យ៉ាងណាក៏ដោយចុះ កាសែតអន្តរជាតិមួយនេះ មិនបានបញ្ជាក់ច្បាស់ពី ហេតុផលដែលបារាំងស្ទាក់ស្ទើរក្នុងការឲ្យអឺរ៉ុបទិញយកវ៉ាក់សាំងជិត២ពាន់លានដូសនេះទេ ប៉ុន្ដែបើតាមប្រភពពីអ្នកការទូតខ្លះបានមើលឃើញថា ប្រទេសជាប្រទេសបារាំងចង់ឲ្យក្រុមហ៊ុនរបស់ខ្លួន អាចចូលរួមជាចំណែកមួយធំក្នុងការផលិតវ៉ាក់សាំងនេះ។
ប្រទេសបារាំងត្រូវបានគេស្គាល់ថា ជាប្រទេសមួយមានបច្ចេកវិទ្យា និងបិទពិសោធន៍ខ្ពស់ក្នុងការផលិតឱសថ ប៉ុន្ដែ សម្រាប់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គេមិនទាន់មិនទាន់ឃើញមានក្រុមហ៊ុនបារាំងណាមួយអាចផលិតបាននៅឡើយទេ។ ប៉ុន្ដែ ថ្មីៗនេះ តាមការរាយការណ៍របស់សារព័ត៌មានសិង្ហបុរី CNA បានឲ្យដឹងថា ក្រុមហ៊ុនបារាំងដ៏ធំមួយ គឺ Sanofi គ្រោងបោះទុនរាប់រយលានដុល្លារក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នេះ នៅក្នុងប្រទេសសិង្ហបុរី។
តាមការរាយការណ៍របស់កាសែតអាល្លឺម៉ង់ Die Welt បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ទាក់ទងនឹងការបញ្ជាទិញវ៉ាក់សាំង អ្នកតំណាងរបស់ប្រទេសបារាំងបានលើកពេលនៅក្នុងការសម្រេចចិត្ត និងបានចោទសំណួរបច្ចេកទេស និងស្នើឲ្យមានការបញ្ជាក់បន្ថែមទៀតទាក់ទងនឹងការបញ្ជាទិញវ៉ាក់សាំងនេះ។
ដោយសារតែតម្រូវការវ៉ាក់សាំងក្នុងសកលលោកមានធំធេង អឺរ៉ុបបារម្ភថាតំបន់របស់ខ្លួនអាចនឹងមានភាពយឺតយ៉ាវ ឬបាត់បង់ការបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន BioNTech/Pfizerនេះ។
អ្នកការទូតម្នាក់បាននិយាយប្រាប់សារព័ត៌មានអាល្លឺម៉ង់ថា «បើមានគ្រោះមហន្ដរាយសម្រាប់អឺរ៉ុប បារាំងគឺជាអ្នកត្រូវទទួលខុសត្រូវពីរឿងនេះ»៕