តម្លៃដែកនៅទីផ្សារវៀតណាម

ក្រុមអ្នកម៉ៅការសំណង់នៅវៀតណាមថា ដែកនៅតែថ្លៃខ្ពស់ ទោះតម្លៃថយចុះជាងមុនបបន្ដិចក្ដី


តម្លៃដែកថែបសម្រាប់បំរើការងារក្នុងវិស័យសំណង់នៅវៀតណាមដែលធ្លាប់បានកើនឡើងខ្ពស់នោះ ឥឡូវនេះហាក់មានការធ្លាក់ចុះមកវិញបន្ដិចហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយធ្លាក់មកនៅក្រោម ៧៣០ ដុល្លារ ក្នុងមួយតោន។ បើទោះបីជាតម្លៃដែកធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្ដែ ក្រុមអ្នកម៉ៅការសំណង់នៅវៀតណាម នៅតែត្អូញត្អែរថាតម្លៃដែកនេះ នៅតែខ្ពស់ដដែល ហើយបញ្ហាដែកឡើងថ្លៃ កំពុងធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណេញជាច្រើនផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express ។
រូបភាព៖ VnEpress

ក្រុមហ៊ុនដែកថែបធំៗវៀតណាម បាននិយាយថា ចាប់តាំងពីដើមដើមខែកក្កដាមក ពួកគេបានបន្ទាបតម្លៃដែកថែបជាង ១៣ដុល្លារក្នុងមួយតោន ដើម្បីធ្វើយ៉ាងណាឲ្យតម្លៃដែកលើទីផ្សារមានតម្លៃទាបជាងមុន។

ការធ្លាក់ចុះនៃតម្លៃដែកថែបសម្រាប់ការសាងសង់ នៅក្នុងទីផ្សារវៀតណាម នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក៏បានចូលរួមធ្វើឲ្យតម្លៃដែកទីផ្សារពិភពលោកក៏មានការថយចុះជាងមុនបន្ដិចផងដែរ។ កត្តារួមផ្សំផ្សេងទៀត ដែលធ្វើឲ្យតម្លៃដែកថយចុះទាបជាងមុនេះ គឺដោយសារតែតម្រូវការសម្រាប់សម្ភារសាងសង់មានការចុះខ្សោយ នៅក្នុងតំបន់ខ្លះ ព្រោះតែរដូវនេះ គឺជារដូវភ្លៀងពុំសូវមានការសាងសង់ច្រើននោះទេ។

បើទោះបីជាតម្លៃដែកស្រុតចុះទាបជាងមុនបន្ដិចក្ដី ប៉ុន្ដែ ក្រុមអ្នកម៉ៅការសំណង់វៀតណាមបាននិយាយថា តម្លៃដែកនៅក្នុងស្រុក នៅតែមានខ្ពស់ ហើយបញ្ហាដែកថ្លៃខ្លាំងនេះ ក៏បានធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណេញជាច្រើនដែរ ខណៈដែលតម្លៃដែកគឺមានការចំណាយប្រមាណ ១០ ទៅ ៣០ភាគរយ នៃគម្រោងសំណង់។ 

យ៉ាងណាមិញ ប្រទេសវៀតណាមបានផលិតដែកថែបជិត ១២ លានតោន ជាមួយប្រភេទដែកផ្សេងៗគ្នានៅក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២១ ពោលគឺកើនឡើងជាង ៣៨ ភាគរយ ខណៈដែលការនាំចេញដែកវិញមានជិត ២លាន៨ សែនតោនកើនឡើង ៨០ ភាគរយ។ ក្នុងនោះ វៀតណាម បាននាំចេញដែកទៅប្រទេសចិនជាង១លានតោន កើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមបញ្ជាក់ថា បញ្ហាដែកឡើងថ្លៃនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលក្រុមហ៊ុនម៉ៅការសំណង់នៅវៀតណាមប៉ុណ្ណោះទេ នៅកម្ពុជាឯណេះវិញ ក៏កំពុងប្រឈមនឹងបញ្ហាដែកឡើងថ្លៃ ហើយក្រុមហ៊ុនម៉ៅការសំណង់ជាច្រើននាពេលថ្មីៗនេះ ក៏បានត្អូញត្អែរពីការបាត់បង់ចំណូលផងដែរ ខណៈបច្ចុប្បន្ន កម្ពុជាយើងមានការនាំចូលដែកភាគច្រើនពីវៀតណាម និងប្រទេសចិន៕

អត្ថបទដោយ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរចិនបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យា Didi ក្រោយឡើងផ្សារភាគហ៊ុននៅអាមេរិក

ព័ត៌មាន
ទើបតែបានបោះផ្សាយលក់ភាគហ៊ុននៅផ្សារភាគហ៊ុនញូសយ៉កសហរដ្ឋអាមេរិក មិនទាន់បានប៉ុន្មានថ្ងៃផង ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Didi ដែលជាក្រ…

ក្រុមហ៊ុន Smart បានបញ្ចប់ការសាងសង់ស្ថានីយ៍បណ្តាញថ្មីជាង ៣០០ ទីតាំង ក្នុងឆ្នាំ ២០២១ ដើម្បីធ្វើឲ្យសេវា 4G LTE របស់ខ្លួនកាន់តែប្រសើរបំផុត

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានពង្រីកសេវាគ្របដណ្ដប់បណ្តាញ4G របស់ខ្លួននៅតាមបណ្ដាខេត្ត-រាជធាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ