ចិន និងឥណ្ឌូនេស៊ីពង្រឹងទំនាក់គ្នាទៅវិញទៅមក!

ឥណ្ឌូនេស៊ីបង្ហាញជំហរចង់បង្កើនទំនាក់ទំនងជាមួយចិន ដើម្បីស្វែងរកការវិនិយោគបន្ថែមលើគម្រោងអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ខ្លួន


ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិនលោក Qin Gang ក្នុងទីក្រុង Jakarta កាលពីថ្ងៃពុធទី២២កុម្ភៈ ដោយឥណ្ឌូនេស៊ីបានបង្ហាញពីជំហរចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំជាមួយប្រទេសចិន ដែលជាដៃគូវិនិយោគបរទេសដ៏ធំបំផុតរបស់ខ្លួន។ ក្រៅពីនេះលោកចូកូ ក៏បានស្វែងរកការគាំទ្ររបស់ចិន សម្រាប់គម្រោងអភិវឌ្ឍរដ្ឋធានីថ្មី Nusantara ដែលពោរពេញដោយមហិច្ឆតារបស់ខ្លួនផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ឥណ្ឌូនេស៊ីបង្ហាញជំហរចង់បង្កើនទំនាក់ទំនងជាមួយចិន ដើម្បីស្វែងរកការវិនិយោគបន្ថែមលើគម្រោងអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ខ្លួន
ដោយ

លោក Qin Gang រដ្ឋមន្ត្រីការបរទេសថ្មីនៃសាធារណរដ្ឋប្រជាមានិតចិន បានទៅដល់ទីក្រុងហ្សាកាតា កាលពីថ្ងៃទី២១ខែកុម្ភៈ ហើយបានជួបជាមួយលោក វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi នៅថ្ងៃបន្ទាប់។ ថ្នាក់ដឹកនាំនៃប្រទេសធំៗទាំងពីរនៅអាស៊ី បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងគម្រោងដែលពាក់ព័ន្ធ នឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ទីក្រុងប៉េកាំងផងដែរ។

ជុំវិញស្ថានការណ៍នៅមីយ៉ាន់ម៉ា លោកស្រី រេតណូ បានសម្តែងការពេញចិត្តចំពោះការគាំទ្ររបស់ចិនចំពោះគោលការណ៍ដំណោះស្រាយជាឯកច្ឆន្ទទាំងប្រាំចំណុចរបស់អាស៊ានផ្តល់ឱ្យមីយ៉ាន់ម៉ា។ ទោះយ៉ាងណា លោកស្រីក៏បានបញ្ជាក់ប្រាប់ទៅសមភាគីចិនដែរថា គោលការណ៍ឯកភាពគ្នាទាំងប្រាំនេះមិនត្រូវបានអនុវត្តពេញលេញដោយក្រុមយោធាមីយ៉ាន់ម៉ានោះទេ។

ជាការមិនយល់ស្របនឹងភាពមិនច្បាស់លាស់នៃការប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងកើនឡើង លោករដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា៖ បណ្តាប្រទេសក្នុងតំបន់មិនគួរត្រូវបានបង្ខិតបង្ខំឱ្យជ្រើសរើសភាគីម្ខាង និងប្រឆាំងម្ខាងនោះទេ។ លោកជឿជាក់ថា ឥណ្ឌូនេស៊ី និងអាស៊ាននឹងធ្វើការវិនិច្ឆ័យ ជ្រើសរើសដោយឯករាជ្យ និងស្វ័យភាព ក្នុងស្មារតីប្រកបដោយភាពឈ្លាតវៃ ដើម្បីស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ទាំងមូល។

ដោយឡែក ក្នុងជំនួបនោះ លោកសង្កតធ្ងន់ថា តម្រូវការនៃភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ គឺមិនអាចខ្វះបានឡើយ រួមទាំងការឈានទៅបញ្ចប់គម្រោងផ្លូវដែកល្បឿនលឿន Jakarta-Bandung ការសាងសង់សួនឧស្សាហកម្មបៃតងនៅ Kalimantan និងការសាងសង់រដ្ឋធានីថ្មី Nusantaraផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលឥណ្ឌូនេស៊ីកាលពីថ្ងៃពុធទី២២កុម្ភៈ។

គួរជម្រាបថា ក្នុងត្រីមាសចុងក្រោយនៃឆ្នា២០២២ ប្រទេសចិនគឺជាដៃគូវិនិយោគកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី បើទោះបីជាសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ពេញមួយឆ្នាំ២០២២នោះក៏ដោយ។ គម្រោងអភិវឌ្ឍន៍ថ្មីៗរបស់ចិននៅក្នុងប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ មានដូចជា ផ្លូវរថភ្លើងល្បឿនលឿន និងតំបន់សេដ្ឋកិច្ចពិសេសជាដើម៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Samsung ត្រៀមផលិតបន្ទះឈីបទំនើបជំនាន់ចុងក្រោយ ដើម្បីឈានជើងចូលផលិតរថយន្តជាលើកដំបូង

ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីប Ambarella ដើម្បីទទួលបានការផ្គត់ផ្…

ចិន និងរុស្ស៊ីប្តេជ្ញាចាក់គ្រឹះទំនាក់ទំនងកាន់តែស៊ីជម្រៅ ស្របពេលលោក ចូ បៃដិន ប្រមូលផ្តុំសម្ព័ន្ធមិត្តពង្រឹងការការពារដល់អ៊ុយក្រែន

មហាអំណាចចិន នៅថ្ងៃទី ២២កុម្ភៈ បានសន្យាច្បាស់ៗនឹងបង្កើនភាពជាដៃគូកាន់តែស៊ីជម្រៅ និងស្អិតល្មួតថែមទៀតជាមួយសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ