អត្ថបទពាណិជ្ជកម្ម

ធនាគារ ហត្ថា ប្រកាសតែងតាំងលោក មិន សុផា ជាប្រធាននាយកប្រតិបត្តិថ្មី ចាប់ពីថ្ងៃទី២៦ ខែមិថុនា នេះតទៅ


ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា បានប្រកាសជាផ្លូវការតែងតាំងលោក មិន សុផា ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី២៦ ខែមិថុនា នេះតទៅ។
ធនាគារ ហត្ថា ប្រកាសតែងតាំងលោក មិន សុផា ជាប្រធាននាយកប្រតិបត្តិថ្មី ចាប់ពីថ្ងៃទី២៦ ខែមិថុនា នេះតទៅ
ដោយ

លោក សុផា គឺជាធនាគារិកអាជីពមួយរូប ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសកម្ពុជា។ គាត់ធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើនក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជា និងអន្តរជាតិ ដូចជាធនាគារប្រេដ ប៊ែង (ខេមបូឌា) ធនាគារ​ អេអិនហ្សិត រ៉ូយ៉ាល់ និងធនាគារ អេស៊ីលីដា អស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយ។ លោក សុផា មានបទពិសោធការងារយ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម ជាដើម។

មុនចូលបម្រើការងារនៅធនាគារ ហត្ថា លោក សុផា បានកាន់តួនាទីជានាយកប្រតិបត្តិរង នៅធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ដែលលោកបានជួយជំរុញឱ្យធនាគារមួយនេះក្លាយទៅជាធនាគារ​មួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងទីផ្សារកម្ពុជា។

ក្រៅពី ការងារអាជីពទាំងអស់នេះ លោក សុផា ក៏ធ្លាប់និងកំពុងបម្រើការងារស្ម័គ្រចិត្តសំខាន់ៗមួយចំនូនផងដែរ ដូចជា ការកាន់តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Credit Bureau Holding Cambodia Co., Ltd (CBHC) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិភ្នំពេញ (ISPP) ជាដើម។

លោក សុផា បានមានប្រសាសន៍ថា “​នេះជា​កិត្តិយសដ៏ខ្ពង់ខ្ពស់ដែលខ្ញុំត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា​។ ខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា ធនាគារ ហត្ថា នឹងបន្តដំណើរ​ការអាជីវកម្មរបស់ខ្លួន​ប្រកបដោយភាពរឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយសារកេរ្តិ៍ឈ្មោះដ៏ល្អ និងយូរអង្វែងរបស់ធនាគារ​ នៅក្នុងទីផ្សារកម្ពុជា ជាមួយទំនុកចិត្តរបស់ អតិថិជនជាច្រើន​ ។ ធនាគារមានធនធានបុគ្គលិកដែលមានបទពិសោធខ្ពស់ និងទទួលបាននូវការគាំទ្រពេញទំហឹងពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ក្រុងស្រ៊ី​ ខ្ញុំមានសេចក្តីសោមនស្សជាពន់ពេក​ក្នុងការដឹកនាំនាវាធនាគារ ហត្ថា ឆ្ពោះទៅកាន់ ការរីកចម្រើនជាបន្តបន្ទាប់នៅពេលខាងមុខនេះ។”

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

សម្រាប់ព័ត៌មានបន្ថែមអំពីបច្ចុប្បន្នភាពធនាគារ ហត្ថា សូមចូលទៅកាន់៖ https://www.hatthabank.com/ ឬ តាមរយៈផេកហ្វេសប៊ុក https://www.facebook.com/HatthaBankPlc/

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលបញ្ជាឱ្យធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសក្នុងបទល្មើសបាញ់.ប្រហារ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ …

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិភាក្សាលើ ផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ ២០២៤-២០២៨

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ