ូបាល ជួយ​អ្នក​បាន​ច្រើន​យ៉ាងនៅ​ក្នុង​ស្ថានភាពលំបាក​ដោយសារ​កូវីដ

ដូចដែល​លោក​អ្នក​បាន​ដឹង​មក​ហើយ បច្ចុប្បន្ន ក្នុង​ស្ថានភាព​ដែលកូវីដ​ឆ្លង​រាលដាល​ច្រើន​ គ្រប់ៗ​គ្នា​នឹង​មាន​ការបារម្ភ​កាន់តែខ្លាំង​ពី​ការឆ្…

អ្នកជំនាញរំពឹងថាវិស័យទេសចរណ៍នឹងប្រសើរឡើងនៅដើមឆ្នាំ២០២២

អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍បដិសណ្ឋាកិច្ចនៅកម្ពុជា បានលើកឡើងថា ស្របពេលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាសម្រុកចាក់វាក់សាំងបង្ការមេរោគយ៉ាងលឿន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ