អាមេរិក-​ចិន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ចោទ​ចិន​ថា "សូក​ប៉ាន់"​មេដឹកនាំ​ប្រទេស​នានា​ដោយ​"លុយ​វិនិយោគ"


ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​មហាយក្ស​អាស៊ី ចិន នៅតែ​បន្ត និង​ហាក់​គ្មាន​សញ្ញា​នៃ​ភាពធូរស្រាល​នៅឡើយ ការឆ្លង​ឆ្លើយ​ពាក្យ​សម្ដី​រវាង​មេដឹកនាំ​ប្រទេស​មហា​អំណាច​ទាំងពីរ​នេះ នៅតែ​បន្ត​ឥត​ឈប់។ ថ្មីៗ​នេះ អាមេរិក​ចោទ​ថា ចិន​កំពុង​ព្យាយាម​កសាង"អាណាចក្រ"​មួយ ដោយ​សូក​ប៉ាន់​មេដឹកនាំ​ប្រទេស​នានា ជាមួយ​នឹង​វិនិយោគទុន។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក Mike Pompeo។
ដោយ

ស្របពេលដែលភាពតានតឹង​បញ្ឆេះ​ដោយ​ជម្លោះ​ពាណិជ្ជកម្មកើន​ឡើង​ឥត​ស្រាក​ស្រាន្ត រវា​ង ចិន និង​រដ្ឋការ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋ​អាមេរិក​បាន​ក្រើន​រំឭក​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជាពិសេស ប្រទេស​នៅ​ក្នុង​ទ្វីប​អាមេរិក​ ឡាទីន ឲ្យ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ផែនការ​ជំរុញ​សេដ្ឋកិច្ច​របស់ក្រុង​ប៉េកាំង។ 

សារព័ត៌មាន​ពិភព​លោក AFP ថ្មីៗ​នេះ ផ្សាយ​ដោយ​ដកស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo ដែល​និយាយថា សហរដ្ឋ​អាមេរិក​ស្វាគមន៍​«ការប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ចិន ដោយ​ឈរ​លើ​មូលដ្ឋាន​ភាព​ត្រឹមត្រូវ និង​បដិការ» ប៉ុន្តែ «នៅពេលដែល​ចិន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ការ​សូក​ប៉ាន់​មេដឹកនាំ​ជាន់​ខ្ពស់​នៅតាម​បណ្ដា​ប្រទេស​នានា ជាថ្នូរ​នឹង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាជន​នៃ​ប្រទេស​នោះ ខ្ញុំ​គិតថា គំនិត​នៃ​ការ​កសាង​អាណាចក្រ​បែប​នេះ គឺ​មិន​ល្អ​ទេ សម្រាប់​ប្រទេស​នីមួយៗ»។ 

លោករដ្ឋមន្ត្រី​ការបរទេស​ Pompeo ថ្លែងថា «ការជំរុញ​ផ្នែក​សេដ្ឋកិច្ច​របស់​ចិន ពិត​ណាស់ គឺ​ជា​ហានិភ័យ​ចំពោះ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក ហើយ​យើង​នឹង​ប្រឆាំង​នឹង​ហានិភ័យ​នេះ​ នៅ​គ្រប់​ច្រក​ល្ហក»។ លោក​ Pompeo បន្ថែមថា ចិន​ទើបតែ​ដើរ​បាច​លុយ​ជុំវិញ​ពិភព​លោក​កាន់តែ​ច្រើនឡើងៗ នៅ​ក្នុង​រយៈពេល​ ២ ទៅ ៣​ឆ្នាំ​កន្លង​ទៅថ្មីៗ​នេះ​ប៉ុណ្ណោះ។

កាលពីឆ្នាំ​២០១៥ លោក​ប្រធានាធិបតី​ចិន ស៊ីន ជិនពីង បាន​សន្យា​ទឹក​ប្រាក់​វិយោគ​ផ្ទាល់ ២៥០​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​តំបន់​អាមេរិក ឡាទីន និង​សមុទ្រ​ការីអ៊ីប និង​ពីរដង​ច្រើន​ជាងនេះ​ថែមទៀត ជា​ពាណិជ្ជកម្ម ដែល​មានន័យថា ចិន​នឹង​ជំនួស​អាមេរិក​ក្នុង​តំណែង​ជា​ដៃគូ​សេដ្ឋកិច្ច​ធំបំផុត​ នៅ​ក្នុង​ប្រទេស​មួយចំនួន។ 

ប្រទេស​ចិន​ថ្លែង​ការពារ​គោល​នយោបាយ​ពាណិជ្ជកម្មរបស់​ខ្លួន ថា គឺ​ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក និងនិយាយថា ខុសពី​មហាអំណាច​លោក​ខាង​លិច ចិន​នឹង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផ្សេង​ទេ។ 

ប៉ុន្តែ អ្នករិះគន់និយាយថា ផល​ប្រយោជន៍របស់​ចិន​នៅ​អាមេរិក ឡាទីន និង​អាហ្វ្រិក ស្ទើរតែ​ទាំងអស់​ គឺ​ពាក់ព័ន្ធ​នឹងអាជីវកម្ម​លើ​ធនធាន​ធម្មជាតិ ឬ​បើ​មិនដូច្នេះ​ទេ គឺ​ដើម្បី​តែ​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​មិន​គិតពី​ប្រយោជន៍​របស់​កម្មករ​ក្នុងស្រុក ឬ​ការលូតលាស់​រយៈពេល​វែង​របស់​សាមី​ប្រទេស​ឡើយ៕




អត្ថបទបន្ទាប់


ពលរដ្ឋ​ខ្មែរ​ធ្លាប់​ចាញ់​បោក​ព័ត៌មាន​ក្លែងក្លាយ (Fake News) អស់​ច្រើន​រយ​លាន​ដុល្លារ!

ព័ត៌មាន​ក្លែងក្លាយ (Fake News) ជា​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ឡើង​តាម​មធ្យោបាយ​ផ្សេងៗ​ដើម្បី​បន្លំ បោក​បញ្ឆោត​សាធារ…

នៅ​វៀតណាម គេ​ស្នើ​ឲ្យ​ច្របាច់​ខេត្តក្រុង​​ខ្លះ​បញ្ចូល​គ្នា​ដើម្បីកាត់​បន្ថយ​ចំនួន​មន្ត្រីរាជការ

ថ្មីៗ​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​សម័យ​ប្រជុំ​រដ្ឋសភា តំណាង​រាស្ត្រ​វៀតណាម​ខ្លះ បាន​ស្នើ​ឲ្យ​មាន​ការ​ច្របាច់​ខេត្ត​ក្រុង​ខ្លះ​បញ្ចូល​គ្នា​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ