ប្រទេសបារាំង

បារាំងដាក់ឲ្យប្រើប្រាស់បណ្ណបញ្ជាក់សុខភាពពេញលេញ តើនឹងជួយស្ដារសេដ្ឋកិច្ចបានកម្រិតណា?


ប្រទេសបារាំងបានដាក់ចេញនៅវិធានការចាក់វ៉ាក់សាំង និង តម្រូវឱ្យពលរដ្ឋបារាំងបង្ហាញបណ្ណបញ្ជាក់សុខភាពមុនចូលភោជនីយដ្ឋាន និង កន្លែងសាធារណៈផ្សេងទៀតបាន។ កន្លងមក ចំណាត់ការមួយនេះ បានទទួលរងការរិះគន់ពីពលរដ្ឋយ៉ាងខ្លាំងផងដែរ ប៉ុន្ដែទោះយ៉ាងណា ពេលនេះបណ្ណបញ្ជាក់សុខភាពពីកូវីដ ១៩ ត្រូវបានប្រើប្រាស់ពេលលេញហើយក្នុងប្រទេសបារាំង ខណៈមានមនុស្សជាង១លាននាក់បានទទួលការចាក់វ៉ាក់សាំងចាប់តាំងពីប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានដាក់ចេញវិធានការតឹងរ៉ឹងមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព៍ត៌មានបារាំង France 24។
ពលរដ្ឋបារាំងបានពាក់ម៉ាស់ការពារកូវីដ១៩នៅកន្លែងទីសាធារណៈ
ដោយ

តើ​វិធានការ​របស់​លោក​ម៉ា​ក្រុង ដែល​កន្លង​មក​មាន​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ពលរដ្ឋ​បារាំង​នោះ នឹង​អាច​ជួយ​រុញច្រាន​ការ​ស្ដារ​សេដ្ឋកិច្ច​របស់​ប្រទេស​បាន​ដែរ​ឬទេ?

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី ១២ ខែកក្កដា ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង បាន​ដាក់​ចេញ​វិធានការ​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង និង​តម្រូវ​ឱ្យ​ពលរដ្ឋ​បារាំង​បង្ហាញ​បណ្ណ​បញ្ជាក់​សុខភាព​មុន​ចូល​ភោជនីយដ្ឋាន និង​កន្លែង​សាធារណៈ​ផ្សេង​ទៀត ដោយ​បណ្ណ​នោះ គឺ​មានការ​បញ្ជាក់​ពី​ការ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​។ មក​ទល់​ពេល​នេះ បណ្ណ​បញ្ជាក់​សុខភាព​នេះ ត្រូវ​បាន​ប្រើប្រាស់​ពេល​លេញ​ហើយ​ក្នុង​ប្រទេស​បារាំង ដោយ​ត្រឹមតែ​រយៈពេល​ជាង​១​ខែ​ប៉ុណ្ណោះ មាន​អ្នក​ចាក់​វ៉ាក់សាំង​ប្រមាណ​ជាង ១​លាន​នាក់​ហើយ​។

បន្ទាប់​ពី​ពលរដ្ឋ​ភាគច្រើន​បាន​ចូលរួម​ក្នុង​ការ​ចាក់​វ៉ាក់សាំង សេដ្ឋកិច្ច​បារាំង​ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​វិល​ត្រឡប់​នៅ​រក​ភាពល្អ​ប្រសើរ​វិញ​នៅ​ចុងឆ្នាំ​២០២១​នេះ​។ ទន្ទឹម​នេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង លោក ប្រូ​ណូ ឡឺ​មែរ​បានឱ្យ​ដឹង​ថា សេដ្ឋកិច្ច​បារាំង​កំពុង​ដំណើរការ​ល្អ​ឡើង​វិញ​ហើយ ដោយសារ​កំណើន​នៃ​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់ និង​ការ​កើនឡើង​អាជីវកម្ម​ភោជនីយដ្ឋាន កត្តា​នេះ​បាន​បញ្ជាក់​ថា សាធារណជន​បាន​សម្រប​ខ្លួន​បាន​ល្អ​ចំពោះ​ការ​ណែនាំ​អំពី​បណ្ណ​បញ្ជាក់​សុខភាព​ដែល​រដ្ឋាភិបាល​បាន​កំណត់​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​បារាំង​។ 

សូម​ជម្រាប​ថា សេដ្ឋកិច្ច​បារាំង​បាន​កើនឡើង ១៥% គិត​ត្រឹម​ពាក់កណ្ដាល​ខែសីហា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​នៅ​ឆ្នាំ​២០២១​នេះ បារាំង​មាន​គោលដៅ​កំណើនសេដ្ឋកិច្ច​បារាំង ៦%​។ សូម​រំលឹក​ថា សេដ្ឋកិច្ច​បារាំង​បាន​ធ្លាក់​ចុះ ៨%​កាលពី​ឆ្នាំ​មុន ដែល​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២​មក ដោយសារ​ជំងឺ​រាតត្បាត​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​។

គួរ​បញ្ជាក់​ថា បារាំង​បច្ចុប្បន្ន​មាន​ប្រជាជន​ប្រមាណ ប្រមាណ​ជាង ៤៧​លាន​នាក់​ហើយ​បាន​ទទួល​វ៉ាក់សាំង​១​ដូ​ស និង​មាន​ជាង ៤០​លាន​៥​សែន​នាក់ បាន​ទទួល​វ៉ាក់សាំង​គ្រប់​២​ដូ​ស​។ ថ្វី​ត្បិត​ថា​ពលរដ្ឋ​បារាំង​ភាគច្រើន​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ក៏​ដោយ ក៏​នៅ​តែ​មានការ​ក្រុម​បាតុករ​ចេញ​មក​ប្រឆាំង​តវ៉ា​នឹង​វិធានការ​ចាក់​វ៉ាក់សាំង​នេះ​ដ​ដែរ ខណៈ​កាលពី​ស​ប្ដា​ហ៍​មុន​មាន​ក្រុម​បាតុករ​ហែរ​ក្បួន​ជាង ២០​ម៉ឺន​នាក់​បាន​ចេញ​មក​តវ៉ា​ជា​ថ្មី​មក​ទៀត​។ នេះ​បើ​យោង​តាម​សារព័ត៌មាន AP​។

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


តើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបធំៗ រងការរង្គោះរង្គើ ដោយសារកូវីដ-១៩រាតត្បាតយ៉ាងណាខ្លះ?

ទោះបីកម្ពុជាទទួលនូវរងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩កាន់តែខ្លាំងក្លា ពិសេសនៅប៉ុន្មានខែចុងក្រោយនេះ មានការរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី ឌែ…

ក្រុមហ៊ុន EZECOM / TELCOTECH របស់អ្នកឧកញ៉ាគិតម៉េងគ្រោងបោះផ្សាយលក់បណ្ណបំណុលតម្លៃ ២០លានដុល្លារ

ក្រុមហ៊ុន EZECOM/TELCOTECH ដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់មហាសេដ្ឋីល្បីឈ្មោះនៅកម្ពុជាអ្នកឧកញ៉ាគិត ម៉េង បានប្រកាសថា ក្រុមហ៊ុនទើបតែបានចុះហត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ