គំនិតអាជីវកម្ម

អ្នកជំនាញ៖ ចង់រកស៊ី ដំបូង​បំផុតត្រូវមាន «​បេះដូងសហគ្រិន»


ភាគច្រើន​នៃយុវជន​ក្មេងៗ នៅពេល​ដែលនឹក​​ដល់​ការ​រកស៊ី​ដំបូង ពួកគេ​តែគិតដល់​ដើម​ទុន​ហិរញ្ញវត្ថុ ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​នោះ​​ឡើង ហើយ​ពួកគេ តែងតែ​ចាត់​ទុកថា គ្មានដើម​ទុនលុយកាក់នេះ គឺជាកត្តារាំងស្ទះធំសម្រាប់ពួកគេ​។ ប៉ុន្ដែ អ្នកជំនាញ​ខាងចាប់ផ្ដើមអាជីវកម្ម លោក សំ កុសល បាន​បញ្ជាក់ថា ការដែល​យុវជន​ជាច្រើន បានរអ៊ូរទាំ និងដាក់​បន្ទុក​លើការ​អត់លុយនេះ គឺជារឿង​មួយ​​មិនត្រូវទាំង​ស្រុង​នោះឡើយ ព្រោះថា ដើម​ទុន​ដំបូង​រកស៊ី​ដំបូង មិនមែន​ជា​លុយទេ តែ​ជា​បេះដូង​ភាព​ជា​សហគ្រិន ពោល គឺជាបេះដូង​ពោរពេញ​ដោយក្តី​ស្រមៃ។
លោក សំ កុសល ស្ថាបនិក Business Cambodia
ដោយ

លោក សំ កុសល ស្ថាបនិក​គេហទំព័រ Business Cambodia បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ «តាមការស្រាវជ្រាវរបស់ខ្ញុំ យុវជនភាគច្រើន គាត់រអ៊ូរឿងអត់លុយ ហើយគ្រួសារក្រីក្រ ដែលជាឧបសគ្គមិនហ៊ានចេញរកស៊ី។ តែតាមពិត ដើមទុនរកស៊ីដំបូង មិនមែនលុយទេ គឺគំនិត។ ទោះបីបច្ចុប្បន្ន ការរកស៊ីមានការប្រកួតប្រជែងខ្ពស់ក៏ដោយ ឲ្យតែយើងមានគំនិត នៅតែអាចរកផ្លូវចេញបានអ៊ីចឹង។ ទីពីរ អ្វីដែលធំជាងគំនិតទៀតនោះ គឺបេះដូងជាសហគ្រិន។ យុវជនត្រូវមានបេះដូងដែលពោរពេញដោយក្តីស្រមៃ»។      

លោក សំ កុសល បានពន្យល់ថា សហគ្រិន តែងមានបេះដូងមួយ មិនខ្វល់អ្វីៗទាំងអស់ ដោយផ្តោតសំខាន់ធ្វើម៉េចឲ្យសម្រេចក្តីស្រមៃរបស់ខ្លួន។ លោកអះអាងថា សហគ្រិនជោគជ័យ ពួកគេតែងតែបង្កើតអ្វីដែលអាចជួយដោះស្រាយបញ្ហារបស់មនុស្ស និងបង្កើតអ្វីដែលថ្មីដើម្បីផ្លាស់ប្តូរពិភពលោក ដោយពួកគេមិនបានគិត ឬខ្លាចភាពបរាជ័យនោះទេ។

បច្ចុប្បន្ន កម្ពុជាកំពុងមានការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលធ្វើឲ្យមានសន្ទុះអាជីវកម្មថ្មីៗ មានការកើនឡើងគួរឲ្យកត់សម្គាល់។  លោកលើកទឹកចិត្តឲ្យយុវជនខ្មែរ ផ្តើមរកស៊ីតាំងពីក្មេង បើទោះបីមិនទាន់មាន​បទពិសោធន៍​ចាស់ទុំ​ក៏ដោយ។   

លោកពន្យល់យ៉ាងដូច្នេះថា៖ «ដើម្បីចេញរកស៊ីបាន យុវជនមិនត្រូវខ្លាចនោះទេ ត្រូវមានភាពក្លាហាន ព្រោះ ភាពក្លាហាន គឺជាបេះដូងរបស់សហគ្រិន។ នៅលើលោកនេះ គ្មានអ្នករកស៊ីណា ដែលមិនធ្លាប់បរាជ័យនោះទេ។ សូម្បីអ្នកមានៗនៅស្រុកខ្មែរ គាត់រកស៊ីយូរក៏ដោយ ក៏គាត់នៅតែរកស៊ីដួលរលំនូវជំនួញមួយចំនួនដែរ។ ដូច្នេះ យុវជន ត្រូវចេញរកស៊ីកុំខ្លាចដួល ដួលឲ្យបានច្រើន ហើយត្រូវរៀនដួលនៅពេលខ្លួននៅក្មេង កុំរៀនដួលនៅពេលខ្លួនចាស់»។ 

លោក សំ កុសល បានកោតសរសើរដល់សហគ្រិនខ្មែរ ដែលបានបង្កើតក្រុមហ៊ុន ហើយមានសក្តានុពល និងផ្លាស់ប្តូរការរស់នៅរបស់ប្រជាជនកម្ពុជា មានដូចជា Pass App, Nham24 និង Khmer24 ជាដើម។ សហគ្រិនវ័យកណ្តាលរូបនេះ បានបន្តថា ការរកស៊ីគួរតែចាប់ផ្តើមពីតូចទៅ ហើយមិនចាំបាច់រកស៊ីតាមជំនាញដែលខ្លួនរៀននោះទេ។ លោកពន្យល់ថា លោកជេកម៉ា គឺជាគ្រូភាសាអង់គ្លេស តែលោកបានបង្កើតអាលីបាបាទាំងដែលគាត់មិនចេះប្រើកុំព្យូទ័រផង ហើយគាត់នៅតែធ្វើរហូតទទួលបានជោគជ័យ។  

លោកអះអាងយ៉ាងដូច្នេះថា៖ «ការរកស៊ីពីតូចទៅនេះហើយ គឺជាមូលដ្ឋាននៃការចាប់ផ្តើមដ៏ល្អមួយ បើសិនបរាជ័យ ត្រូវតែងើបឡើង បើទោះបីវាលំបាកប៉ុណ្ណាក៏ដោយ។  ខ្ញុំនៅតែជំរុញឲ្យយុវជនចេញរកស៊ី កុំខ្វល់រឿងបរាជ័យ កុំខ្វល់រឿងគេថា ព្រោះយើងនៅក្មេង យើងនៅម្នាក់ឯង អត់មានកូនក្នុងបន្ទុក មានរឿងអីត្រូវភ័យ? សំខាន់ ត្រូវយកមេរៀនបរាជ័យ ដើម្បីទទួលបានជោគជ័យ»៕ 

None



អត្ថបទបន្ទាប់


ចិននិងថៃ ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឲ្យបានដល់ ១៤០ពាន់លានដុល្លារ

រដ្ឋាភិបាលចិន និងថៃ នៅក្នុងជំនួបផ្លូវរដ្ឋ កាលពីពេលថ្មីៗនេះ បានប្ដេជ្ញាចិត្តថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងភាពជាដៃគូវិនិយោគរវាង ច…

ឆ្នាំ ២០១៨នេះ ពលរដ្ឋវៀតណាមម្នាក់ៗ នឹងមានជាប់បំណុលសាធារណៈ ១.៥០០ ដុល្លារអាមេរិក

នៅចុងឆ្នាំ២០១៨នេះ តាមការព្យាករ ប្រជាពលរដ្ឋវៀតណាមម្នាក់ៗ នឹងមានបំណុលសាធារណៈជាប់ខ្លួន ១.៥០០ ដុល្លារអាមេរិក ដ្បិតថាទំហំបំណុលសាធារណៈរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ