នេះដល់ពេលដែលកម្ពុជាត្រូវគិតគូរគម្រោងសំណង់លំនៅដ្ឋានជាលក្ខណៈទីក្រុងឆ្លាតវៃហើយខណៈការអភិវឌ្ឍគម្រោងបែបនេះ គឺបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងទីផ្សារ ជាពិសេសសម្រាប់ការរស់របស់ពលរដ្ឋខ្មែរ និង ប្រទេសជាតិ។ អ្នកជំនាញអចលនទ្រព្យ និង សំណង់បានមើលឃើញគម្រោងអភិវឌ្ឍន៍សាងសង់ផ្ទះតម្លៃសមរម្យ នៅក្នុងទីក្រុងរណបសិរីមង្គល របស់លោកឧកញ៉ា សៀ ឬទ្ធី ថា ជាគម្រោងទីក្រុងវៃឆ្លាត។
លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និង ភា្នក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍទីក្រុងរណបសម្រាប់ពលរដ្ឋ ដែលមានចំណូលទាប និង មធ្យមគឺជាផ្នែកមួយនៃការជំរុញកំណើនសេដ្ឋកិច្ចប្រជាជន និង ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នពលរដ្ឋដែលមានចំណូលមធ្យម និងក្រោមមធ្យម នៅមានចំនួនច្រើននៅឡើយ។
ដូច្នេះបើអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន អាចធ្វើការអភិឌ្ឍតម្រូវទៅនឹងពួកគាត់បានកាន់តែច្រើន នោះ ពិតណាស់វាជាទីផ្សារមួយដ៏ធំ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ លោកជំរុញឲ្យមានការអភិវឌ្ឍគម្រោងសំណង់លំនៅដ្ឋានតម្លៃសមរម្យ ដែលមានលក្ខណៈស្តង់ដារ ជាទីក្រុងឆ្លាតវៃ។
លោកឧកញ៉ា ចេង ខេង បានមើលឃើញគម្រោងផ្ទះតម្លៃសមរម្យ នៅក្នុងក្រុងទីក្រុងរណប របស់លោកឧកញ៉ា សៀ ឬទ្ធី ជាគម្រោងទីក្រុងបែបឆ្លាតវៃ ដែលបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ សុវត្ថិភាពរបស់ប្រជាជន។
លោក ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA និងជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានបានលើកឡើងដែរថា ការអភិវឌ្ឍទីក្រុងស្របតាមស្តង់ដារជាលក្ខណៈទីក្រុងវ័យឆ្លាតនេះ គឺជាការអភិវឌ្ឍមួយ ដែលផ្តល់ឲ្យប្រជាពលរដ្ឋមានលំនៅដ្ឋានរស់នៅសមរម្យ។
ជាក់ស្តែង គម្រោងផ្ទះតម្លៃសមរម្យ នៅក្នុងទីក្រុងរណបសិរីមង្គល របស់ឧកញ៉ា សៀ ឬទ្ធី កំពុងអភិវឌ្ឍឆ្ពោះទៅរកទីក្រុងឆ្លាតវៃហើយ ដោយសារតែក្រុមហ៊ុន បានអភិវឌ្ឍសាងសង់ គិតគូរតាំងពីតម្លៃសមរម្យ ទុកចំណែកដី ៣០ ទៅ ៤០ ភាគរយនៃគម្រោងអភិវឌ្ឍន៍សរុប សម្រាប់ជាសាធារណៈ ដូចជាសួនច្បារ កន្លែងហាត់ប្រាណ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ធំ ទូលាយ មានមន្ទីរពេទ្យ សាលារៀន រដ្ឋបាលសាធារណៈ បណ្តុំសហគ្រាស អាជីវកម្ម តំបន់បៃតង សន្តិសុខល្អ និង បំពាក់បង្គោលប្រព័ន្ធការពាររន្ទះសម្រាប់ការរស់នៅរបស់ពលរដ្ឋ។
ឧកញ៉ា នួន រិទ្ធី បានបន្តទៀតថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរ ដែលជាក់ស្តែងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រជំរុញឲ្យវិស័យឯកជនមួយចំនួនធ្វើការអភិវឌ្ឍគម្រោងលំនៅដ្ឋានតម្លៃសមរម្យ សម្រាប់ពលរដ្ឋ ដែលមានលក្ខណៈស្តង់ដារ ជាគំរូនៃទីក្រុងវ័យឆ្លាតផងដែរ។
អ្នកជំនាញទាមទារការពុះដីឡូតិ៍លក់ឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ
អ្នកជំនាញអចលនទ្រព្យជាង២០ឆ្នាំ ឧកញ៉ា ចេង ខេង បានបញ្ជាក់ទៀតថា អ្នករកស៊ីនៅក្នុងវិស័យដីធ្លីចាប់ផ្តើមពុះដីឡូត៍លក់ជាបន្តបន្ទាប់ទាំងនៅជាយក្រុង និង នៅតាមតំបន់ភ្នំផ្សេងទៀត។ ដូច្នេះការអនុវត្តបែបនេះនឹងបន្សល់ទុកនូវរឿងស្មុគស្មាញសម្រាប់អ្នកជំនាន់ក្រោយ និងពិបាកដល់ការអភិវឌ្ឍគម្រោងធំៗ ដែលមានលក្ខណៈស្តង់ដារជាទីក្រុងឆ្លាតវៃ ទៅថ្ងៃក្រោយ។
ត្រង់ចំណុចអស់ទាំងនេះ ឧកញ៉ា ចេង ខេង ទាមទារឲ្យអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យសំណង់ និង អចលនទ្រព្យទាំងអស់ ងាកមកអភិវឌ្ឍអចលនទ្រព្យប្រកបដោយស្តង់ដារខ្ពស់ ជាលក្ខណៈទីក្រុងវ័យឆ្លាត ដើម្បីបំពេញតម្រូវការរស់នៅរបស់ពលរដ្ឋកម្ពុជា និង ប្រទេសជាតិ ដែលកំពុងត្រូវការខ្លាំងដែរនោះ។
ឆ្លើយតបទៅនឹងទាមទាររបស់អ្នកជំនាញដែលថា ឲ្យអ្នកអភិវឌ្ឍន៍ត្រូវចាប់ផ្តើមគិតទៅលើការអភិវឌ្ឍន៍ទីក្រុងវ័យឆ្លាត ឃើញថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបសិរីមង្គល ដែលជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប គឺត្រូវបានចាត់ចូលជាគម្រោងអភិវឌ្ឍន៍ ទីក្រុងវ័យឆ្លាតមួយ ព្រោះគម្រោងនេះ បានគិតគូរលើការរស់នៅរបស់ប្រជាពលរដ្ឋជាចម្បង។
លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន WorldBridge Home បានឲ្យដឹងថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះត្រូវបានសាងសង់ឡើង ដោយមានការយកចិត្តទុកដាក់តាមស្ដង់ដារបច្ចេកទេស និង មានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង លូ ធំ ទូលាយ សួនច្បារ កន្លែងហាត់ប្រាណ មានមន្ទីរពេទ្យ សាលារៀន រដ្ឋបាលសាធារណៈ តំបន់បៃតង សន្តិសុខល្អ និង ប្រព័ន្ធការពាររន្ទៈសម្រាប់សហគមន៍រស់នៅផងដែរ។
ពិសេសក្រុមហ៊ុននឹងបង្កើតជាកន្លែងបណ្ដុំសហគ្រាសធុនតូច និងមធ្យមមួយនៅទីនោះផងដែរ ដែលវានឹងជួយឲ្យពលរដ្ឋដែលរស់នៅទីនេះអាចស្វែងរកឱកាសការងារកាន់តែងាយស្រួល។
លោក សុធីរិទ្ធិ បានបញ្ជាក់អះអាងថា នៅត្រីមាសទី១ ឆ្នាំ២០១៩ខាងមុខនេះ គម្រោងលំនៅដ្ឋានតម្លៃសមរម្យ នៅក្នុងគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុន WorldBridge Home សម្រាប់លក់ជូនប្រជាពលរដ្ឋចំណូលទាបនិងមធ្យម ពិសេស គឺមន្ត្រីរាជការ នឹងត្រូវសាងសង់រួចរាល់ប្រមាណ ៣០០ ទៅ ៤០០ខ្នង នៅដំណាក់កាលដំបូងនេះ សម្រាប់ប្រគល់ជូនអតិថិជនរបស់ខ្លួន។ គម្រោងនេះ ស្ថិតនៅលើផ្ទៃដីជាង ៤៥ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ។
បើតាមការកំណត់គោលដៅរបស់ក្រុមហ៊ុន
នៅត្រឹមដើមឆ្នាំ ២០២០ ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់លំនៅដ្ឋានតម្លៃសមរម្យនេះ
ឲ្យបានចប់រួចរាល់ទាំងស្រុងតែម្ដង៕
សាកសួរព័ត៌មានបន្ថែម៖ ការិយាល័យលក់ និងផ្ទះគំរូពិត៖ Unit Nº- 644B ផ្លូវជាតិលេខ2, ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទូរស័ព្ទលេខ៖ 070 905 333/ 070 906 333/ 070 907 333/ 089 913 168/ 089 906 168/ 099 999 752/748/751៕