H&M បើកហាងនៅកម្ពុជា

ក្រុមហ៊ុនម៉ាកម៉ូដលំដាប់ពិភពលោក H&M នឹងបើកហាង Franchise នៅកម្ពុជាក្នុងឆ្នាំ២០២២


ធ្លាប់តែមានផលិតសម្លៀកបំពាក់នៅកម្ពុជា និងធ្វើការនាំចេញទៅលក់នៅក្រៅប្រទេស ឥឡូវនេះ ក្រុមហ៊ុនម៉ាកម៉ូដសម្លៀកបំពាក់ដ៏ល្បីលំដាប់ពិភពលោក H&M នឹងបើកហាងលក់ផលិតផលរបស់ខ្លួននៅកម្ពុជានៅក្នុងឆ្នាំ២០២២ខាងមុខ ក្រោមការលក់សិទ្ធិអាជីវកម្មបន្ដ ឬហៅថា Franchise។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននាពេលថ្មីៗនេះ។ ទោះយ៉ាងណាក្រុមហ៊ុនម៉ាកពីប្រទេសស៊ុយអែត មិនទាន់បានបញ្ជាក់ពីទីតាំងជាក់លាក់សម្រាប់ការបើកហាងដំបូងរបស់ខ្លួននៅកម្ពុជានៅឡើយទេ។
H&M បើកហាងនៅកម្ពុជានៅក្នុងឆ្នាំ២០២២
ដោយ

ក្រុមហ៊ុន​ម៉ាក H&M នេះ មាន​រោងចក្រ​ផលិត​សម្លៀក​បំពាក់​របស់​ខ្លួន​នៅ​កម្ពុជា​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​ម្ល៉េះ ប៉ុន្ដែ ការ​ផលិត​នេះ គឺ​សម្រាប់​តែ​ផលិត​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ប៉ុណ្ណោះ ពិសេស​នៅ​តំបន់​អឺរ៉ុប​។ បើ​ទោះបីជា មិន​ទាន់​មាន​វត្តមាន​ហាង​ផ្លូវការ​នៅ​កម្ពុជា ប៉ុន្ដែ ក្រុមហ៊ុន​ម៉ាក​ដ៏​ល្បី​របស់​ពិភពលោក​មួយ​នេះ ក៏​មាន​ហាង​ចំនួន​១១​កន្លែង​រួច​ហើយ នៅ​ក្នុង​ប្រទេស​វៀតណាម និង​៤៣​ហាង​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ​។

នៅ​អំឡុង​ពេល​មេរោគ​រាតត្បាត ហាង H&M នៅ​ប្រទេស​ជា​ច្រើន​ពិសេស​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប​បាន​បិទទ្វារ​បណ្ដោះអាសន្ន ដោយសារ​តែ​វិធានការ​កូ​វី​ដ​-១៩ ប៉ុន្ដែ ក្រុមហ៊ុន​នេះ ក៏​បាន​ជំរុញ​ការ​លក់​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​កាន់តែ​ខ្លាំង​ដែរ​។ នៅ​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០២១​នេះ ការ​លក់​សុទ្ធ​របស់​ក្រុមហ៊ុន H&M Group សម្រេច​បាន​ជាង​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បាន​កើនឡើង​១២% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ រីឯ​ប្រាក់​ចំណេញ​សុទ្ធ​វិញ​មាន​ជាង ២៦០​លាន​ដុល្លារ​អា​មេ​រិ​ក​។

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២១ ក្រុមហ៊ុន H&M មាន​សមាជិក​ដែល​ជា​អ្នកទិញ​ទំនិញ​របស់​ខ្លួន​សរុប​ប្រមាណ​១៣០​លាន​នាក់​នៅ​ក្នុង​ទីផ្សារ​ចំនួន​២៧​នៅ​ទូ​ទាំង​ពិភពលោក​។ សរុប​ចំនួន​ហាង​របស់ H&M នៅ​ទូ​ទាំង​ពិភពលោក​មាន​ដល់​ជិត​៥​ពាន់​ហាង ដោយ​ក្នុង​នោះ នៅ​សហរដ្ឋអាមេរិក​មាន​ច្រើន​ជាងគេ​ដល់​ទៅ​ជាង​៥៥០​ហាង បន្ទាប់​មក​គឺ​នៅ​ប្រទេស​ចិន​មាន​ដល់​ទៅ​ប្រមាណ​ជិត ៤៩០​ហាង និង​នៅ​អា​ល្លឺ​ម៉​ង់​មាន​៤៥០​ហាង និង​មាននៅ​ប្រទេស និង​តំបន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​៕

None



អត្ថបទបន្ទាប់


ដឹប៊ូតានិច ផាលេស ម៉ូត​ផ្ទះ​ដូច​រាជវាំង គ្រាន់តែ​​ឮ​ឈ្មោះ​ក៏គួរ​ឱ្យ​ចង់​រស់នៅ​ដែរ!

ភ្នំពេញ ៖ គម្រោងថ្មី ដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិននឹងធ្វើការបើកលក់ក្នុងពេលឆាប់ៗខាងមុខនេះ មានទី…

ក្រុមហ៊ុនចិនបង្ខំចិត្តបញ្ឈប់ចង្វាក់ផលិតកម្មនៅវៀតណាម ចំពេលមានវិធានការបិទខ្ទប់

ក្រុមហ៊ុនផលិតរបស់ចិន ដែលមានរោងចក្រផលិតនៅភាគខាងត្បូងប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការបិទអាជីវកម្ម ចំពេលប្រទេសវៀតណាមមានវិធានការបិទខ្ទប់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ