អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុន ហាងបញ្ចាំ Cash-U-Up នឹងលក់ Franchise ចំនួន៣ សាខាទៀតក្នុងឆ្នាំនេះ


ក្រុមហ៊ុន ហាង Cash-U-Up ដែលជាក្រុមហ៊ុន បញ្ចាំស្របច្បាប់ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានសម្រេចលក់សិទ្ធិអាជីវកម្ម ឬហៅថា Franchise សាខាទី២របស់ខ្លួននៅក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ បន្ទាប់ពីសាខា Franchise ទី១នៅជិតរង្វង់មូលសំពៅមាស រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំក្រុមហ៊ុននេះ បានឲ្យដឹងថា ក្រុមហ៊ុននឹងពង្រីកសាខាតាមរយៈការលក់សិទ្ធិអាជីវកម្ម ឬហៅថា Franchise ចំនួន៣ទៀត នៅក្នុងឆ្នាំនេះ។
Cash-U-Up (ឃែស យូ អាប់) ជាក្រុមហ៊ុន​បញ្ចាំ​ស្រប​ច្បាប់​ដ៏​ធំ​មួយ​នៅ​កម្ពុជា។ រូបភាព៖ ហេង ភារម្យ

លោក គុជ សេដ្ឋា ប្រធាន​គ្រប់គ្រងទូទៅ​​ក្រុមហ៊ុន Cash-U-Up បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល Cash-U-Up សម្រេច​ចិត្តបើក​សាខា Franchise​ទី២របស់ខ្លួន​នៅក្រុង​ប៉ោយប៉ែតនោះ គឺមានកត្តា​៣យ៉ាង។ កត្តាទី​១​គឺដោយសារ​យើងមើល​ឃើញថា នៅតំបន់​ប៉ោយប៉ែត​ខេត្តបន្ទាយ​មានជ័យ​នេះ គឺពុំទាន់​មានសេវាកម្ម​របស់​ក្រុមហ៊ុន Cash-U-Up​ ចូលទៅ​ធ្វើប្រតិបត្តិការទេ។ កត្តាទី២ ដោយមើល​ឃើញថា​ទីផ្សារ​សម្រាប់​ទទួល​បញ្ចាំ និងប្រាតិភោគ​ដោយអនុប្បទាន​នៅតំបន់​នោះ គឺមានសក្តានុពល ដែលក្រុមហ៊ុន​អាចនឹង​ធ្វើសេវាកម្ម​ទទួល​បញ្ចាំបាន។ និងទី៣ វាក៏គោលដៅ​ក្រុមហ៊ុន Cash-U-Up ដែរ ដែលត្រូវការ​លក់ Franchise ឲ្យ​បាន ៥សាខា​នៅក្នុង​ឆ្នាំ ២០១៩នេះ ខណៈដែលបច្ចុប្បន្ន​លក់បាន ២សាខា​ហើយ។

លោក គុជ សេដ្ឋា គូសបញ្ជាក់ទៀតថា ​សក្តានុពល​សំខាន់​នៅក្រុង​ប៉ោយប៉ែត គឹជាសក្តានុពល​មួយ​ដែល​អាចនឹង​បំរើសេវាកម្ម​ទទួល​បញ្ចាំ​និងប្រាតិភោគ​ដោយអនុប្បទាន​បានប្រកប​ដោយភាព​ងាយស្រួល និងរហ័ស​ទាន់ចិត្ត។

ប្រធាន​គ្រប់គ្រងទូទៅ​ក្រុមហ៊ុន​ Cash-U-Up រូបនេះ បានបន្តថា ភាពអំណោយ​ផលរបស់​ក្រុងប៉ោយប៉ែត​នេះ មិនខុស​ពី​រាជធានីភ្នំពេញ​ប៉ុន្មាន​នោះទេ មានន័យថា តំបន់ប៉ោយប៉ែតនេះ មានសេដ្ឋកិច្ច​ដំណើរល្អ​ដូចរាជធានី​ភ្នំពេញដែរ ដោយការប្រើប្រាស់​ចរន្តសាច់ប្រាក់​គឺមានជាប្រចាំ។​ មួយវិញទៀត ជាធម្មតា​ទីកន្លែងណា​ក៏ដោយឲ្យ​​តែមានអាជីវកម្ម​ដំណើរការ​ច្រើន គឺជាជៀស​មិនផុត​ពីតម្រូវការសាច់​ប្រាក់​បន្ទាន់ដែរ ដូចនេះ​ក្រៅពី​សេវា​កម្ម របស់​ធនាគារ សេវាកម្ម​បញ្ចាំនេះ គឺបានរួម​ចំណែក​ក្នុងការសម្រួល​ដល់ការលំបាក​របស់ម្ចាស់​អាជីវកម្ម​ទាំងអស់នោះ។ លោកបានបន្ថែមថា  ជាទូទៅ មុននឹងឈាន​ដល់ការ​បើកសាខា​ក្រុង​ស៊ីវីល័យនេះ ក្រុមការងារ​របស់លោក​បានធ្វើការ​សិក្សាពីទីផ្សារ​នៅក្នុងតំបន់នេះ​រួចរាល់អស់​ហើយ ដើម្បីឲ្យ​សាខា​ថ្មីនេះដំណើរការ​បានប្រកប​ដោយភាពរលូន។ 

នៅក្នុងឆ្នាំ​២០១៩នេះ ក្រុមហ៊ុន Cash-U-Up មានផែនការលក់ Franchiseរបស់ខ្លួន​ឲ្យ​បាន៥​ ដោយសាខា Franchiseទី១ នៅរាជធានីភ្នំពេញ សាខាសំពៅមាស និង​ទី២ សាខាប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើក​ដំណើរការរួចហើយ។ ដោយឡែកសាខាFranchise​ទី៣​គ្រោងនឹង​លក់ទៅ​កាន់ខេត្ត​សៀមរាប ហើយសាខាFranchiseទី៤ និងទី៥ នៅក្នុង​រាជធានីភ្នំពេញ៕

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សន្យាថា ត្រឡប់ទៅវិញ នឹងជំរុញការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែមទៀត!

ថ្លែងនៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន, លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mahamad បានអាះអាងថា ម៉ាឡេស៊…

ធនាគារកសិកម្មរដ្ឋថៃ BAAC កំពុងប្រឈមនឹងបញ្ហាតម្រូវការកម្ចីពីកសិករ

នៅក្នុងវិស័យកសិកម្មរបស់ថៃដដែល ធនាគារកសិកម្មរដ្ឋថៃ BAAC កំពុងប្រឈមនឹងតម្រូវការប្រាក់កម្ចីពីកសិករ ដោយមានប្រាក់កម្ចីប្រមាណ ជាង៤ពាន់លានបាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ