កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-ថៃ

ស្ថានទូតអឺរ៉ុបប្រចាំប្រទេសថៃ មាន «សុទិដ្ឋិនិយម» ថានឹងមានកិច្ចចរចា FTA អឺរ៉ុប-ថៃ ឡើងវិញនៅពេលខាងមុខ


ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំប្រទេសថៃ កាលពីពេលថ្មីៗនេះ អះអាងថា លោក មានសុទិដ្ឋិនិយម ថាការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអឺរ៉ុប និងថៃ ពិតជាអាចកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រទេសថៃបានបញ្ចប់ការបោះឆ្នោតជាតិដោយជោគជ័យនាពេលថ្មីៗនេះ។
រាជរដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់ថៃ ចូលតុចរចាជាមួយ អឺរ៉ុបទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ (https://www.thaipbsworld.com)
ដោយ

ប្រទេសថៃ​ត្រូវបានគេដឹងថា បានបាត់បង់​ឱកាស​ក្នុងការ​ចរចា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ តាំងពី​ពេល​ដែលប្រទេស​នេះ ត្រូវបានដឹកនាំ​ដោយ​របរយោធោ​ នៅឆ្នាំ២០១៤​មកម្ល៉េះ​ ។ ប៉ុន្ដែ នៅពេល​មានការបោះឆ្នោត​ឡើងវិញ​នាពេល​ថ្មីៗនេះ បានជំរុញ​ឲ្យសហភាព​អឺរ៉ុប​ហាក់មាន​ឆន្ទៈ ​ចង់បើកផ្លូវ​ឲ្យប្រទេសថៃ​វិល​មករកតុ​ចរចាឡើងវិញ។

បើតាម​ចុះផ្សាយ​របស់​កាសែត​ភ្នំពេញប៉ុស្ដិ៍​របស់ថៃ ដែលបាន​ស្រង់សម្ដី​របស់​ឯកអគ្គ​រដ្ឋទូត​សហភាពអឺរ៉ុប ប្រចាំប្រទេសថៃ លោក Pirkka Tapiolaបាន​ឲ្យដឹងថា លោក ពិតជាមានគំនិត​សុទិដ្ឋិនិយម ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាង​អឺរ៉ុប និងថៃ ដែលបាន​អូសបន្លាយពេលវេលា​អស់រយៈពេល​ជាយូរឆ្នាំ​មកហើយនោះ នឹងត្រូវ​បន្តពិភាក្សាគ្នា​ឡើងវិញ នៅពេលខាងមុខ។

ឯកអគ្គរដ្ឋទូតអឺរ៉ុប​ប្រចាំប្រទេសថៃ បាន​លើកឡើងទៀតថា សម្រាប់ការអភិវឌ្ឍ​ក្នុងតំបន់អាស៊ាន បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ នឹង​សិង្ហបុរី និងវៀតណាម លោក​សង្ឃឹមថា អឺរ៉ុប​អាច​នឹង​បន្ត​កិច្ចចរចា​ជាមួយនឹង​ប្រទេសថៃ​បន្តទៀត។

សហភាពអឺរ៉ុប ត្រូវបានដឹងថា គឺជា​ដៃគូពាណិជ្ជកម្ម​ធំបំផុតទី៣ របស់អាស៊ាន និងប្រទេសថៃផងដែរ មិនតែប៉ុណ្ណោះ សហភាព​អឺរ៉ុប​ក៏ឈរ​ក្នុងកំពូលតារាង​សម្រាប់ការវិនិយោគ​ក្នុងតំបន់​អាស៊ាន​ទៀតផង។

គូប្រកួតប្រជែង​នៅក្នុង​តំបន់​អាស៊ាន​របស់ប្រទេសថៃ គឺ​សិង្ហបុរី និងវៀតណាម បាន​បិទ​បញ្ចប់​ការចរចា ដោយជោគជ័យ និងបាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយអឺរ៉ុប​នៅក្នុងឆ្នាំនេះ បន្ទាប់ពីប្រទេស​ក្នុងតំបន់​អាស៊ានទាំងពីរនេះ បាន​តាមចរចា​យ៉ាង​សកម្ម​អស់ជាច្រើនឆ្នាំ។

យោងតាមការស្ទង់មតិ​ពីចំណាប់អារម្មណ៍​ធុរកិច្ចអឺរ៉ុប​អាស៊ាន បានឲ្យដឹងថា អាជីវកម្ម​អឺរ៉ុប​បានមើលឃើញ​តំបន់អាស៊ាន​គឺជា​តំបន់មួយ ដែលមាន​ឱកាសសេដ្ឋកិច្ច​ល្អបំផុត ដោយមាន ៥១% បានឆ្លើយតបថា អាស៊ាន​គឺជាឱកាសសេដ្ឋកិច្ចល្អបំផុត​នៅឆ្នាំ២០១៨ និងមាន​៥៣% នៅក្នុងឆ្នាំ២០១៩នេះ និងត្រូវបាន​តាមពីក្រោយ​ដោយប្រទេស​ចិន។

នៅក្នុងឆ្នាំ២០១៩នេះ មាន​៧០% នៃអាជីវកម្មអឺរ៉ុប​បាន​ឆ្លើយតបថា ពួកគេ​នឹង​ពង្រីកប្រតិបត្តិការ​នៅក្នុងតំបន់​អាស៊ាន  ដែលបានកើនឡើង​ពី​៥៩% កាលពីឆ្នាំ២០១៨។ មិនតែប៉ុណ្ណោះ មាន​៩៤% នៃអាជីវកម្មអឺរ៉ុប បាន​ទទូចឲ្យ​គណៈកម្មការ​អឺរ៉ុប​បង្កើនល្បឿន​ចរចាពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​អាស៊ាន នៅក្នុងឆ្នាំ២០១៩នេះ៕ 

None



អត្ថបទបន្ទាប់


ហុងកុងធ្លាក់ចុះចំនួនភ្ញៀវទេសចរ ៤០ ភាគរយ ក្នុងខែសីហា ដោយសារតែបាតុកម្ម

គិតមកទល់ដើមខែកញ្ញានេះ បញ្ហានៃការធ្វើកុបកម្មនៅក្នុងទីក្រុងហុងកុង បានបន្តអូសបន្លាយមកអស់រយៈពេល២ ទៅ៣ខែ មកហើយ ដែលវាបានធ្វើឲ្យប៉ះពាល់ដល់វិស…

ការស្ទង់មតិ៖ កម្មករវៀតណាម ៨១ ភាគរយ ចង់ឲ្យកាត់បន្ថយម៉ោងធ្វើការតិចជាងមុន

កម្មករចំនួន ៨១ ភាគរយ នៃចំនួនកម្មករដែលត្រូវបានស្ទង់មតិ បានបោះឆ្នោតឲ្យមានការកាត់បន្ថយម៉ោងការងារពី ៤៨ ម៉ោង មកនៅត្រឹម៤៤ម៉ោងក្នុងមួយសប្ដាហ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ