វិបត្តិសង្គ្រាមអ៊ុយក្រែន

លោក ហ្សេលេនស្គី ប្រាប់លោកខាងលិចឲ្យឈប់ចំណាយពេលជាមួយជារុស្ស៊ី ប៉ុន្ដែត្រូវថែមទណ្ឌកម្ម


ប្រធានាធិបតីអ៊ុយក្រែនហ្សេលេនស្គី បានជំរុញឱ្យលោកខាងលិចឈប់ចំណាយពេលច្រើនជាមួយរុស្ស៊ីទៀតទៅ ហើយត្រូវបន្តថែមទណ្ឌកម្មឲ្យកាន់តែតឹងរ៉ឹងជាងមុនទៀតលើទីក្រុងមូស្គូ។
អ៊ុយក្រែនចង់ឃើញទណ្ឌកម្មបន្ថែមពីលោកខាងលិចលើរុស្ស៊ី
ដោយ

ការអំពាវនាវពីប្រធានាធិបតីអ៊ុយក្រែនដូចនេះ ក្រោមហេតុផលថា ការបន្ថែមទណ្ឌកម្មជាវិធីតែមួយគត់ ដើម្បីឲ្យម៉ូស្គូបញ្ចប់សង្គ្រាមដែលគ្មានន័យខ្លឹមសារមួយនេះ។ ការរិះគន់របស់លោក ហ្សេលេនស្គីទៅលើលោកខាងលិច ហាក់ធ្វើឡើងញឹកញាប់ជាងមុនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសនៅពេលដែលសហភាពអឺរ៉ុបមានការសម្រេចយឺតយ៉ាវក្នុងការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

អស់ពេលបីខែហើយនៃការលុកលុយចូលអ៊ុយក្រែនពីកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ ប៉ុន្តែរុស្ស៊ីបានបោះបង់ចោលគោលដៅនៃការក្តោបក្តាប់រដ្ឋធានីកៀវ ហើយកំពុងព្យាយាមគ្រប់គ្រងឲ្យបានតំបន់ Donbas ទាំងមូល ព្រោះវាជាកន្លែងដែលខ្លួនបានផ្តល់ការគាំទ្រដល់ក្រុមឧទ្ទាមបះបោរផ្តាច់ទឹកដីនិយមចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។

បច្ចុប្បន្នទីក្រុងសំខាន់ៗចំនួនពីរទៀត កំពុងក្លាយជាគោលដៅបន្ទាប់របស់ទីក្រុងម៉ូស្គូ នោះគឺក្រុងសៀវរីរ៉ូដូណេក (Sievierodonetsk) និងក្រុងលីសីចាន (Lysychansk)។ អ្នកវិភាគផ្នែកយុទ្ធសាស្ត្រយោធារបស់លោកខាងលិចមើលឃើញថា សមរភូមិ ក្រុងសៀវរីរ៉ូដូណេក (Sievierodonetsk) និងក្រុងលីស៊ីចាន(Lysychansk) ជាចំណុចរបត់ដ៏មានសក្តានុពលក្នុងសង្គ្រាមនៅអ៊ុយក្រែន និងបន្ទាប់ពីការបានជ័យជំនះជាស្ថាពរនៅ Mariupol កាលពីមួយរយៈពេលមុន។

នៅចំពោះមុខចំណុចរបត់ថ្មីនៃសង្គ្រាមក្នុងទឹកដីកំណើតរបស់ខ្លួន ដែលបានអូសបន្លាយចូលដល់ខែទី៤នោះ លោកហ្សេលេនស្គីបានស្តីបន្ទោស ក្នុងន័យសំដៅដល់លោកខាងលិច ដោយលើកឡើងថា៖ ព្រឹត្តិការណ៍ដ៏មហន្តរាយនេះ អាចនឹងត្រូវបញ្ឈប់បាន ប្រសិនបើពិភពលោក ចាត់ទុកស្ថានការណ៍នៅអ៊ុយក្រែនដូចជាបញ្ហាដែលពួកគេកំពុងប្រឈមមុខខ្លួនឯង។ សង្គ្រាមអាចបញ្ចប់បាន ប្រសិនបើមហាអំណាចមិនចំណាយពេលលេងល្បែងនយោបាយច្រើនជាមួយរុស្ស៊ី ហើយបើពិតជាដាក់ចិត្តដាក់កាយ ដើម្បីឲ្យបញ្ចប់សង្រ្គាមមែននោះ។

អស់ពេលជាច្រើនសប្តាហ៍មកហើយ ដែលសហភាពអឺរ៉ុបមិនអាចសម្រេចជាផ្លូវការ បញ្ឈប់ការនាំចូលប្រេងរបស់រុស្ស៊ីបាន ដោយសារសមាជិកមួយចំនួនជំទាស់ ដូចជាហុងគ្រី និងស្លូវ៉ាគី។ ប្រធានាធិបតីអ៊ុយក្រែន បានត្អូញត្អែរអំពីការមិនចុះសម្រុងគ្នានៅក្នុងសហភាពអឺរ៉ុបនេះ ហើយបានចោទសួរថា ហេតុអ្វីបានជាអឺរ៉ុបអនុញ្ញាតឲ្យប្រទេសមួយចំនួនតូចសោះ មករារាំងផែនការបែបនេះ។

គួររំឭកថា សហភាពអឺរ៉ុបកំពុងបន្តពិភាក្សាអំពីវិធានការដាក់ទណ្ឌកម្មជុំទីប្រាំមួយ រួមមានទណ្ឌកម្មលើការនាំចូលប្រេងពីរុស្ស៊ី ។ គិតមកទល់នឹងពេលនេះ នៅមិនទាន់មានការសម្រេចជាឯកច្ឆ័ននៅឡើយ ព្រោះតែប្រទេស ហុងគ្រីបានជំទាស់នឹងគំនិតនេះ ក្រោមហេតុផលថាសេដ្ឋកិច្ចរបស់ខ្លួននឹងរងទុក្ខខ្លាំង បើសិនជាបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី។

សូមជម្រាបថា កងទ័ពរុស្ស៊ីបាននិងកំពុងវាយប្រហារពីបីទិស ដើម្បីព្យាយាមឡោមព័ទ្ធ និងកាន់កាប់លើទីក្រុងសៀវរីរ៉ូដូណេក(Sievierodonetsk) និងក្រុងលីស៊ីចាន(Lysychansk)។ ប្រសិនបើទីក្រុងទាំងពីរនេះធ្លាក់ក្នុងដៃរុស្ស៊ី នោះបានសេចក្តីថា ស្ទើរតែទាំងអស់នៃខេត្ត/ក្រុងក្នុងតំបន់ ដុនបាស(Donbas) និងឡូកហាន(Luhansk) នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតែម្តង៕

None



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ប្រាប់ទៅកាន់អ្នកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា «កម្ពុជា គឺជាប្រទេសដ៏ល្អសម្រាប់ការវិនិយោគ និងធុរកិច្ច»

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានតំណាងឲ្យវិស័យឯកជន ចូលរួមអមដំណើរជាមួយនឹងសម្តេចត…

រដ្ឋាភិបាលឡាវប្រាប់ពលរដ្ឋកុំចេញធ្វើដំណើរបើមិនចាំបាច់ ខណៈកង្វះខាតប្រេងឥន្ធនៈមិនទាន់ដោះស្រាយបាន

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ រួមជាមួយសមាគមប្រេងឥន្ធនៈ និងឧស្ម័នឡាវ បានជំរុញនិងលើកទឹកចិត្តឲ្យប្រជាជនសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ