
ដ្ឋាភិបាលកាលពីពេលកន្លងទៅធ្លាប់បានកាត់យកផ្ទៃដីបឹងតាមោកចំនួន២០ហិកតានេះឲ្យឈ្មោះទាំង២ខាងលើជាការដោះដូរក្នុងការសាងសង់អគារទីបញ្ជាការស្រាលកម្ពស់៣ជាន់ មានទីតាំងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
គួររំឭកដែរថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលក៏បានសម្រេចកាត់យកដីបឹងតាមោកប្រមាណ ៣០ហិកតាដែលគ្រោងនឹងទុកសាងសង់អគាររបស់ក្រសួងនិងស្ថាប័នរដ្ឋនានាមករក្សាទុកវិញផងដែរ។
សូមបញ្ជាក់ថា កន្លងទៅររដ្ឋាភិបាល ធ្លាប់បានសម្រេចកាត់ផ្ទៃបឹងតាមោក ជាបន្តបន្ទាប់សម្រាប់យកទៅអភិវឌ្ឍដូចជា សាងសង់ផ្សារបន្លែ ចំណតរថយន្ត សាងសង់អគារថ្មីសម្រាប់ទីស្តីការក្រសួងការពារជាតិ និងកាត់ជូនស្ថាប័នរដ្ឋមួយចំនួនទៀត ៕