តោះ! ប្រកួតផ្ទះស្អាត !

ទីក្រុង​រណប​សិរីមង្គល បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​តុបតែងផ្ទះ «ផ្ទះខ្ញុំស្អាត!» ផ្ទះស្អាតជាងគេ នឹងទទួលរង្វាន់ ៨លានរៀល!


គម្រោង​លំនៅឋាន ទីក្រុង​រណប​សិរីមង្គល ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Worldbridge Homes បាន​​បង្កើត​កម្មវិធី​ប្រកួត​តុបតែង​លំនៅឋាន​សម្រាប់​ប្រជាពលរដ្ឋ​ដែលរស់នៅ​ក្នុង​គម្រោង​ផ្ទាល់ ឈ្មោះ​ថាកម្មវិធី«ផ្ទះខ្ញុំស្អាត!» ។
ដោយ
គម្រោង​លំនៅឋាន ទីក្រុង​រណប​សិរីមង្គល ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Worldbridge Homes បាន​​បង្កើត​កម្មវិធី​ប្រកួត​តុបតែង​លំនៅឋាន​សម្រាប់​ប្រជាពលរដ្ឋ​ដែលរស់នៅ​ក្នុង​គម្រោង​ផ្ទាល់ ឈ្មោះ​ថាកម្មវិធី«ផ្ទះខ្ញុំស្អាត!» ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញនិងលើកទឹកចិត្តអតិថិជនជាម្ចាស់ផ្ទះអោយតុបតែងសំអាត និង គោរពតាមបទដ្ឋានសាងសង់ជាស្តង់ដារដែលគម្រោងបានដាក់ជូន។ 

កម្មវិធីនេះមានបីវគ្គ វគ្គទីមួយ ប្រកួតរូបថត ដែលម្ចាស់ផ្ទះថតដាក់ផុសក្នុងផេកផ្លូវការរបស់ក្រុមហ៊ុន ហើយប្រមូល Like=1 ពិន្ទុ share 1= 2 ពិន្ទុ បន្ទាប់មកជម្រើសយកតែ១០នាក់ចូលវគ្គទី២ ។ វគ្គទី២ បេក្ខជនទាំង១០នាក់ ត្រូវថតជាវីដេអូ១០នាទី ណែនាំពីផ្ទះរបស់ខ្លួន ហើយផុសចូលផេកផ្លូវការរបស់ក្រុមហ៊ុន ហើយប្រមូលLike=1ពិន្ទុ share 1= 2 ពិន្ទុ បន្ទាប់មកជម្រើសយកតែ៥នាក់ចូលវគ្គផ្តាច់ព្រ័ត្រ ។ វគ្គផ្តាច់ព្រ័ត្រ បេក្ខជនទាំង៥នាក់ត្រូវចូលរួមផលិតវីដេអូអធិប្បាយពីហេតុផលនានាដែលនាំអោយគាត់ ពេញចិត្តរស់នៅនិងគាំទ្រការចូលរួមទាំងអស់គ្នាដើម្បីសោភ័ណភាព ផាសុកភាព សណ្តាប់ធ្នាប់របស់គម្រោង !

វីដេអូទាំង៥នឹងត្រូវបង្ហាញផ្ទាល់នៅកម្មវិធីថ្ងៃផ្តាច់ព្រ័ត្តដោយមានការចូលរួមពីគណកម្មាការឯករាជ្យជាតំណាងមកពីក្រុមហ៊ុននិងស្ថាប័នពាក់ព័ន្ធ រួមជាមួយសាធារណ:ជនផងដែរ។ រង្វាន់ផ្តល់ជូនសរុបចំនួន ២០លានរៀល ជាទឹកប្រាក់ដែលជ័យលាភីលេខ១ ទទួលបាន ៨លានរៀល លេខ២ បាន ៦លានរៀល និងលេខ៣ចំនួន៤លានរៀល ឯរង្វាន់លើកទឹកចិត្ត២រង្វាន់មួយរង្វាន់១លានរៀល។ 

លោក យក់ សុធីរិទ្ធិ ប្រធានគ្រប់គ្រងទូទៅ របស់​ក្រុមហ៊ុន WorldBridge Homes បាន​ឲ្យ​ដឹងថា គម្រោងទីក្រុងរណបសិរីមង្គលគ្រោងនឹងបញ្ចប់ការសាងសង់ត្រឹមចុងឆ្នាំនេះ ដូច្នេះ លោកសង្ឃឹមថា អតិថិជនដែលចូលរស់នៅជាបន្តបន្ទាប់នឹង​យក​គំរូ​តាម​អតិថិជនដែលជាប់​ជា​ជ័យលាភី ហើយ​បន្ត​ការរស់នៅ​ដែល​មាន​សោភ័ណភាព ផាសុកភាព សណ្តាប់ធ្នាប់ ទាំងក្នុងនិងក្រៅ ពោលគឺស្អាតជាលក្ខណ:សហគមន៍រស់នៅតែម្តង ។ 

លោក សុធីរិទ្ធី បាន​ឲ្យ​ដឹង​ផងដែរ ថា គេហដ្ឋាន​ដែល​នៅ​មាន​លក់​មាន​តម្លៃ​ចាប់ពី 27,500​ដុល្លារ​ឡើងទៅ អតិថិជន​អាច​ទិញ​ជាលក្ខណៈ​បង់រំលស់​គ្មាន​ប្រាក់​កក់ បង់ត្រឹម 230​ដុល្លារ​​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ។

​ពិសេសជាងនេះ​ទៅទៀត នៅក្នុង​ឆ្នាំនេះ ក្រុមហ៊ុន​កំពុង​រៀបចំ​សាងសង់​ផ្សារ​និង​ផ្ទះល្វែង​អាជីវកម្មខ្នាតធំ ជាតំបន់​ពាណិជ្ជកម្មរួមជាមួយនឹងរោងចក្រទំនើបរបស់បណ្តុំសហគ្រាសធុនតូចនិងមធ្យមទៀត ដើម្បី​បម្រើ​ដល់​ការរស់នៅ​ក្នុង​គម្រោង ឲ្យ​​មានភាពងាយស្រួលនិងទទួលបាន​អត្ថប្រយោជន៍កាន់តែច្រើន ដោយ​អាចរស់នៅផង រកស៊ី​និង​ធ្វើការ​ផង​ ក្នុង​តំបន់​តែ​មួយ ។ 

សូមអតិថិជនទាក់ទង 070 905 333 / 070 906 333 / 070 907 333 រៀងរាល់ម៉ោងធ្វើការ ឬ​ចូលទៅអាន​នៅ​ផេក​ហ្វេសប៊ុក របស់ WordBridge Homes




អត្ថបទបន្ទាប់


កម្ពុជាឈរលំដាប់ទី២ បន្ទាប់ពីអាមេរិក ជាទិសដៅវិនិយោគធំបំផុតរបស់ក្រុមហ៊ុនវៀតណាម

ក្រុមហ៊ុនរបស់វៀតណាម នៅពាក់កណ្ដាលឆ្នាំ២០២១នេះ បានវិនិយោគនៅក្រៅប្រទេសក្នុងតម្លៃជាទឹកប្រាក់ប្រមាណជិត ៥៥០លានដុល្លារ មានការកើនឡើងដល់ទៅជាង២ដ…

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនឹងបង្កើនការបណ្តុះបណ្តាលសមត្ថភាពទៅដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងការចាប់យកឌីជីថល ការពង្រីកទីផ្សារ និងការទទួលបានហិរញ្ញប្បទានគាំទ្របន្ថែម

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១, ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានរៀបចំកិច្ចប្រជុំ លើកទី ០៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ