វិស័យទេសចរណ៍កម្ពុជា

អ្នកជំនាញ៖«ភ្នាក់ងារទេសចរណ៍ជាង៩០% រងផលប៉ះពាល់ពីកូវីដ-១៩ពេញមួយឆ្នាំ២០២០»


ភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនរៀបចំដំណើរកម្សាន្ដក្នុងទៅក្រៅប្រទេសមានចំនួនជាង ៧០០ក្រុមហ៊ុន ដែលក្នុងនោះ ពេញមួយឆ្នាំ២០២០ មានតែ១០%ប៉ុណ្ណោះដែលនៅដំណើរការអាជីវកម្មរបស់ខ្លួនសម្រាប់សេវារៀបចំដំណើរកម្សាន្ដក្នុងស្រុក ខណៈ៩០%ផ្សេងទៀតជួបប្រទះបញ្ហា និងផ្អាកដំណើរការ និងខ្លះទៀតបានបិទទ្វារតែម្ដង។ នេះបើតាម លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាប្រាប់ ខេមបូណូមីស នៅព្រឹកថ្ងៃអង្គារទី ២៦ មករាឆ្នាំ២០២១។
ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​មុខប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ

អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ បានគូសបញ្ជាក់បន្ថែមថា ក្រុមហ៊ុនដែលបន្តសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុកទាំងនោះ ក៏មិនអាចរកចំណូលបានច្រើននោះដែរ ដោយសារតែពលរដ្ឋខ្មែរមិនពេញនិយមក្នុងការរៀបចំដំណើរកម្សាន្ដក្នុងស្រុក ដោយហេតុថា ពួកគាត់អាចមានលទ្ធភាពធ្វើដំណើរកម្សាន្ដបានដោយខ្លួនឯង។

លោកស្រីឆាយ សៀវលី គូសបញ្ជាក់ទៀតថា តាមសង្កេត សកម្មភាពទេសចរក្នុងស្រុកនៅមួយរយៈកាលចុងក្រោយ ជាពិសេសនៅមុន និងក្រោយពេល មានការឆ្លងរាលដាលកូវីដ១៩ក្នុងស្រុក ពោលគឺព្រឹត្តិការណ៍ ៣ វិច្ឆិកា និង ២៨វិចិ្ឆកា សកម្មភាពទេសចរណ៍ក្នុងស្រុកមានសភាពឡើងចុះមិនទៀងទាត់។ ប៉ុន្តែ ចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ មកដល់បច្ចុប្បន្នលោកស្រីកត់សម្គាល់ថា សកម្មភាពទេសចរណ៍ក្នុងស្រុកបានងើបឡើងវិញបណ្តើរៗហើយ។

បើតាមស្ថិតិរបស់ក្រសួងទេសចរណ៍ នៅ១១ខែឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរកម្សាន្ដមកកម្ពុជាមានចំនួនជាង ១លាន២សែន ធ្លាក់ចុះជាង ៧៨% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕

None



អត្ថបទបន្ទាប់


កម្ពុជា-កូរ៉េគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅពាក់កណ្តាលឆ្នាំ២០២១

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងអាចនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២១នេះ។ នេះបើតាមលោក ប៉ែន…

វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោយចំនួនសិក្ខាកាមកើនឡើង២០០% ក្នុងឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា (AIB) បើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើ ៣មុខជំនាញ គឺ ជំនាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ