
បើតាម លោក វ៉ាស៊ឹម សុរិយា ចំណតទាំង៦នេះ រួមមាន៖ ចំណតស្ពានព្រែកព្នៅ ឫស្សីកែវត្រង់ចំណតឡានក្រុង ផែភ្នំពេញ ចំណតអរិយក្សត្រ-កោះពេជ្រ ច្បារអំពៅ និងត្រង់កន្លែងអ្នកតាចិនក្រុងតាខ្មៅ។
យ៉ាងណាក៏ដោយ លោក វ៉ាស៊ឹម សុរិយា មិនអាចបញ្ជាក់ពីតម្លៃសំបុត្រកប៉ាល់បានទេ ដោយគ្រាន់តែបញ្ជាក់ថា ចាប់ពីថ្ងៃបើកដំណើរការរហូតដល់ខែសីហា ក្រសួងនឹងអនុញ្ញាតឲ្យពលរដ្ឋជិះកប៉ាល់នេះដោយមិនបង់ប្រាក់ឡើយ។
លោកអត្ថាធិប្បាយថា៖ «ប្រហែលជាដំណើរការនៅថ្ងៃទី១២ ខែមេសា តែខ្ញុំអត់ទាន់ច្បាស់ទេ ព្រោះ អាចច្រឡំគ្នា។ ការដំណើរការកប៉ាល់ដឹកអ្នកដំណើរ គឺជាគោលដៅរបស់ក្រសួង ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រីផ្ទាល់ គឺទី១ កាត់បន្ថយការកកស្ទះចរាចរណ៍ខ្លះ។ ទី២ គឺចាប់ផ្តើមប្រើប្រាស់ធនធានទន្លេរបស់យើង ព្រោះ ទន្លេយើងមានសក្តានុពលធំក្នុងការដឹកជញ្ជូន»៕
None