ករណីឆ្លងកូវីដ១៩នៅសៀមរាប

ករណីឆ្លងកូវីដ១៩ នៅខេត្តសៀមរាបកើនឡើង០២ករណីទៀត សរុប១០៩ករណីហើយ!


ព្រឹកថ្ងៃទី៣១ មីនានេះ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងថ្មី០២ ករណីទៀតហើយ នៅខេត្តសៀមរាប ដែលដែលរហូតមកទល់នឹងពេលនេះ នៅខេត្តសៀមរាបមានករណីឆ្លងមេរោគកូវីដ១៩ចំនួន០៧ករណីហើយ ខណៈដែលខេត្តព្រះសីហនុនៅឈរចំណាត់ថ្នាក់ទី០១នៅឡើយ ក្នុងនាមជាខេត្តដែលមានអ្នកឆ្លងមេរោគកូវីដ១៩ ច្រើនជាងគេ។
(រូបភាពពី CDC)
ដោយ

ចំពោះ​ករណី​ស្ត្រី​និង​កូន​អាយុ ដែល​ក្រសួងសុខាភិបាល​ប្រកាស​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​នៅ​ព្រឹក​នេះ គឺ​បាន​បញ្ជាក់​ថា អ្នក​ទាំង​បាន​ឆ្លង​ពី​បុរស​ជា​ប្តី  ដែល​ប្តី​ដែល​ទើប​ត្រលប់​មក​ពី​ម៉ា​ឡេ​ស៊ី ហើយ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ កាលពី​ពេល​កន្លង​ទៅ​។

បន្ទាប់​ពី​បាន​រក​ឃើញ​នូវ​ករណី​ឆ្លង covid -19 ចំនួន ០២ ករណី​ថ្មី​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ​២០២០​នេះ ករណី Covid-19 ដែល​កម្ពុជា​បាន​រក​ឃើញ​មាន​ចំនួន​សរុប ១០៩ ករណី​ហើយ ដែល​ក្នុង​នោះ មាន​អ្នក​ដែល​បានជា​ស្បើយ​សរុប​ចំនួន ២៣ នាក់ ពោល​គឺ​មាន​ប្រមាណ ២១,១០% ធៀប​នឹង​អ្នកមាន​វិជ្ជមាន Covid-19 សរុប ដែល​បានរ​ឃើញ​ឃើញ​។ 

សូម​ជម្រាប​ថាខេត្តសៀមរាប​គឺជា​ខេត្ត​ដំបូង​គេ ដែល​ត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញ​ថា​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​។ ហើយគិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា​នេះ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​១៣​រាជធានី​ខេត្ត ដែល​មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ នេះ ក្នុង​នោះ​រួម​មាន ខេត្ត​ព្រះ​សី​ហនុមាន​៣៦​នាក់ រាជធានី​ភ្នំពេញ​២០​នាក់ កំពង់ចាម ១៥​នាក់ បាត់ដំបង​០៨​នាក់ សៀមរាប​០៧​នាក់ បន្ទាយ​មាន​ជ័យ​០៤​នាក់ ត្បូង​ខ្មុំ​០៤​នាក់ កែប​០៤​នាក់ កំពង់ឆ្នាំង​០៣​នាក់ ព្រះ​វិហារ​០២​នាក់ កំពត​០២​នាក់ កោះកុង​០២​នាក់ និង​កណ្តាល​ចំនួន​០២​នាក់​៕

None



អត្ថបទបន្ទាប់


តារាងកំប្លែង​ជើងចាស់ដ៏ល្បី​របស់ជប៉ុនស្លាប់​ដោយសារវីរុសកូវីដ១៩

សារព័ត៌មាន ក្យូដូ របស់ជប៉ុន បានផ្សាយថា លោក កិន ស្ហ៊ីមូរ៉ា (Ken Shimura) ជាតារា​កំប្លែង​ជើងចាស់​ល្បីល្បាញ​មួយ​រូប​របស់​ប្រទេស​ជប៉ុន …

សហព័ន្ធស្រូវអង្ករកម្ពុជា៖ វិធានការបិទការនាំចេញអង្ករស នឹងប៉ះពាល់ដល់ការនាំចេញអង្ករ ១០%ប៉ុណ្ណោះ

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ត្រូវបិទការនាំចេញស្រូវ និងអង្ករស ដោយអនុញ្ញាតឲ្យនាំចេញតែអង្ករក្រអូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ