ទំនាក់ទំនងនយោបាយ

ទោះទំនាក់ទំនងនយោបាយល្អក់កករខ្លាំងក្ដី ប៉ុន្ដែចិននៅតែអំពាវនាវអាមេរិកឲ្យរក្សាស្ថិរភាពពាណិជ្ជកម្មជាមួយគ្នា


ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានធ្វើការអំពាវនាវជាថ្មីម្តងទៀត ឲ្យសហរដ្ឋអាមេរិករក្សាបាននូវស្ថិរភាពនៃទំនាក់ទំនងពាណិជ្ជកម្ម ក្នុងន័យស្ថាបនា ទោះបីមហាអំណាចទាំងពីរកំពុងមើលមុខគ្នាមិនចំក្នុងផ្លូវនយោបាយការទូត និងពិបាកក្នុងការផ្សះផ្សាយ៉ាងណាក្តី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ឯកអង្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក ឈីន កាំង
ដោយ

ឯកអង្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋអាមេរិក លោក ឈី​ន កាំ​ង បាន​ថ្លែង​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ត្រូវ​តែ​បន្ត​លូតលាស់ និង​រីក​ចម្រើន​ទៅ​មុខ ស្រប​ពេល​ដែល​យើង​ខិតខំ​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​ក្នុង​ផ្លូវ​នយោបាយ​។ លោក​ឈី​ន កាំ​ង ថ្លែង​ដូចនេះ នៅ​អំឡុង​ពេល​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធំ​ៗ​របស់​អា​មេ​រិ​ក ដែល​បម្រើ​ការ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន​។

ការ​ចេញ​មក​ថ្លែង​ដូចនេះ​របស់​ប្រមុខ​ការទូត​ចិន ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន និង​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ង​ពីង បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជា​លើក​ទី​២ អស់​រយៈពេល​១​ម៉ោង​កន្លះ​ឯណោះ ដើម្បី​ជជែក​ពិភាក្សា​គ្នា ក្នុង​ការ​បញ្ចៀស​កុំ​ឲ្យ ការ​ប្រកួតប្រជែង​រវាង​ប្រទេស​ទាំង​ពីរ ក្លាយទៅជា​ជម្លោះ​រីក​រាលដាល​កាន់តែ​ធំ​ៗ​ទៅ​។

គួរ​ជម្រាប​ថា ឯកអង្គ​រដ្ឋ​ទូត​ថ្មី​របស់​ក្រុង​ប៉េ​កាំ​ង​ប្រចាំ​នៅ​អា​មេ​រិ​ក លោក ឈី​ន កាំ​ង ទោះ​ទើប​ចូល​កាន់​ដំណែង​ពី​ចុងខែ​កក្កដា​ក្តី ប៉ុន្តែ​ប្រមុខ​កា​ទូត​រូប​នេះ ហាក់​បង្ហាញ​ពី​ការ​ដើរតួ​នាទី​សំខាន់ ជា​ស្ពាន​ត​ភ្ជាប់ ការ​ឆ្លង​ឆ្លើយ​រវាង​ចិន​និង​អា​មេ​រិ​ក​។ ជាក់ស្តែង បុរស​ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ​ក្នុង​វិស័យ​ការទូត​រូប​នេះ ជា​រឿយ​ៗ​រមែង​ព​ន្ល​យ​ពាក្យ​ធ្ងន់​ៗ​ផង និង​ពេល​ខ្លះ​ផ្អែមល្ហែម​ផង​ទៅ​កាន់​រដ្ឋបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​។ 

មុន​មានការ​អំពាវ​ឲ្យ​រក្សា​ស្ថិរភាព​ក្នុង​ផ្លូវ​ពាណិជ្ជកម្ម​ដូចនេះ គេ​នៅ​ចាំ​ថា កាលពីដើម​ខែកញ្ញា លោក កាំ​ង បាន​ពន្លះ​អា​មេ​រិ​កថា កុំ​ឲ្យ​ចាត់​ទុក​ចិន​ជា​អតីត​សហភាព​សូ​វៀត ដែល​ចង់​ផ្តួល​រលំ​បាន​ស្រេច​នឹង​ចិត្ត​នោះ​។

ក្នុង​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ ក្រុមហ៊ុន​អា​មេ​រិ​ក ដែល​រកស៊ី​ជាមួយ​ចិន កំពុង​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​រដ្ឋបាល លោក​ចូ បៃ​ឌិន មាន​ភាព​យឺតយ៉ាវ​ខ្លាំង​មែនទែន ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​ចិន និង​ការ​បន្ត​វិធាន​ការណ៍​ពន្ធគយ លើ​ទំនិញ​រាប់រយ​ពាន់​លាន​ដុល្លារ រវាង​ប្រទេស​ទាំង​ពីរ​។

សូម​ជម្រាប​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១​រវាង​អា​មេ​រិ​ក និង​ចិន ដែល​ផុតកំណត់​នៅ​ចុងឆ្នាំ​នេះ គឺ​មាន​ស្នើ​ឲ្យ​ចិន​ជំរុញ​ការ​ទិញ​ផលិតផល​ពី​អា​មេ​រិ​ក​ក្នុង​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល ២​ឆ្នាំ ប៉ុន្ដែ ក្រុង​ប៉េ​កាំ​ង ហាក់​មិន​បាន​ខ្វាយខ្វល់​នឹង​គោលដៅ​នៃ​កិច្ចព្រមព្រៀង​នេះនោះ​ទេ ដោយ​លើក​ហេតុផល​ថា ដោយសារ​តែ​មានការ​រំខាន​ដោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩៕

None



អត្ថបទបន្ទាប់


អគ្គទេសាភិបាលធនាគារជាតិ៖ កម្ពុជានៅរក្សាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អះអាងថា ប្រព័ន្ធធនាគារបានរក្សាភាពធន់ និងបានរួមចំណែកក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានជួយដល់វ…

អាមេរិក កូរ៉េខាងត្បូង និងជប៉ុនក្ដៅស្លឹកត្រចៀក ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចង្ងាយឆ្ងាយ

អ្នកជំនាញ និងជាប្រេសិតពិសេសលើបញ្ហាអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តចំនួនពីរទៀតរួមមាន ជប៉ុន និងកូរ៉េខាងត្បូង បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ