ការសោយទិវង្គតរបស់មហាក្សត្រិយ Elizabeth II

តើនឹងមានអ្វីកើតឡើងនៅក្រោយក្រោយការសោយទិវង្គតរបស់មហាក្សត្រិយ Elizabeth II នៃចក្រភពអង់គ្លេស?


ព្រះមហាក្សត្រិយ Elizabeth II ដែលបានគ្រងរាជ្យយូរជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស បានសោយទិវង្គត់ហើយកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៨ ឈានចូលថ្ងៃសុក្រទី៩ខែកញ្ញា ក្នុងព្រះជន្ម៩៦ព្រះវស្សា។ ការសោយទីវង្គត់របស់ព្រះអង្គ ក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងពិភព ហើយមេដឹកនាំពិភពលោកជាច្រើនក៏បានសម្ដែងការសោកស្ដាយយ៉ាងក្រៃលែងផងដែរ។
ការសោយទីវង្គត់របស់មហាក្សត្រិយ Elizabeth II នៃចក្រភពអង់គ្លេស!

តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត ក្រោយការសោយទិវង្គត់របស់ព្រះមហាក្សត្រិយ​នៃចក្រភពអង់គ្លេស ហើយសថាតើស្តេចអង្គណា​ នឹងឡើងមកសោយរាជ្យបន្ទាប់?

សារព័ត៌មានអន្តរជាតិទាំងតូចទាំងធំទូទាំងពិភពលោក នៅព្រឹកថ្ងៃសុក្រទី ០៩ ខែកញ្ញាបានចុះផ្សាយព្រោងព្រាតអំពីដំណឹងនៃការសោយទិវង្គត់របស់ ម្ចាស់ក្សត្រី Elizabeth II នៃចក្រភពអង់គ្លេសស។

បើតាមការចុះផ្សាយពីសារព័ត៌មាន​ BBC របស់អង់គ្លេស ព្រះអង្គម្ចាស់ ឆាលទី៣ (Charles III) នឹងត្រូវឡើងគ្រងរាជ្យជាមហាក្សត្រថ្មី​នៃចក្រភពអង់គ្លេស។ ស្តេចឆាល នឹងថ្លែងទៅកាន់ប្រជាជាតិ​របស់ទ្រង់នៅថ្ងៃសុក្រនេះម៉ោង​នៅចក្រភពអង់គ្លេស ដែលវាជាសុន្ទរកថា​ដំបូងបង្អស់របស់​ទ្រង់​ក្នុងនាមជាមហាក្សត្រថ្មី និងបន្ទាប់ពី​ការសោយទិវង្គត់​របស់មាតាទ្រង់គឺ មហាក្សត្រិយ Elizabeth II។

តើការរៀបចំព្រះ​រាជ​ពិធី​បុណ្យ​ព្រះសពនឹងប្រព្រឹត្តទៅដូចម្តេចខ្លះ?

ដំបូងបំផុត ព្រះ​សព​របស់​មហាក្សត្រិយ​​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​តម្កល់ក្នុងព្រះរាជដំណាក់​តូច ក្នុង​ទីក្រុងអ៊ីឌេនប៊ឺក(Edinburgh)។ ក្រោយមក មឈូសនឹងត្រូវដង្ហែទៅកាន់វិហារ Giles ដើម្បីតម្កល់សម្រាប់ទទួលភ្ញៀវ​អ្នកមុខអ្នកការ ដែលមកគោរពព្រះសព មុនត្រូវនឹងដង្ហែតាមខ្សែរថភ្លើងទៅ តំបន់ឆ្នេរភាគខាងកើតប្រទេស។ ពលរដ្ឋត្រូវ​បាន​គេរំពឹងដែរថា នឹងមករង់ចាំដាក់បាច់ផ្កានៅតាមខ្សែរថរថភ្លើង​ដែលឆ្លងកាត់តំបន់នានា។ ចុងក្រោយបំផុត ព្រះសព​នឹងត្រឡប់​យកមកតម្កល់​នៅរាជវាំងប៊ឺកឃីងហេម(Buckingham)។ សរុបមកព្រះរាជពិធីបុណ្យសពផ្លូវរដ្ឋត្រូវបានគេ​រំពឹងថា នឹងប្រព្រឹត្តទៅរយៈពេល១០ថ្ងៃបន្ទាប់ពីការចូលទិវង្គត់។

សូមជម្រាបថា​ ព្រះ​មហាក្សត្រិយ អេលីហ្សាប៊ែត (Elizabeth II) ទី២ របស់​ចក្រភព​អង់គ្លេស បាន​សោយទិវង្គត​​ក្នុង​ព្រះជន្មាយុ ៩៦ ព្រះ​វស្សា​ (១៩២៦-២០២២) កាល​ពីរាត្រី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ឯព្រះរាជ​ដំណាក់ Balmoral ​​ស្ថិត​នៅក្នុង​ប្រទេស​ស្កុតលែន។ ម្ចាស់ក្សត្រី អេលីហ្សាប៊ែត (Elizabeth II) ទី២ គឺជា​ស្តេច​របស់​ចក្រភព​អង់គ្លេស ដែល​បាន​សោយ​រាជ្យ​យូរ​អង្វែង​ជាង​​គេ​​ក្នុង​រយៈពេល៧០ឆ្នាំ ហើយក៏ជាក្សត្រីគ្រងលើរាជបុរី​ប្រមាណ​១៤ រាជបុរីផ្សេងទៀត​នៅលើ​ពិភពលោក​ផងដែរ៕




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច ធ្វើកិច្ចសហប្រតិបត្តិការនឹង CEO Master Club លើការជំរុញ និងយល់ដឹងអំពីវិស័យបរធនបាលកិច្ចនៅកម្ពុជា

ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រ…

ជំនួបក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកផ្ដោតលើការពិភាក្សាអំពីសសរសម្ភចំនួន៤ តែមិនមានលើកឡើងពីការកាត់បន្ថយពន្ធឡើយ

នៅពេលនិយាយដល់ក្របខណ្ឌសេដ្ឋកិច្ចអ្វីមួយ គេតែងនឹងឃើញមុនគេភ្លាមដល់អត្ថប្រយោជន៍ចម្បងដែលបានមក នោះគឺការអនុវត្តពាណិជ្ជកម្មដោយកាត់បន្ថយ ឬមិនមានរន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ