អាជ្ញាធរចិនបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យា Didi

អាជ្ញាធរចិនបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យា Didi ក្រោយឡើងផ្សារភាគហ៊ុននៅអាមេរិក


ទើបតែបានបោះផ្សាយលក់ភាគហ៊ុននៅផ្សារភាគហ៊ុនញូសយ៉កសហរដ្ឋអាមេរិក មិនទាន់បានប៉ុន្មានថ្ងៃផង ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Didi ដែលជាក្រុមហ៊ុនកក់សេវាធ្វើដំណើរតាមអនឡាញនោះ ត្រូវបានអាជ្ញាធរចិន បង្ក្រាបយ៉ាងចាស់ដៃ។ និយ័តករចិន បានបញ្ជាឲ្យមានការដកចោលកម្មវិធី Didi ចេញពី App Store នៅក្នុងប្រទេសចិន ក្រោមហេតុផលថា ក្រុមហ៊ុននេះ បានរំលោភបំពានប្រមូលយកទិន្នន័យឯកជនពីអ្នកប្រើប្រាស់ដោយខុសច្បាប់។
រូបភាព៖ រ៉យទ័រ

ក្រុមហ៊ុន Didi បានចេញមុខលើកឡើងដែរថា ចំណាត់ការរបស់និយ័តករចិននេះ គឺនឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនយ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុនចិន ដែលចុះបញ្ជីផ្សារភាគហ៊ុនថ្មីៗ នៅអាមេរិកផ្សេងទៀត ក៏កំពុងបារម្ភថា នឹងអាចក្លាយជាផ្ទាំងស៊ីបសម្រាប់ការស៊ើបអង្កេតពីអាជ្ញាធរសន្ដិសុខអ៊ីនធើណែតចិនផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Didi នេះ អាចនិយាយបានថា គឺជាក្រុមហ៊ុនចិនទី២ហើយ បន្ទាប់ពីក្រុមហ៊ុន Ant Group របស់កំពូលមហាសេដ្ឋកិច្ចជេក ម៉ា ដែលត្រូវបានអាជ្ញាធរចិនបង្ក្រាបយ៉ាងចាស់ដៃផងដែរថ្មីៗនេះ។ ប៉ុន្ដែ វាហាក់ខុសគ្នាបន្ដិចនៅត្រង់ថា ក្រុមហ៊ុន Didi បានសម្រេចរួចរាល់ការបោះផ្សាយ IPO របស់ខ្លួនមុនមានការបង្ក្រាប ប៉ុន្ដែក្រុមហ៊ុន Ant Group វិញ រងការបង្ក្រាបមុនការបោះផ្សាយ IPO។

ការដាក់ចេញបទបញ្ជារបស់រដ្ឋបាលលំហរអ៊ីនធើណែតរបស់ចិន ទៅលើក្រុមហ៊ុន Didi គឺធ្វើឡើងត្រឹមតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនិយ័តករបានប្រកាសស៊ើបអង្កេតទៅលើក្រុមហ៊ុនចិនមួយនេះ និង តិចជាង១សប្ដាហ៍ បន្ទាប់ពីក្រុមហ៊ុន Didi បានបោះផ្សាយលក់ភាគហ៊ុននៅផ្សារភាគហ៊ុនញូសយ៉កសហរដ្ឋអាមេរិកក្នុងតម្លៃដល់ទៅជាង ៤ពាន់៤រយលានដុល្លារអាមេរិក។

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការលុបចោលនៃការបោះផ្សាយ IPO របស់ក្រុមហ៊ុន Ant Group នាពេលកន្លងមក និងសកម្មភាពបង្ក្រាបលើក្រុមហ៊ុន Didi នាពេលនេះ បានបង្ហាញឲ្យឃើញថា ការបោះផ្សាយ IPO គឺជារឿងគ្រោះថ្នាក់ណាស់នៅក្នុងប្រទេសចិន។

គួរំឭកថា រដ្ឋាភិបាលផ្នែកលំហអ៊ិនធឺណែតចិនបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន ជុំវិញការស៊ើបអង្កេតលើក្រុមហ៊ុន Didi នេះថា គឺដើម្បីការពារសន្តិសុខជាតិ និង ប្រយោជន៍សាធារណៈ។ ការបង្ក្រាបនេះ បានធ្វើឲ្យតម្លៃភាគហ៊ុនក្រុមហ៊ុន Didi នៅផ្សារភាគហ៊ុនញ៉ូយ៉ក បានធ្លាក់ចុះប្រមាណ ៥,៣ ភាគរយ មកនៅត្រឹមជាង ១៥ ដុល្លារក្នុងមួយហ៊ុន កាលពីសប្ដាហ៍មុន។

សូមបញ្ជាក់ថា ក្រៅតែពីរងការបង្ក្រាបពីរដ្ឋបាលលំហអ៊ីនធើណែតចិនហើយនោះ តាមការរាយការណ៍ដោយសារព័ត៌មាន Reuters ក្រុមហ៊ុន Didi ដែលបច្ចុប្បន្នមានតម្លៃប្រមាណ៧៥ពាន់លានដុល្លារអាមេរិកនេះ ក៏កំពុងក្លាយជាផ្ទាំងស៊ីបរបស់និយ័តករចិនផងដែរ ទាក់ទងនឹងការស៊ើបអង្កេតលើការប្រឆាំងនឹងសេចក្ដីទុកចិត្ត៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

None



អត្ថបទបន្ទាប់


ជប៉ុនកំពុងរៀបចំលិខិតឆ្លងដែនវ៉ាក់សាំង ដោយមានការទទួលស្គាល់ពី ១០ប្រទេស

ប្រទេសជប៉ុនកំពុងបង្កើតឲ្យមានការរៀបចំលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការទទួលស្គាល់ពីប្រទេសចំនួន១០ រួមទាំង អ៊ី…

ក្រុមអ្នកម៉ៅការសំណង់នៅវៀតណាមថា ដែកនៅតែថ្លៃខ្ពស់ ទោះតម្លៃថយចុះជាងមុនបបន្ដិចក្ដី

តម្លៃដែកថែបសម្រាប់បំរើការងារក្នុងវិស័យសំណង់នៅវៀតណាមដែលធ្លាប់បានកើនឡើងខ្ពស់នោះ ឥឡូវនេះហាក់មានការធ្លាក់ចុះមកវិញបន្ដិចហើយ ក្នុងរយៈពេលប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ