ទីក្រុងរណប

សម្តេច ហ៊ុន សែន សរសើរតំបន់អភិវឌ្ឍន៍របស់មហាសេដ្ឋីខ្មែរម្នាក់ថាជា «បុប្ផាលាក់ខ្លួន»


ការអភិវឌ្ឍតំបន់ទីក្រុងរណប នៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងមានស្ទុះងើបឡើងគួរឲ្យកត់សម្គាល់ ខណៈដែលបច្ចុប្បន្ន នៅកម្ពុជាមានទីក្រុងរណបចំនួន៧ បាននិងកំពុងមានការអភិវឌ្ឍយ៉ាងសស្រាក់សស្រាំ។ ក្នុងនោះដែរ កាលពីពេលកន្លងទៅនេះ សម្តេច ហ៊ុន សែន បានលើកសរសើរតំបន់អភិវឌ្ឍន៍ទីក្រុងរណបរបស់មហាសេដ្ឋីល្បីឈ្មោះម្នាក់ ថាជា «បុប្ផាលាក់ខ្លួន»។
ទីក្រុង​រណប ហ្គាឌិន ស៊ីធី
ដោយ

ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា​ សម្តេច តេជោ ហ៊ុន សែន ធ្លាប់បាន​លើកឡើង​នៅក្នុង​វេទិការ​ធុរៈកិច្ច កម្ពុជា ចិន ដែល​បានធ្វើ​ឡើង​នៅ​សណ្ឋាគារ ហ្គាដិន​ស៊ីធី​ កាលពីពេល​កន្លងទៅ​ថា សម្ដេច​តេជោ បាន​ចាត់​ទុក តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​របស់​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ថាជា បុប្ផាលាក់​ខ្លួន ​ដែលគេ​មិនទាន់​ដឹង​ច្រើននៅ​ឡើយ ដែលនៅ​ថ្ងៃអនាគត​តំបន់​នេះ នឹងក្លាយ​ជាទីក្រុង​ដ៏ល្អមួយ​របស់​កម្ពុជា។

សម្តេច​តេជោ មានប្រសាសន៍​យ៉ាង​ដូច្នេះថា «កន្លែងនេះ [តំបន់​ទីក្រុង​រណប​លីយ៉ុង​ផាត់] ដូចជា​បុប្ផាលាក់​ខ្លួន​មួយ​អ៊ីចឹង! គេមិនទាន់​ដឹងថា មានសណ្ឋាគារ​ផ្កាយប្រាំ​នៅទីនេះ ហើយនឹង​តារាង​កូនហ្គោល ប៉ុន្ដែ​កន្លែង​នេះ នឹងក្លាយ​ជាអនាគត​ទីក្រុង​មួយ ហើយពេល​នេះ មិត្តចិនក៏​កំពុង​តែជួយ​សាងសង់ នូវពហុកីឡ​ដ្ឋាន​មួយ ដើម្បី​ឲ្យកម្ពុជា​ធ្វើជាម្ចាស់​ផ្ទះស៊ីហ្គេមឆ្នាំ​២០២៣»។ 

គម្រោង​ដែលបាន​សាងសង់​រួចនៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​នេះ​មាន​ដូចជា ​សណ្ឋាគារ​​ផ្កាយ​ប្រាំ និងកន្លែង​​វាយ​​កូន​ហ្គូល ​ ក៏មាន​​សួនសត្វ​​ភ្នំពេញ​​សាហ្វារី និងស្ថានីយ​​ទូរទស្សន៍ ភីអិន​អិន​​ផងដែរ។ 

បន្ថែមពីនេះ គម្រោង​​កំពុង​​​អភិវឌ្ឍន៍​​​នៅតំបន់​ទីក្រុង​រណបនេះ មាន​ដូចជា ពហុកីឡ​ដ្ឋានមរតក​​តេជោ ស្តូបវិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ និង​​គម្រោង​​វិនិយោគ​ដ៏ធំ​មួយ​ទៀត​ របស់អ្នក​ឧកញ៉ា លី យ៉ុងផាត់ដែរ គឺសួន​​ទឹក​កម្សាន្ដ​​ដ៏ទំនើប​​ធំជាងគេ​​បង្អស់​​នៅកម្ពុជា ហើយ​​ក៏ធំជាង​​គេបង្អស់​​នៅក្នុង​​តំបន់​អាស៊ី​​ផងដែរ។ 

គម្រោងថ្មី​សួនទឹក​កម្សាន្ដ​ដ៏ធំនេះ ត្រូវបាន​ដឹងថា​ នឹងចំណាយ​ទឹក​បា្រក់​ប្រមាណ ៣០លាន​ដុល្លារ​​​អាមេរិក ដែល​បច្ចុប្បន្ន​បាន​និងកំពុង​សាងសង់​​ប្រព័ន្ធ​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​បាន​មួយ​ចំនួន​ហើយ។

លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថាបនិក​និង​ជា​ប្រធាន​ប្រឹក្សាភិបាល​ក្រុមហ៊ុន L.Y.P. Group។ រូបភាព៖ ហេង ភារម្យ

ជាមួយគ្នានេះ ក៏គម្រោង​ការ​វិនិយោគ​​​​ទីក្រុង​​មិត្តភាព​​កម្ពុជា​-ចិន ដ៏ធំមួយ​ ឬ​ហៅ​ថា ឆាយណា ថោន ក៏​កំពុង​​តែ​ដំណើរ​ការ​ទៅ​​តាម​​ផែនការ ដែល​មាន​​ទីតាំង​​ស្ថិតនៅ​ក្នុង​ទីក្រុង​​រណបនេះ​ដែរ​។

ក្រុមហ៊ុន​​វិនិយោគ​​ចិន​ដ៏​​ល្បីល្បាញ​​មួយ​ ដែល​មាន​​ឈ្មោះ​ថា ចុង មិញថូវ បាន​​បោះទុន​​វិនិយោគ​​រួមគ្នា​ក្នុង​​ទឹក​បា្រក់​​ប្រមាណ ១៥០០​លាន​​ដុល្លារ​​អាមេរិក សាងសង់​​​នៅ​លើ​​​ផ្ទៃ​ដី​​​ប្រមាណ ៥៥០​ហិកតា ជាមួយ​នឹង​​ក្រុមហ៊ុន​​ក្នុង​ស្រុក​​ដ៏​ធំ​មួយ​ គឺ ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដើម្បី​​បង្កើត​ឲ្យ​​មាន​ការ​​សាងសង់​​ទីក្រុង​​មិត្តភាព ចិន​-កម្ពុជានេះ​ឡើង។

ជុំវិញ​ទៅ​​នឹង​ការ​​បង្កើត​​ឲ្យ​មាន​​ទីក្រុង​​មិត្តភាព​​កម្ពុជា​-ចិន នៅកម្ពុជា សុទ្ធតែ​​បាន​ការ​​អបអរ​​សាទរ​​ពី​ក្រុម​​អ្នក​ជំនាញ​​តាមដាន​​សេដ្ឋកិច្ច​​សង្គម មន្ត្រី​​រដ្ឋាភិបាល សង្គម​ស៊ីវិល ថា នេះ​ជា​សញ្ញា​ដ៏​ល្អ ដែល​កម្ពុជា​​នឹង​ទទួល​​បាន​ប្រយោជន៍​​ពី​ការ​អភិវឌ្ឍ​​រីក​ចម្រើន​​មួយ​កម្រិត​ទៀត។

សូមជម្រាបថា ទីក្រុង​រណប​លីយ៉ុងផាត់ ឬទីក្រុងរណប​ហ្គាដិនស៊ីធី នេះ មានផ្ទៃ​ដីសរុប​ជាង ១ពាន់​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ ភាគខាង​ជើងរាជ​ធានី​ភ្នំពេញ និងជាប់​ភាគខាង​ជើងនៃ​ទីក្រុង​រណប​ជ្រោយចង្វារ ស្ថិតក្នុង​​សង្កាត់​​​​ព្រែក​​​​តាសេក ខណ្ឌ​​​​ជ្រោយ​ចង្វារ ពោលគឺ​​​ប្រមាណ ១៨​គីឡូ​​​ម៉ែត្រ​​​​ពី​រាជ​​ធានី​​​​ភ្នំពេញ​៕
None



អត្ថបទបន្ទាប់


ធនាគារជាតិបដិសេធ និងដកហូតអាជ្ញាបណ្ណ ពីគ្រឹះស្ថានឥណទានជនបទចំនួន២៣

ធនាគារជាតិនៃកម្ពុជា បានប្រកាសដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពីគ្រឹះស្ថានឥណទានជនបទចំនួន១១ និងប្រកាសបដិសេធលើវិញ្ញាបនបត្របញ្ជាក់ការចុះប…

តំបន់ចង្កោម SME ដំបូងនៅកម្ពុជា នឹងដាក់ឲ្យដំណើរការ នៅខែតុលាខាងមុខនេះ

អ្នកជំនួញជោគជ័យដ៏លេចធ្លោមួយរូបនៅកម្ពុជា បានអះអាងថា ការបង្កើតតំបន់ចង្កោមសហគ្រាសធុនតូច និងមធ្យម ឬហៅថា SME Cluster នឹងក្លាយជាផ្នែកមួយ ជួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ