ជាក់ស្តែង នៅថ្ងៃនេះ មានគម្រោងថ្មីមួយទៀត ដែលមានឈ្មោះថា Gold Residence បានបោះទីតាំងសាងសង់លំនៅឋានប្រភេទវីឡាកូនកាត់ និងផ្ទះល្វែងរបស់ខ្លួន មួយទៀតហើយ ក្រោយពីឃើញសក្តានុពលនៃការអភិវឌ្ឍដ៏ឆាប់រហ័សនៅតំបន់នេះ។
ក្រៅតែភាពអំណោយផលនៃការសក្តានុពលតំបន់នេះហើយ ម្ចាស់គម្រោង Gold Residence បានជ្រើសរើសក្រុមហ៊ុនសស៊ីភីអិល ដែលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ល្បីនៅកម្ពុជា ដើម្បីផ្តល់សិទ្ធិផ្តាច់មុខឲ្យក្រុមហ៊ុន ជាអ្នកលក់គម្រោងនិងប្រឹក្សាយោលបល់ផ្នែកទីផ្សារទាំងស្រុងតែម្តង។
លោក ស៊ុន ណារា ម្ចាស់គម្រោងបានប្រាប់ថា បានជាលោកផ្តល់សិទ្ធិផ្តាច់មុខឲ្យក្រុមហ៊ុន C.P.L លក់គម្រោង Gold Residenceនេះ ក៏ព្រោះតែ ភាពល្បីល្បាញនិងសមត្ថភាពផ្នែកលក់របស់ក្រុមហ៊ុនដែលមានជាច្រើនឆ្នាំមកហើយ។
លោកបានបញ្ជាក់ថា « ដោយសារតែខ្ញុំគិតថា C.P.L ជាក្រុមហ៊ុនដែលមានបទពិសោធន៍ច្រើននៅក្នុងការលក់អចលនទ្រព្យ អញ្ចឹងខ្ញុំមានទំនុកចិត្ត ហើយគាត់ក៏ជាក្រុមហ៊ុនស្របច្បាប់មួយដែលអាចផ្តល់ទំនុកចិត្តដល់អតិថិជនក្នុងការទិញអចនទ្រព្យផ្សេងៗ»។
ចំណែក លោក ដែង តារា ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនអចលនទ្រព្យC.P.L បានឲ្យដឹងដែរថា ក្រុមហ៊ុនអចលនទ្រព្យC.P.L ជឿជាក់ការលក់នឹងលក់គម្រោងនឹងប្រព្រឹត្តទៅដោយជោគជ័យដូចគម្រោងមុនៗជាក់ជាមិនខាន។
លោកបានបន្ថែមថា « តាមពិតទៅអ្វីដែលជាការជឿជាក់ គឺយើងមានច្រើន ពីព្រោះ តាមរយៈទីតាំងរបស់គម្រោង គឺយើងមានទីតាំងល្អ យើងមានក្រុមហ៊ុនសាងសង់ដែលមានគុណភាព ហើយយើងមានម្ចាស់គម្រោងដែលជាដៃគូសហការយ៉ាងល្អជាទីបំផុត អញ្ចឹងយើងគិតថា តាមបទពិសោធណ៍របស់យើងជាង២០ឆ្នាំ រហូតមកទល់នឹងពេលនេះ យើងមានNetwork (បណ្តាញ)ច្រើន យើងមានអតិថិជនច្រើនដែលគាត់ត្រូវការនូវទីតាំងផ្ទះអាជីវកម្ម ជាលំនៅឋានដែលមានលក្ខណៈMulti-Purpose(ពហុបំណង) បែបនេះវាជាទីតាំងមួយដែលល្អមែនទែន»។
បើតាមប្រធានផ្នែកទីផ្សា នៃក្រុមហ៊ុនអចលនទ្រព្យC.P.L បានឲ្យដឹងថា នេះជាគម្រោងដំបូងគេនៃគម្រោង Gold Residence ដែលនឹងត្រូវសាងសង់ឲ្យរួចរាល់ក្នុងរយៈពេល១៨ខែ ហើយម្ចាស់គម្រោង Gold Residenceនេះ អាចមានគម្រោងទី២ និងទី៣បន្តទៀត បន្ទាប់ពីជោគជ័យលើគម្រោងទី១នេះហើយ៕