ចិនបើកច្រកព្រំដែនមួយទៀតនឹងវៀតណាម

ចិនប្រកាសបើកច្រកព្រំដែននាំចេញទំនិញឡើងវិញជាបណ្ដើរៗហើយជាមួយនឹងវៀតណាមវិញហើយ?


ត្រឹមតែមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃក្រុមការងារស្តីពីការសម្រួលពាណិជ្ជកម្មវៀតណាម-ចិនដែលដឹកនាំដោយនាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅថ្ងៃទី ៧ ខែមករា ប្រទេសចិនបានប្រកាសបើកឡើងវិញនូវច្រកទ្វាព្រំដែន Pingmeng ជាមួយច្រកព្រំដែន Soc Giang របស់វៀតណាម ខណៈដែលមុននេះ ច្រកទ្វារព្រំដែនវៀតណាម Tra Linh និងច្រកទ្វារព្រំដែនចិន Longbang ក៏ត្រូវបានបើកឡើងវិញផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
ច្រកព្រំដែន Soc Giang របស់វៀតណាម

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១  លោក Nguyen Hong Dien បានផ្ញើលិខិតមួយច្បាប់ទៅកាន់លេខាគណៈកម្មាធិការតំបន់ស្វយ័ត Guangxi Zhuang នៃបក្សកុម្មុយនិស្តចិន ដើម្បីពិភាក្សាអំពីនីតិវិធីចាំបាច់មួយចំនួនក្នុងការនាំចេញទំនិញ និងវិធានការដោះស្រាយការកកស្ទះទំនិញនៅច្រកព្រំដែន។

នៅក្នុងលិខិតនោះ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីចិន យល់ឃើញជារួមដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបាននូវការពង្រីកពាណិជ្ជកម្មទ្វេភាគី និងការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់នាពេលកន្លងមក។ លោកក៏បានស្នើឲ្យតំបន់ព្រំដែនក្វាងស៊ី និងវៀតណាមសហការគ្នាដោះស្រាយការកកស្ទះ ទំនិញផងដែរ។

តែយ៉ាងណាមិញ ភាគីក្វាងស៊ីបាននិយាយថា ខ្លួនបានវាយតម្លៃលើការការពារ និងគ្រប់គ្រងកូវីដ១៩ នៅច្រកព្រំដែនជាមួយប្រទេសវៀតណាម ប៉ុន្តែសម្រាប់ច្រកទ្វារផ្សេងទៀតនឹងត្រូវបានស្ដារឡើងវិញជាបណ្តើរៗ ដោយផ្អែកលើស្ថានភាពជំងឺកូវីដចុងក្រោយបង្អស់។

សូមជម្រាបថា បញ្ហាកកស្ទះការនាំចេញទំនិញនៅតាមច្រកព្រំដែនវៀតណាមចិននេះ គឺចាប់តាំងពីប្រទេសចិនបានអនុវត្តគោលនយោបាយ គ្មានកូវីដ មកម្ល៉េះ ដោយបានរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការនាំចូលទំនិញទៅកាន់ប្រទេសចិន ជាពិសេសផលិផលកសិកម្មពីប្រទេសវៀតណាម។

ក្រៅតែពីប្រទេសវៀតណាម ថ្មីៗនេះ ចិនក៏បានចាប់ផ្តើមត្រួតពិនិត្យជាបន្ទាន់ដើម្បីស្វែងរកមេរោគកូវីដ១៩ លើអាហារ និងផ្លែឈើដែលបានបញ្ជា និងនាំចូលពីប្រទេសប្រទេសថៃផងដែរ៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រេចពន្យារបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ២០២២ ក្រោយជំនួបជាមួយសម្តេច តេជោ ហ៊ុន សែន

យោងតាមសេចក្ដីប្រកាសរួមស្ដីពី ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សហភាពមីយ៉ាន់ម៉ា នាឱកាសជួបពិភាក្សាជាម…

អ្នកវិទ្យាសាស្ត្រប្រទេសស៊ីបរកឃើញមេរោគកូវីដមួយប្រភេទទៀតដែលកាត់ពូជបញ្ចូលគ្នារវាង ឌែលតានិងអូមីក្រុង

យោងតាមលោក Leondios Kostrikis សាស្ត្រាចារ្យវិទ្យាសាស្ត្រ និងជីវសាស្ត្រនៅសាកលវិទ្យាល័យស៊ីប (Cyprus) និងជាប្រធានមន្ទីរពិសោធន៍ជីវវិទ្យានៃសកល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ