សារលិខិតពី អេ អឹម ខេ

សេចក្តីរំឭក​ចងចាំ​និង​សមិទ្ធផល​របស់លោក Hung-Ching Yung, JP (榮鴻慶先生)


ហុងកុង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ -- ក្រុមប្រឹក្សាភិបាលនៃធនាគារពាណិជ្ជស៊ាងហៃ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក Hung-Ching Yung, JP (榮鴻慶先生) កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ លោក Yung ត្រូវបានទទួលស្គាល់ថាជាឥស្សរជន និងជាឧស្សាហករដ៏ល្បីឈ្មោះ ដែលបានលះបង់កម្លាំងកាយចិត្តទៅលើវិស័យធនាគារ និងជំនួញជាច្រើនទស្សវត្សរ៍។
AMK ផ្ញើ​សាររំឭកការ​ចងចាំនិង​សមិទ្ធផល​របស់​លោក Hung-Ching Yung, JP (榮鴻慶先生)
ដោយ

លោកគឺជានាយកនៃ Shanghai Commercial Bank តាំងពីឆ្នាំ១៩៧៣ និងជាប្រធានក្រុមប្រឹក្សាភិបាលកិត្តិយសនៃ Shanghai Commercial & Savings Bank ទីក្រុងតៃប៉ិក្នុងឆ្នាំ២០២១ ក្រោយធ្វើជាប្រធានក្រុមប្រឹក្សាភិបាលអស់រយៈពេល ៣០ឆ្នាំ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Nanyang Holdings Ltd. តាំងពីឆ្នាំ១៩៤៧។

លោក Yung បានកើតក្នុងឆ្នាំ១៩២៣ នៅទីក្រុងស៊ាងហៃ ហើយបានផ្លាស់ទៅទីក្រុងហុងកុងក្នុងឆ្នាំ១៩៤៧។ លោកគឺជាសមាជិកម្នាក់ដែលបានចូលរួមកសាងឧស្សាហកម្មវាយនភណ្ឌរបស់ទីក្រុងហុងកុង ជាពិសេសគឺជាមនុស្សដំបូងគេដែលបានណែនាំម៉ាស៊ីនដែលអាចបង្វិល ត្បាញ និងជ្រលក់ពណ៌ក្នុងទីក្រុងហុងកុង។ 

ក្នុងឆ្នាំ១៩៨០ លោក Yung បានកាន់តំណែងជាអ្នកដឹកនាំនៅ Shanghai Commercial & Savings Bank ក្នុងទីក្រុងតៃប៉ិ ដែលជាបុត្រសម្ព័ន្ធនៃ Shanghai Commercial Bank ទីក្រុងហុងកុង ហើយក្រោយមកក្នុងឆ្នាំ១៩៩៩ បានបង្កើតសម្ព័ន្ធភាព Three Shanghai Bank ជាមួយ Bank of Shanghai នៅចិនដីគោក ដើម្បីធ្វើឲ្យសេវាធនាគារកាន់តែមានភាពងាយស្រួលក្នុងដែនដីនៃប្រទេសចិនទាំងមូល។ តាមចក្ខុវិស័យរបស់លោក Yung បណ្ដាញធនាគារបានពង្រីកជាសាកល លើសពីដែនដីនៃប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាស៊ីអាគ្នេយ៍ ហើយក្នុងឆ្នាំ២០២០ បានទិញយកមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងប្រទេសកម្ពុជា ដែលជាសហគ្រាសសង្គមផ្ដោតលើដំណោះស្រាយផ្នែកសេវាកម្មហិរញ្ញវត្ថុ។

លោក Yung ក៏ជាសប្បុរសជនដ៏ពិតប្រាកដម្នាក់ ដោយលោកបាននាំយកឥទ្ធិពលវិជ្ជមានទៅកាន់សហគមន៍នៅទីក្រុងហុងកុង ទីក្រុងតៃវ៉ាន់ និងចិនដីគោក។ តាមរយៈមូលនិធិដែលលោកបានជួយបង្កើត បានជួយទៅយុវជនរាប់ពាន់នាក់នៅជុំវិញពិភពលោកទទួលបានជំនួយអាហារូបករណ៍ ដើម្បីបន្ដការសិក្សារបស់ពួកគេ។ មនុស្សជាច្រើននឹងនឹករលឹកគាត់ ហើយស្នាដៃរបស់លោកនឹងត្រូវបានចងចាំជារៀងរហូត។

ក្រុមប្រឹក្សាភិបាលសូមថ្លែងអំណរគុណចំពោះការលះបង់របស់លោក Yung។ សមាជិកក្រុមប្រឹក្សាភិបាល និងបុគ្គលិកទាំងអស់របស់ធនាគារនឹងចងចាំគាត់ជានិច្ច និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសាររបស់គាត់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖

ចាន់ បូរមី
នាយិកានាយកដ្ឋានផ្នែកទីផ្សារនិងទំនាក់ទំនង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
ទូរសព្ទ: +855 93 554 555
អ៊ីម៊ែល: [email protected]




អត្ថបទបន្ទាប់


អូស្ត្រាលីនឹងបង្កើនខ្ទង់ចំណាយពង្រីកកម្លាំងទ័ពមួយភាគបី សម្រាប់ការពារប្រទេសពីអស្ថិរភាពពិភពលោក

អូស្ត្រាលីនឹងបង្កើនខ្ទង់ចំណាយប្រមាណជាង ២៨ពាន់លានដុល្លារអាមេរិកលើវិស័យការពារជាតិ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៤០ ដើម្បីពង្រីកចំនួនទ័ពសកម្ម…

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន៖ សង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន ធ្វើឲ្យស្លាប់ជនស៊ីវិលច្រើនជាងយោធាទៅទៀត

រដ្ឋន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ដែលបានអូសបន្លាយមកជាង២សប្ដាហ៍មកនេះ បានសម្លាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ