ប៉ុន្តែ ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ ទោសស្លាប់អាចលើកលែងឲ្យមន្ត្រីពុករលួយដូចមានបញ្ជាក់ខាងលើបាន ក្នុងលក្ខខណ្ឌដែលពួកគេប្រគល់ទ្រព្យសម្បត្តិដែលបានមកដោយខុសច្បាប់យ៉ាងហោច ៧៥% ឲ្យទៅរដ្ឋវិញ។
ការបន្ធូរបន្ថយទោសនេះ បន្ទាប់ពីរដ្ឋាភិបាលវៀតណាមបានធ្វើវិសោធនកម្មទៅលើច្បាប់ព្រហ្មទណ្ឌឆ្នាំ១៩៩៩។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅក្រោមច្បាប់ព្រហ្មទណ្ឌដែលទើបធ្វើវិសោធនកម្មរបស់វៀតណាម ទោសស្លាប់នឹងត្រូវសម្រាលមកត្រឹមជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើមន្ត្រីដែលគេរកឃើញថាជាប់ចោទពីបទពុករលួយ ព្រមសហការជាមួយអាជ្ញាធរក្នុងអំឡុងពេលស៊ើបអង្កេត និងស្ម័គ្រចិត្តប្រគល់ទ្រព្យសម្បត្តិដែលបានមកដោយខុសច្បាប់យ៉ាងហោច ៧៥% ឲ្យទៅរដ្ឋវិញ។
ក្រោមច្បាប់ថ្មីនេះ ប្រទេសវៀតណាមក៏នឹងលើកលែងទោសប្រហារជីវិតចំពោះអ្នកទោសដែលមានអាយុ ៧៥ឆ្នាំឡើងទៅ ព្រមទាំងអ្នកទាំងឡាយដែលជាប់ទោសពីបទប្លន់ បំផ្លាញឧបករណ៍និងការងារដែលមានសារសំខាន់ចំពោះសន្តិសុខជាតិ ការប្រឆាំងបញ្ជា ការចុះចូលនឹងសត្រូវ ការកាន់កាប់គ្រឿងញៀន និងការកិបកេង ព្រមទាំងការផលិតនិងជួញដូរម្ហូបអាហារក្លែងក្លាយផងដែរ។
ច្បាប់ថ្មីនឹងបន្ថយចំនួនទោសដែលត្រូវប្រហារជីវិត ពី ២២បទល្មើស មកត្រឹម ១៥បទល្មើស៕