សេដ្ឋកិច្ចពិភពលោក

ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅទ្រឹង នឹងធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះនៅឆ្នាំក្រោយនេះ


មន្ត្រីប្រតិបត្តិជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន IRPC ដែលជាសាខារបស់ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នជាតិ PTT បាននិយាយថា តម្លៃប្រេងឆៅនៅទីក្រុងឌូបៃ នៅប្រទេសអារ៉ាប់រួម ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹម៨៣-៨៥ដុល្លារ ក្នុងមួយធុងបារ៉ែល នៅឆ្នាំក្រោយ គឺស្របតាមកំណើនសេដ្ឋកិច្ចពិភពលោកដែលរំពឹងមានការធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចពិភពលោក
ដោយ

លោក ភីឈីន អាភីវ៉ានតាណាផន (Phichin Aphiwantanaporn) អនុប្រធានមន្ត្រីប្រតិបត្តិនៅក្រុមហ៊ុន IRPC បាននិយាយថា តម្លៃប្រេងឆៅត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្លាក់ចុះបន្តិចមកនៅត្រឹមចន្លោះពី៨៦-៨៧ដុល្លារ ក្នុងមួយធុងបារ៉ែល សម្រាប់ត្រីមាសទី៤ឆ្នាំនេះ។ ការព្យាកររបស់ក្រុមហ៊ុននេះ គឺស្របគ្នាទៅនឹងអ្នកវិភាគពីតម្លៃប្រេងផ្សេងទៀតដែរ។ តួយ៉ាងក្រុមហ៊ុន Star Petroleum Refining ក៏បាននិយាយនៅមុននេះដែរថា តម្លៃប្រេងឆៅនៅក្នុងពិភពលោកទំនងជានឹងធ្លាក់ចុះសម្រាប់ត្រីមាសចុងក្រោយឆ្នាំនេះ បើទោះជាមានតម្រូវការថាមពលខ្លាំង ក្រោយបារម្ភពីកត្តាប្រឈមបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ និងការកែសម្រួលសេដ្ឋកិច្ចក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួនយ៉ាងណាក៏ដោយ។

ការធ្លាក់ចុះតម្លៃប្រេងឆៅនេះត្រូវបានគេសន្មតថា គឺបណ្ដាលមកពីអតិរេកប្រេងក្នុងចំណោមប្រទេសជាអ្នកផ្គត់ផ្គង់ប្រេងសំខាន់ៗមួយចំនួន ហើយក្រុមហ៊ុន IRPC បាននិយាយថា ឥឡូវនេះខ្លួនកំពុងស្ថិតនៅលើផ្លូវអភិវឌ្ឍអាជីវកម្មប្រេងរបស់ខ្លួន និងប្រើប្រាស់ថាមពលកកើតឡើងវិញ។

លោក ភីឈីន បាននិយាយថា ការសាងសង់រោងចក្រផលិតប្រេងឥន្ធនៈស្អាត (UCF) ដែលគ្រោងនឹងចំណាយថវិកាចំនួន៤២០លានដុល្លារនោះបានសម្រេចការសាងសង់បានចំនួន៩៦%ហើយ ហើយនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំនេះ។ គម្រោងរោងចក្រផលិតប្រេងឥន្ធនៈស្អាតនេះ វាស្របតាមផែនការរបស់រដ្ឋាភិបាល ដែលតម្រូវឱ្យរោងចក្រចម្រាញ់ប្រេងត្រូវផលិតប្រេងម៉ាស៊ូត ដែលត្រូវនឹងស្តង់ដារការបំភាយបរិស្ថានយូរ៉ូ៥ (Euro 5) ដែលគ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំក្រោយតទៅ។ បើតាមការបញ្ជាក់របស់លោក ភីឈីន គម្រោងរោងចក្រផលិតប្រេងឥន្ធនៈស្អាតនេះនឹងផលិតប្រេងម៉ាស៊ូតឱ្យបានចំនួនរហូតដល់៧ម៉ឺន៥ពាន់ធុងបារ៉ែលក្នុងមួយថ្ងៃ។

នៅក្នុងត្រីមាសទី៣ឆ្នាំ២០២៣ ប្រាក់ចំណូលរបស់ក្រុមហ៊ុន IRPC បានធ្លាក់ចុះ១២% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹមជិត៧១ពាន់លានបាត ឬប្រហែលជាង២ពាន់លានដុល្លារ ហើយក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះក្រុមហ៊ុន IRPC រកចំណូលបានជាង៦ពាន់លានដុល្លារ ថយចុះ១៥%ដែលភាគច្រើនត្រូវបានសន្មតថា បណ្ដាលមកពីតម្លៃប្រេងធ្លាក់ចុះ។

ទន្ទឹមនឹងនេះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះ នៅក្នុងត្រីមាសទី៣ឆ្នាំនេះ បានកើនឡើង១៩២% ដល់ជិត៦៩លានដុល្លារ បន្ទាប់ពីបានខាតបង់ជាង៦៨លានដុល្លារ កាលពីឆ្នាំមុន ប៉ុន្តែបើគិតជារយៈពេល៩ខែដំបូងឆ្នាំនេះវិញ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ៨២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺធ្លាក់មកនៅត្រឹមជាង១៤លានដុល្លារ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


អ្នកជំនាញថា ទីផ្សារកំពុងអភិវឌ្ឍន៍នៅអាស៊ីមិនគួរពឹងផ្អែកលើអ្នកវិនិយោគលោកខាងលិចតែមួយទៀតនោះទេ

អ្នកជំនាញសេដ្ឋកិច្ចនៅអង់គ្លេស បានលើកឡើងថា ទីផ្សារកំពុងអភិវឌ្ឈន៍នៅអាស៊ីមិនគួរពឹងផ្អែកលើប្រភពទុន ឫលើអ្នកវិនិយោគមកពីលោកខាងលិចតែមួយទៀតនោះ…

តម្លៃមាសចាប់ផ្ដើមកើនឡើងវិញ ចំពេលទស្សនវិស័យឆ្នាំ២០២៤ កំពុងផ្តល់ក្តីសង្ឃឹមកាន់តែខ្ពស់ដល់ទីផ្សារមាស

តម្លៃមាសកំពុងចាប់ផ្តើមវិលត្រលប់មកវិញដ៏គួរឱ្យចាប់អារម្មណ៍ជាបណ្ដើរៗហើយនៅឆ្នាំ២០២៣ នេះបន្ទាប់ពីបានធ្លាក់ចុះរយៈពេល២ឆ្នាំមកនេះ។ ជាក់ស្ដែងនៅច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ