អាមេរិក-ចិន

ប្រធានាធិបតី​ចិន ស៊ី ជិនពីង ឲ្យ​កូន​ស្រី​ត្រឡប់ទៅ​បន្ត​ការសិក្សា​នៅ​អាមេរិកវិញ


ខណៈ​ដែល​សហរដ្ឋ​អាមេរិក និង​ចិន កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា និង​ខណៈ​ដែល​ចលាចល​សង្គម​កំពុង​កើត​មាន​នៅក្នុង​ទីក្រុងហុងកុង របាយការណ៍៍​ព័ត៌មាន​ដែលចុះផ្សាយនៅ​សប្ដាហ៍​នេះ បង្ហាញថា កូនស្រី​របស់​លោក ស៊ី ជិនពីង មេដឹកនាំ​កំពូល​របស់​មហាយក្ស​ចិន បាន​វិលត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញហើយ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ នៅសាកលវិទ្យាល័យ​ Harvard ដ៏​ល្បីល្បាញ។
លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​នៃ​ប្រទេសចិន។
ដោយ

សារព័ត៌មានតៃវ៉ាន់​បានចុះ​ផ្សាយថា មេដឹកនាំ​កំពូល​ចិន​អាចនឹង​យល់ព្រម​អនុញ្ញាត​ឲ្យ​កូនស្រី​ ឈ្មោះ Xi Mingzhe ចាកចេញពីប្រទេស​ចិន ដើម្បី​ឲ្យ​នាង​មាន​សុវត្ថិភាព។ 

កាលពីឆ្នាំ​២០១៤ កញ្ញា Xi Mingzhe បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ ហាវ៉ាដ (Harvard University)។ ការចុះឈ្មោះ​ចូលរៀន​បន្ត​នៅឆ្នាំ​២០១៩នេះ នៅ​សាកលវិទ្យាល័យ​ដ៏ល្បីល្បាញនេះ អាច​ជា​សញ្ញា​បង្ហាញថា លោក​ប្រធានាធិបតីចិន ស៊ី ជិនពីង ចាត់ទុក​សហរដ្ឋ​អាមេរិកជាកន្លែង​ដែលមាន​សុវត្ថិភាពសម្រាប់​កូនស្រី​របស់លោក ជាងនៅ​​ក្នុង​ទីក្រុង​ប៉េកាំង។ 

កញ្ញា Xi Mingzhe កើត​នៅឆ្នាំ១៩៩២ និង​ជាកូនស្រី​តែម្នាក់​គត់​របស់​លោកប្រធានាធិបតី ស៊ី ជិនពីង និង​តារាចម្រៀង​ចិន Peng Liyuan។ សារព័ត៌មាន Now News ចុះផ្សាយថា កញ្ញា Mingzhe ប្រហែលជា​បាន​ចាប់​ផ្ដើម​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក តាំងពីឆ្នាំ​២០១៨ មកម្ល៉េះ។ 

ការចុះផ្សាយ​របស់សារព័ត៌មាន Now News ដដែល សរសេរថា កញ្ញា Xi Mingzhe មិន​សូវ​សប្បាយចិត្ត​ពេល​រស់នៅក្នុង​ប្រទេស​ចិន បន្ទាប់ពី​នាង​ធ្លាប់រស់នៅ​សហរដ្ឋ​អាមេរិក​អស់​រយៈពេលជាច្រើន​ឆ្នាំ។ ដោយសារតែ​ស្រលាញ់​កូនស្រី លោក​ប្រធានាធិបតីចិន ស៊ី ជិនពីង ក៏ត្រូវបានគេ​បញ្ចុះ​បញ្ចូល​ឲ្យ​អនុញ្ញាត​ឲ្យ​កូនស្រីត្រឡប់ទៅរៀន​នៅ​សហរដ្ឋ​អាមេរិក​បន្ត។

អ្នកសង្កេត​ការណ៍​ខ្លះ និយាយថា ការបញ្ជូន​កូនស្រី​​ឲ្យ​ត្រឡប់ទៅរៀន​បន្ត​នៅសហរដ្ឋ​អាមេរិកវិញ របស់​លោកប្រធានាធិបតីចិន អាចត្រូវគេមើលឃើញថា ជា​វិធានការ​ការទូត​មួយ​ដើម្បី​បង្ហាញ​សញ្ញា​នៃ​ការទុកចិត្ត​ទៅ​លើ​រដ្ឋាភិបាលក្រុង​វ៉ាស៊ិងតុន និង​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​បញ្ជៀស​កូនស្រី​ពីគ្រោះថ្នាក់ ប្រសិន​បើ​​​បញ្ហា​ផ្ទៃក្នុង​បក្ស​កុំម្មុយនិស្ត​ចិន​នឹង​គំរាម​កំហែង​ដល់​ការកាន់​អំណាច​របស់​លោកប្រធានាធិបតីចិន ស៊ី ជិនពីង៕

ប្រែសម្រួលពីសារព័ត៌មាន Taiwan News។




អត្ថបទបន្ទាប់


សេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៩ រំពឹងកើនឡើងដល់ ៧,០៥% លើសការគ្រោងទុក

ប្រទេសវៀតណាម បានរំពឹងទុកថា កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០១៩នេះ អាចនឹងកើនឡើងរហូតដល់កំណើន៧,០៥% ដែលមានលើសការគម្រោងទុកដែលធ្លាប់រំពឹង…

ចំណូលពន្ធគយ និងពន្ធដារ ប្រមូលបានជាង ៤.៥០០ លានដុល្លារអាមេរិក នៅ៩ខែ ឆ្នាំ២០១៩

ចំណូលរដ្ឋ ដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ នៅតែមានកំណើនខ្ពស់។ ដោយក្នុងនោះ នៅ៩ខែ ឆ្នាំ២០១៩នេះ គយរកចំណូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ