វិស័យអចលនវត្ថុ

តើសុខភាពរបស់វិស័យអចលនវត្ថុ មានស្ថានភាពបែបណានាពេលបច្ចុប្បន្ន?


វិស័យអចលនទ្រព្យ ដែលជាវិស័យដ៏មានសក្ដានុពលមួយនៅកម្ពុជា បានរងផលប៉ះពាល់យ៉ាងដំណំដោយសារជំងឺរាតត្បាតកូវីដ និងវិបត្តិសកលនានា។ តែយ៉ាងណាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញថា វិស័យនេះហាក់មានស្ថានភាពល្អប្រសើរឡើងវិញជាបណ្តើរៗហើយ ស្របពេលតម្រូវការទិញលក់ក្នុងវិស័យនេះ ក៏មានសកម្មភាពជាបន្តបន្ទាប់ផងដែរ។ តើសុខភាពរបស់វិស័យអចលនវត្ថុមានស្ថានភាពបែបណានាពេលបច្ចុប្បន្ននេះ?
តើសុខភាពរបស់វិស័យអចលនវត្ថុ មានស្ថានភាពបែបណានាពេលបច្ចុប្បន្ន?
ដោយ

ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចនទ្រព្យ CPL កត់សម្គាល់ឃើញថា បញ្ហាជាសកលបានធ្វើឱ្យវិស័យអចលនវត្ថុរបស់កម្ពុជាមានការរាំងស្ទះ និងមានការកាត់បន្ថយសកម្មភាពទិញលក់។ទោះបីសកម្មភាពទិញលក់ក្នុងវិស័យនេះ មានភាពរអាក់រអួលខ្លះក៏ដោយ ប៉ុន្តែអ្នកជំនាញចាស់វស្សារូបនេះសង្កេតឃើញថា វិស័យអចលនវត្ថុនៅតែមានតម្រូវការពីអតិថិជនជាហូរហែ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពបច្ចុប្បន្ន វិស័យអចលនវត្ថុនៅតែអាចលក់ដូរបានជាធម្មតា ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌ ដូចជាមានទីតាំងល្អ ករណីលក់បន្ទាន់ និងតម្លៃនៅក្រោមទីផ្សារជាដើម។ ស្ថិតក្នុងស្ថានភាពនេះ ឧកញ៉ា ចេង ខេង អះអាងថា ជាពេលវេលាល្អសម្រាប់អ្នកដែលមានថវិកា ប៉ុន្តែការទិញអចលនវត្ថុគួរស្វែងរកអ្នកជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីជៀសវាងមានបញ្ហានាពេលខាងមុខ។

​សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យអចលនវត្ថុនេះដែរនាពេលកន្លងទៅនេះ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបានប្រជុំពិគ្រោះយោបល់ស្តីពី“ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអចលនវត្ថុ ២០២១-២០៣០” ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលពីក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអចលនវត្ថុ ២០២១-២០៣០ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ នឹងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


អ្នកដាំ និងលក់ទុរេនជឿជាក់ថា កម្ពុជានឹងចំណេញរាប់រយលានដុល្លារ ប្រសិនបើអាចនាំចេញទុរេនទៅចិនដោយផ្ទាល់

អ្នកដាំទុរេនជឿជាក់ថា កម្ពុជានឹងចំណេញប្រាប់រាប់រយលានដុល្លារចូលក្នុងសេដ្ឋកិច្ច ប្រសិនបើកម្ពុជាអាចនាំចេញទុរេនទៅកាន់ទីផ្សារចិនបានដោយផ្ទាល់ …

ភ្ញៀវទេសចរចិន ត្រូវបានព្យាករថា នឹងចំណាយជាង៩០០លានដុល្លារលើដំណើរកម្សាន្តក្នុងស្រុកនៅឆ្នាំនេះ

ភ្ញៀវទេសចរចិន ដែលកំពុងផ្លាស់ប្តូរអឥរិយាបថធ្វើដំណើរក្នុងដំណើរកម្សាន្តក្នុងស្រុកជំនួសឱ្យការចេញក្រៅប្រទេស ត្រូវបានគេព្យាករថា នឹងជួយបង្កើនចំណូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ