វិស័យការពារជាតិ

សហរដ្ឋអាម៉េរិក និងជប៉ុន ពួតដៃគ្នាផលិតមីស៊ីល ដើម្បីទប់ទល់នឹងការកើនឥទ្ធិពលយោធារបស់ចិន


ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពល និងសកម្មភាពយោធាយ៉ាងគំហុករបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាម៉េរិក និងជប៉ុន បានសម្រេចកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផលិតមីស៊ីលរួមគ្នានៅលើទឹកដីជប៉ុន។ នេះ​គឺជាជំហានយុទ្ធសាស្ត្រមួយរបស់សម្ពន្ធមិត្តទាំងពីរក្នុងការបង្កើតរបាំងការពារ និងទប់ស្កាត់មហិច្ឆតាយោធារបស់ទីក្រុងប៉េកាំង ខណៈដែលប្រទេសអូស្ត្រាលីឯណោះវិញ ក៏កំពុងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរពីការរីកធំធាត់ នៃអំណាចយោធាចិន នៅក្នុងតំបន់ផងដែរ។
Japan
ដោយ

ទីភ្នាក់ងារព័ត៌មាន អេភី បានរាយការណ៍ថា សភាពការណ៍សន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កំពុងឡើងកម្ដៅខ្លាំង ក្រោយរដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រកាសថា អាម៉េរិក និងជប៉ុន បានព្រមព្រៀងបង្កើតខ្សែច្រវាក់ផលិតកម្មរួមគ្នានៅលើទឹកដីជប៉ុន ដើម្បីផលិតមីស៊ីលប្រយុទ្ធដែលមានសមត្ថភាពខ្ពស់ និងមានរយៈចម្ងាយមធ្យម។ កិច្ចព្រមព្រៀងយោធាដ៏ធំនេះ គឺជាការឆ្លើយតបចំពោះសកម្មភាពដ៏គឃ្លើន និងការបង្កើនអំណាចយោធាយ៉ាងគំហុករបស់ប្រទេសចិន នៅក្នុងដែនសមុទ្រអាស៊ី។

រដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី (Shinjiro Koizumi) បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅប្រទេសហ្វីលីពីន ក្រោយជំនួបកំពូលជាមួយសមភាគីអាម៉េរិកថា គ្រាប់មីស៊ីលដែលត្រូវផលិតឡើងក្រោមគម្រោងរួមគ្នានេះ គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់បំពាក់លើពពួកយន្តហោះចម្បាំងល្បឿនលឿន F-35 ដែលជាបច្ចេកវិទ្យាយោធាទំនើបបំផុតរបស់អាម៉េរិក និងកំពុងប្រតិបត្តិការដោយកងទ័ពជប៉ុន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាត ម៉ឡេស (Richard Marles) បានលើកឡើងថា ការពង្រីកសមត្ថភាពយោធារបស់ចិន កំពុងបង្កើតជាសម្ពាធសន្តិសុខយ៉ាងធ្ងន់ធ្ងរមកលើតំបន់ទាំងមូល​។ លោកបានសង្កត់ធ្ងន់ថា អូស្ត្រាលី និងសម្ពន្ធមិត្ត រួមទាំងសហរដ្ឋអាម៉េរិកនឹងរួមដៃគ្នា ដើម្បីការពារនីតិរដ្ឋ និងច្បាប់សមុទ្រអន្តរជាតិ ទោះបីជាទីក្រុងប៉េកាំង ខិតខំពង្រីកឥទ្ធិពល និងអំណាចរបស់ខ្លួនយ៉ាងណាក៏ដោយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បច្ចុប្បន្នទីក្រុងប៉េកាំង បានដាក់ពង្រាយកងឆ្មាំសមុទ្រ​រាប់រយនាក់ អមដោយនាវាចម្បាំង និងនាវាប្រយុទ្ធជាច្រើនគ្រឿងឱ្យល្បាតនៅក្នុងតំបន់ជម្លោះ នៃសមុទ្រចិន​ខាងត្បូង ដែលជាដែនទឹក ដែលចិន បានប្រកាសទាមទារកម្មសិទ្ធិស្ទើរតែទាំងស្រុង ដើម្បីគ្រប់គ្រងច្រកពាណិជ្ជកម្ម និងដែនសមុទ្រយុទ្ធសាស្ត្រមួយនេះ៕




អត្ថបទបន្ទាប់


ចិន វាយលុកទីផ្សារសកលតាំងពីទំនិញថោកៗដល់បច្ចេកវិទ្យាទំនើប ដែលកំពុងគំរាមកំហែង និងដាក់សម្ពាធយ៉ាងធ្ងន់លើអាម៉េរិក និងអឺរ៉ុប

ចិន លែងជាប្រទេសដែលផលិតតែសម្លៀកបំពាក់ថោកៗ និងប្រដាប់ក្មេងលេងប្លាស្ទិកសម្រាប់ពិភព​លោកទៀតហើយ ដោយពេលនេះ ចិន កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនក្នុ…

តម្លៃរូបិយប័ណ្ណគ្រីបតូធំៗ រួមទាំង Bitcoin ដាំក្បាលចុះខ្លាំង ក្រោយ Binance ជួបបញ្ហាសន្តិសុខ ខណៈទ្រព្យសកម្មឌីជីថលជាង ២,៥ ពាន់លានដុល្លារត្រូវបានបង្កក

តម្លៃរូបិយប័ណ្ណគ្រីបតូធំៗរួមទាំង Bitcoin ផង បានដាំក្បាលចុះនៅថ្ងៃសុក្រ ទី៣០ ខែតុលា បន្ទាប់ពីក្រុមហ៊ុន Binance ដែលជាវេទិកាជួញដូររូបិយប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ