នាយករដ្ឋមន្ត្រីថ្មីរបស់ថៃជួបពិភាក្សាជាមួយលោក Elon Musk នៅអាមេរិក

នាយករដ្ឋមន្ត្រីថៃបានជួបពិភាក្សាជាមួយលោក Elon Musk រឿងវិនិយោគលើរថយន្តអគ្គិសនី


នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក ស៊ីថា ថាវីស៊ីន បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន ថេស្លា (Tesla) គឺលោក អេឡិន ម៉ាស (Elon Musk) នៅក្នុងអំឡុងពេលទស្សនកិច្ចទៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ហើយពួកគេបានពិភាក្សាពីឧស្សាហកម្មរថយន្តអគ្គិសនី ចំពេលដែលឧស្សាហកម្មរថយន្តអគ្គិសនីនៅថៃកំពុងប្រឈមនឹងកង្វះកម្មកររាប់ម៉ឺននាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃជួបពិភាក្សាជាមួយលោក Elon Musk នៅអាមេរិក
ដោយ

ប្រទេសថៃដែលជាមជ្ឈមណ្ឌលដំឡើងរថយន្តធំជាងគេទី៤នៅតំបន់អាស៊ីបាន និងកំពុងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងអាគុយព្រមទាំងការកាត់បន្ថយពន្ធដល់អ្នកទិញរថយន្តអគ្គិសនីក្នុងស្រុក ដើម្បីរក្សាចំណាត់ថ្នាក់នៃមជ្ឈមណ្ឌលរថយន្តក្នុងតំបន់ឱ្យនៅដដែល។ ដើម្បីសម្រេចបានមហិច្ឆតានេះ លោក ស៊ីថា ដែលកំពុងស្ថិតនៅទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតសហប្រជាជាតិបាននិយាយថា លោកបាននិយាយជាមួយលោក អេឡិន ម៉ាស ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ថេស្លា និងក្រុមហ៊ុនយានអវកាស SpaceX រួមទាំងក្រុមហ៊ុនអ៊ីនធឺណិត Starlink របស់លោក ម៉ាស ផងដែរ។
លោក ស៊ីថា បាននិយាយតាមប្រព័ន្ធធ្វីតធឺថា ថៃទន្ទឹងរង់ចាំកិច្ចពិភាក្សាគ្នាបន្ថែមទៀត ហើយរដ្ឋាភិបាលថៃបាននិយាយថា លោក ស៊ីថា បានប្រាប់លោក ម៉ាស ក្នុងវីដេអូពីចម្ងាយថា រដ្ឋបាលរបស់លោកបានត្រៀមខ្លួនក្នុងការគាំទ្រការវិនិយោគក្នុងក្របខណ្ឌលើកទឹកចិត្ត ដែលមានស្រាប់ ហើយបានបន្ថែមថា ក្រុនហ៊ុន ថេស្លា បានកោតសរសើរពីធនធានមនុស្សនៅប្រទេសថៃ ដែលស័ក្តិសមសម្រាប់ការវិនិយោគ។

ប៉ុន្តែបើតាមសមាគមយានយន្តអគ្គិសនីនៅប្រទេសថៃ (Evat) ប្រទេសថៃប្រឈមនឹងកង្វះអ្នកឯកទេសខាងរថយន្តអគ្គិសនី និងកម្មករជំនាញយ៉ាងច្រើនរហូតដល់ជាង៥ម៉ឺន៣ពាន់នាក់ដែលគេត្រូវការ ដើម្បីបំពេញតំណែង និងជំរុញកំណើនឧស្សាហកម្មនេះ។
អនុប្រធានសមាគមនេះ គឺលោក អ៊ូថាន ស៊ូផាទី បាននិយាយថា កង្វះកម្មករភាគច្រើនដែលស្មើនឹងចំនួនជាង៤ម៉ឺននាក់ គឺតម្រូវឱ្យមានការអប់រំនៅសាលាវិជ្ជាជីវៈ ខណៈដែលនៅសល់ប៉ុន្មាននាក់ទៀត គឺតម្រូវឱ្យបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដែលផ្ដោតលើជំនាញសូហ្វវែរ វិទ្យាសាស្ត្រសម្ភារៈ ជំនាញខាងកែច្នៃ និងទីផ្សារផងដែរ។
សូមរំលឹកថា ក្រុមហ៊ុនរថយន្តដែលមានរោងចក្រនៅប្រទេសថៃបច្ចុប្បន្នមានក្រុមហ៊ុនតូយ៉ូតា និងក្រុមហ៊ុនហុងដា ខណៈដែលប្រទេសថៃបានផលិតរថយន្តប្រចាំឆ្នាំបានចំនួនប្រហែលពី១លានកន្លះទៅ២លានគ្រឿងដោយក្នុងនោះប្រហែល៥០%ត្រូវបាននាំចេញ។ រថយន្តអគ្គិសនីកំពុងតែទទួលបានការចាប់អារម្មណ៍ជាលំដាប់នៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ជាទីផ្សារមួយដែលគ្របដណ្តប់ភាគច្រើនដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ចិនប្រាប់សន្និបាត UN ថា ខ្លួននៅតែជាផ្នែកមួយនៃប្រទេសលោកខាងត្បូង

នៅក្នុងមហាសន្និបាទអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កឆ្នាំនេះ តំណាងប្រទេសចិន ដែលគ្មានវត្តមានប្រធានាធិបតី ស៊ី ជិនពីង បានថ្លែងប្រាប់មេដឹកនាំ…

រាជរដ្ឋាភិបាលបង្កើនរយៈពេល និងទំហំកម្ចីដល់៦០ម៉ឺនដុល្លារ ដើម្បីជំរុញកំណើនឥណទានក្នុងវិស័យទេសចរណ៍

នៅអំឡុងខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ជាសេន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ