វិស័យការបរទេស

សហភាពអឺរ៉ុប​បដិសេធសំណើផ្តល់ឋានៈសមាជិកពិសេសដល់កាណាដា ប៉ុន្តែបន្តជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ


ក្តីសង្ឃឹមរបស់កាណាដា​ ក្នុងការទទួលបានឋានៈជាសមាជិកពិសេស នៅក្នុងសហភាពអឺរ៉ុប បានជួបឧបសគ្គ បន្ទាប់ពីអាល្លឺម៉ង់ បារាំង អ៊ីតាលី និងប្រទេសសមាជិកផ្សេងទៀតជំទាស់សំណើនេះ។ ទោះជាយ៉ាងណា ភាគីទាំងពីរនៅតែប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងសន្តិសុខ ខណៈភាពមិនប្រាកដប្រជាក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក កំពុងកើនឡើង។ នេះបើយោងតាមសារព័ត៌មានអាល្លឺម៉ង់ DW ចុះផ្សាយនៅថ្ងៃទី២៩ ខែតុលា។
សហភាពអឺរ៉ុបបដិសេធសំណើផ្តល់ឋានៈសមាជិកពិសេសដល់កាណាដា
ដោយ

កាលពីខែកញ្ញា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានស្នើឱ្យផ្តល់
ឋានៈ​ជាសមាជិកពិសេសដល់ប្រទេសកាណាដា ដែលនឹងក្លាយជាករណីដំបូងសម្រាប់​សហភាពអឺរ៉ុប។ ប៉ុន្តែរដ្ឋាភិបាលនៃ​ប្រទេសជាច្រើនបានជំទាស់ ដោយលើកឡើងថា សន្ធិសញ្ញា​សហភាពអឺរ៉ុប មិនបានចែងអំពីឋានៈបែបនេះទេ ហើយ​ថា សំណើនេះ ក៏ខ្វះភាពច្បាស់លាស់ និងការពិគ្រោះយោបល់គ្រប់គ្រាន់ផងដែរ។

មុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-កាណាដារយៈពេលពីរថ្ងៃនៅទីក្រុងម៉ុងរ៉េអាល់ បណ្ដាប្រទេសជាសមាជិកបានសម្រេចដកពាក្យសមាជិកពិសេស ចេញពីសេចក្តីព្រាងនៃសេចក្តីប្រកាសដោយជំនួសមកវិញនូវការប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ដោយមិនផ្តល់ឋានៈជាសមាជិកភាពនោះទេ។

នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បាននិយាយសម្រាលភាពខុសគ្នាលើពាក្យពេចន៍នេះ ដោយ​លើកឡើងថា អ្វីដែលសំខាន់គឺអត្ថប្រយោជន៍ជាក់ស្តែងដែលកិច្ចសហប្រតិបត្តិការនឹងផ្តល់ជូនប្រជាជនកាណាដា។

ក្រោមផែនការថ្មីភាគីទាំងពីរមានបំណងកាត់បន្ថយរបាំងពាណិជ្ជកម្ម ជំរុញការវិនិយោគ និងធានាការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗ ឱសថ និងបច្ចេកវិទ្យាក្នុងពេលមានវិបត្តិ។ កិច្ចសហប្រតិបត្តិការ ក៏នឹង
ផ្តោតលើថាមពល ការប្រែប្រួលអាកាសធាតុ បញ្ញាសិប្បនិម្មិត សន្តិសុខ និងការអប់រំផងដែរ។

ការខិតខំពង្រឹងទំនាក់ទំនងនេះកើតឡើង ខណៈកាណាដា និងអឺរ៉ុបកំពុងប្រឈមភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការព្រួយបារម្ភអំពីគោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ សូមបញ្ជាក់​ថា លោក ត្រាំ ធ្លាប់ច្រានចោលគំនិតផ្តល់ឋានៈពិសេសនេះ និងព្រមានអំពីវិធានការពាណិជ្ជកម្ម ប្រសិនបើវាប៉ះពាល់ដល់ផលប្រយោជន៍អាម៉េរិក៕




អត្ថបទបន្ទាប់


អ្នកជំនាញហាក់បារម្ភពីហានិភ័យសុខភាព និងស្នើឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យគុណភាព ក្រោយការនាំចូលបន្លែ និងផ្លែឈើពីវៀតណាម កើនជាង ២៦០%

ទិន្នន័យរបស់គយវៀតណាម បានទម្លាយថា ការនាំចេញបន្លែ និងផ្លែឈើពីប្រទេសវៀតណាម ចូលមកទីផ្សារកម្ពុជា បានស្ទុះឡើងរហូតដល់ទៅជាង ២៦០% ​នៅក្នុងត្រីម…

ពលរដ្ឋថៃ ម្នាក់រងរបួស និងរាប់រយនាក់រត់ចោលផ្ទះដោយសារការផ្លោងគ្រាប់របស់មីយ៉ាន់ម៉ា ខណៈយោធាថៃ បានត្រឹមបាញ់ព្រមាន

ភ្លើងសង្គ្រាមដ៏ក្តៅគគុករវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមការ៉ែន បានរាលដាលឆ្លងដែនមកដល់ទឹកដីថៃ ដោយបានបាញ់ធ្លាក់អំបែងគ្រាប់ផ្ទុះចំផ្ទះប្រជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ