ទេសចរ-វៀតណាម

វៀតណាមទទួលបានភ្ញៀវទេសចរបរទេស ៩លាននាក់ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨នេះ


គិតត្រឹម ៧ខែ ឆ្នាំ២០១៨នេះ ប្រទេសវៀតណាម បានទទួលភ្ញៀវទេសចរបរទេស ប្រមាណ ៩លាននាក់ ដែលមានកំណើនជាង ២៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនោះ មានភាគច្រើន គឺមកពីបណ្ដាប្រទេសនៅតំបន់អាស៊ី។ នេះបើតាមទិន្នន័យពីការិយាល័យស្ថិតិរបស់វៀតណាម។
ភ្ញៀវទេសចរកំពុងធ្វើដំណើរកម្សាន្ដ នៅប្រទេសវៀតណាម
ដោយ

តាមទិន្នន័យ​ដដែល​នេះ បានឲ្យដឹង​ទៀតថា ក្នុងចំណោម​ភ្ញៀវទេសចរ​ ដែលបាន​ធ្វើដំណើរ​កម្សាន្ដ​នៅ​វៀតណាម ៩លាន​នាក់នោះ មានជាង ៧លាន​នាក់ បានធ្វើ​ដំណើរតាម​ផ្លូវអាកាស កើនឡើង ២០% ខណៈដែលអ្នក​ធ្វើដំណើរ​តាមផ្លូវ​គោក​​មាន ជាង ១,៥ លាននាក់ កើនឡើង​ជាង ៦៣%។ រីឯចំនួន​អ្នក​ដំណើរ​តាមផ្លូវ​សមុទ្រ​វិញ មានចំនួន ១៨ ម៉ឺននាក់ មាន​ការថយចុះ​ ០.២%។

ជាមួយ​គ្នានេះ​ដែរ ៧ខែឆ្នាំនេះ ឃើញថា ភ្ញៀវ​ទេសចរ​នៃតំបន់​អាស៊ី ដែលបាន​ទៅកម្សាន្ដ​នៅវៀត​ណាមច្រើន​ជាង​គេ មានដូចជា ចិន កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ ម៉ាឡេស៊ី ថៃ និងសាំងហ្គាពួរ​ជាដើម។ ដោយឡែក ទេសចរ​មកពី​ប៉ែកអឺរ៉ុប​វិញ ក៏មានចំនួន​ច្រើនគួរ​សម​ដែរ គឺមាន​ប្រមាណ ជាង ១,២ លាននាក់ ខណៈ​ដែលមកពី​អាមេរិក មាន ៤៧​ម៉ឺននាក់។ 

ក្នុងឆ្នាំ ២០១៨នេះ វៀតណាម រំពឹងថា នឹងទទួល​បាន​ទេសចរ​អន្តរជាតិ​សរុប ១៦​លាននាក់ និងទេសចរ​ក្នុង​ស្រុក​ ៨០លាននាក់។

សូមជម្រាបថា ថ្មីៗនេះ រដ្ឋាភិបាល​ប្រទេស​វៀតណាម ក៏បាន​និងកំពុង​សិក្សា​ពីលទ្ធភាព​មួយ​ចំនួន ដើម្បីពង្រីក​អាកាស​យានដ្ឋាន​អន្តរជាតិ​របស់ខ្លួន​បន្ថែមទៀតផងដែរ ដើម្បីត្រៀម​ស្វាគមន៍​កំណើន​ភ្ញៀវទេសចរ។ បើតាម​គម្រោង ការពង្រីក​អាកាស​យានដ្ឋាន Long Thanh របស់​វៀតណាម​នេះ នឹងបែង​ចែក​ជា ៣ ដំណាក់​កាល ខណៈដែល​ដំណាក់កាល​ទីមួយ អាចនឹង​បញ្ចប់​នៅឆ្នាំ​២០២៥ ដែលមាន​សមត្ថភាព​ទទួលអ្នក​ដំណើរ​បាន ២៥លាននាក់ ក្នុងមួយ​ឆ្នាំ។ រីឯ ការសាងសង់​ដំណាក់​កាល​ទីពីរ នឹង​ចាប់ផ្ដើម​នៅឆ្នាំ​២០៣០ និងបញ្ចប់​នៅឆ្នាំ ២០៣៥ និងការសាងសង់​ដំណាក់កាល​ទីបី នៅឆ្នាំ ២០៤០ និងបញ្ចប់​ឆ្នាំ ២០៥០៕

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃ ចេញមុខជួយដោះបំណុលជូន កសិករខ្នាតតូច

គណៈរដ្ឋមន្ដ្រីថៃ កាលពីពេលថ្មីៗនេះ បានយល់ព្រមចេញជាគោលការណ៍ នូវការពន្យារពេលការសងបំណុល និងការផ្ដល់អត្រាប្រាក់កម្ចីទាប សម្រាប់កសិករខ្នាតតូច …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ