កំណើន​សេដ្ឋកិច្ចកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំឆ្នាំ២០១៩


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អះអាងសារជាថ្មីម្តងទៀតមុននឹងបិទបញ្ចប់ឆ្នាំ២០១៩នេះថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាកំណើនប្រកបដោយភាពរឹងមាំនៅឆ្នាំនេះ ក្នុងអត្រា ៧,១ ភាគរយ ។ ការអះអាងបែបនេះគឺផ្នែកតាមការវាយតម្លៃដោយក្រុមប្រឹក្សាធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងអ្នកឯកទេសបរទេសបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនខ្ពស់ ជុំវិញ ៧ភាគរយនៅឆ្នាំ២០១៩ ដោយមានការរួមចំណែកនៃកំណើនសកម្មភាពក្នុងវិស័យសំណង់ វិស័យកាត់ដេរ និង ភាពរឹងមាំនៃវិស័យទេសចរណ៍។
ទិដ្ឋភាព​សំណង់អគារ​ខ្ពស់ៗ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

ក្នុងស្ថានភាព​កម្ពុជាទទួលបាន​កំណើនសេដ្ឋកិច្ច​នៅតែខ្ពស់នេះ​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ក៏បានបង្ហាញ​ពីយុទ្ធសាស្រ្ត​ដឹកនាំដោយ​ជានិច្ចកាល​នឹងគ្រប់គ្រង​ឲ្យបាននូវ​ស្ថិរភាព​នយោបាយ និងស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

កាលពីឆ្នាំ២០១៨ ក្នុងចំណោម​ប្រទេស​អាស៊ាន គឺកម្ពុជា​មានកំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ ហើយឆ្នាំនេះ ក៏នៅតែបន្ត​ឈរលើកំពូល​តារាង​ខ្ពស់លើសគេ​ដដែល​ក្នុងរង្វង់ ៧,១%។

ប្រមុខរាជរដ្ឋភិបាល​កម្ពុជា​សម្ដេច តេជោ ហ៊ុន សែន បានគូស​បញ្ជាក់ទៀតថា ទំហសេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០១៩ នេះ មានទំហំ​ត្រឹមតែ ២៤ពាន់​លានដុល្លារ ក្នុងនោះពលរដ្ឋ​ម្នាក់ៗ​រកចំណូលបាន ១.៦០០ដុល្លារ ប៉ុន្តែ​ទំហំសេដ្ឋកិច្ច​នៅពេលដែល​ច្បាប់ថវិកា​ជាតិ​ត្រូវបាន​អនុម័តនោះ ទំហំសេដ្ឋកិច្ច​កម្ពុជា​នឹងឡើង​ជិត ៣០ពាន់លានដុល្លារ ដែលប្រជាពលរដ្ឋ​ម្នាក់នឹង​រកចំណូល​បានលើស​១.៨០០​ដុល្លារ។

ជុំវិញទៅនឹងកំណើន​សេដ្ឋកិច្ច​ក្នុងឆ្នាំនេះដែរ ស្ថាប័ន​អន្តរជាតិធំៗ​ចំនួន ៣ ក៏បានវាយតម្លៃ​ដែរថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​មួយឆ្នាំ​ពេញ ២០១៩នេះ ថានៅតែ​មានកំណើន ៧%

ស្ថាប័នអន្តរជាតិធំៗចំនួន៣ គឺ ធនាគារ​អភិវឌ្ឍន៍អាស៊ី ធនាគារ​ពិភពលោក និងស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ បានចេញ​របាយការណ៍​របស់ខ្លួន បន្តបន្ទាប់គ្នា ដោយ​បានព្យាករ​ពីកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជាថា នឹងនៅតែ​រក្សាបាន​ក្នុង​កំណើន៧% នៅឆ្នាំ២០១៩នេះ ដែលនេះ វាបាន​សបញ្ជាក់​ឲ្យឃើញ​កាន់តែ​ច្បាស់ថា សេដ្ឋកិច្ចកម្ពុជា នៅតែខ្លាំង រឹងមាំដដែលទេ បើទោះបី​ជាកត្តាប្រឈម​ចំពោះហានិភ័យ កំពុង​កើតមាន​កាន់តែខ្ពស់​យ៉ាងណាក៏ដោយ។

ការព្យាកររបស់​ស្ថាប័នអន្តរជាតិ​ទាំង៣ ខាងលើនេះ គឺធ្វើឡើងដោយ​ផ្អែកទៅ​លើអំនេះអំណាង​ផ្សេងៗគ្នា។ ។ ទោះយ៉ាងរបាយការណ៍ របស់ស្ថាប័ននីមួយៗ ក៏បានបង្ហាញថា សម្រាប់កត្តា​ប្រឈម ក្នុងការលូតលាស់​សេដ្ឋកិច្ច​របស់កម្ពុជា ក៏នៅតែ​មានកាន់តែ​ខ្ពស់ និងគួរឲ្យ​តាមដាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​ផងដែរ។

បើតាមស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ IMF បាន​គូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០១៩ នៅតែសម្រេច​បានកំណើន​រឹងមាំ ក្នុងអត្រា៧% ដែលត្រូវបាន​គាំទ្រដោយការ​បន្តកំណើន​នៃការនាំចេញ និងវិស័យ​សំណង់ ខណៈដែល​អតិផរណា​ត្រូវបាន​រក្សាឲ្យ​ស្ថិត​នៅក្នុង​កម្រិតទាប ប្រមាណ ២,៥%។ ទន្ទឹមនឹងនេះ ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ នៅតែបន្តស្ថិត​ក្នុងភាពល្អប្រសើរ ស្របពេល​ដែលបំណុល​សាធារណៈ ក៏ស្ថិតនៅក្នុង​កម្រិត​ហានិភ័យទាប អាចគ្រប់គ្រងបាន។

ទោះយ៉ាងណា ស្ថាប័នរូបិយវត្ថុ​អន្តរជាតិ ក៏បានបញ្ជាក់​ដែរថា សេដ្ឋកិច្ចកម្ពុជា ក៏កំពុងប្រឈម​នឹងហានិភ័យ​ខ្ពស់ជាមុន ដែលបណ្ដាល​មកពី ការកើនឡើង​ភាពតានតឹង​នៃសង្គ្រាម​ពាណិជ្ជកម្ម និងលទ្ធភាព​នៃការដក​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) សម្រាប់ការ​នាំទំនិញ​ទៅអឺរ៉ុប ដែលវាអាច​នឹងជះឥទ្ធិពល​អវិជ្ជមាន ដល់សេដ្ឋកិច្ច​កម្ពុជា​គួរឲ្យកត់សម្គាល់។

IMF បានកត់សម្គាល់​ទៀតថា ហានិភ័យចំពោះ​សេដ្ឋកិច្ចកម្ពុជាមួយទៀតនោះ គឺអាច​កើតឡើង​នៅក្នុង​វិស័យហិរញ្ញវត្ថុ តាមរយៈការផ្តល់​ឥណទាន​ប្រមូល​ផ្តុំកាន់តែខ្លាំង​ឡើងៗ នៅក្នុងវិស័យ​អចលនទ្រព្យ​ និងសំណង់ ដែលវាត្រូវ​បានរំពឹងថា នឹងកើន​ឡើង​ប្រហែល ២៨ភាគរយ ក្នុងឆ្នាំ​២០១៩។

របាយការណ៍  ក៏បានបញ្ជាក់ទៀតថា ការខ្ចីភាគច្រើន​ដោយអ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ នៅតែមិន​មានការត្រួត​ពិនិត្យ​និងគ្មាន​ការគ្រប់គ្រង ហើយទិន្នន័យ​ផ្លូវការស្តី​ពីតម្លៃ​អចលនទ្រព្យ​នៅមិនទាន់ មាននៅ​ឡើយដែរ។

គួរបញ្ជាក់ដែរថា កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា កាលពី​ឆ្នាំ ២០១៨ ត្រូវបានប៉ាន់​ប្រមាណថា មានកំណើន​ខ្ពស់​រហូតដល់ទៅ ៧,៥% ដោយរុញ​ពីក្រោយ​ដោយសន្ទុះ​នៃកំណើន​ការនាំចេញខ្ពស់។ បើតាមការព្យាករពី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភពលោក និងស្ថាប័ន​រូបិវត្ថុ​អន្តរជាតិ ឃើញថា សេដ្ឋកិច្ចកម្ពុជា​នៅឆ្នាំ២០២០ ខាងមុខ អាចនឹងមាន​ការថយ​ចុះមកវិញ ពោលគឺ មកនៅត្រឹម​តែ ៦,៨% ដោយសារតែការថយ​ចុះកំណើន​នៃសេដ្ឋកិច្ចសកល៕

None



អត្ថបទបន្ទាប់


ចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់បណ្តាប្រទេសទាំង ២៥

បន្ទាប់ពីការចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវក្នុងឆ្នាំ ២០១៣មក សកម្មភាពពាណិជ្ជកម្មរបស់ ប្រទេសចិន ជាមួយនឹងបណ្តាប្រទេសដែលចូលរួម ម…

នាយក​រដ្ឋមន្រ្តី​"កំពុង​គិត”​ថា ឈប់​ទៅ​ពិនិត្យ​ជំងឺ​នៅ​បរទេស

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី១១ ខែ​ធ្នូ​នេះ ថា សម្ដេច​កំពុងតែ​គិត​ថា នឹង​ឈប់​ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ