ហិរញ្ញវត្ថុ

ធនាគារ​ជប៉ុន​ធំ​បំផុត​លំដាប់​ទី​៣​ដែល​ជា​បង​ធំ​ផ្នែក​ហិរញ្ញ​វត្ថុ មក​បើក​នៅ​កម្ពុជា​ហើយ


វិស័យហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ មួយ​ទសវត្ស​ចុង​ក្រោយ​នេះ រីកលូត​លាស់​ខ្លាំង ដោយ​គេ​ឃើញ​មាន​ធនាគារ​តូច​ធំ ទាំង​ក្នុង​ស្រុក​ ក្រៅ​ស្រុក បើក​ទ្វា​ជា​ហូរហែ​មិន​ដាច់។ ឥឡូវ​នេះ មាន​ធនាគារ​ក្រៅ​ស្រុក​ធំ​មួយ​ទៀត​មក​ដល់​កម្ពុជា​ទៀត​ហើយ។
ធនាគារ Mizuho ជាធនាគារ​ធំ​បំផុត​លំដាប់​ទី៣ នៅ​ប្រទេស​ជប៉ុន។
ដោយ

ធនាគារ​ជប៉ុន​ធំ​បំផុត​លំដាប់​ទី​៣ ដែល​មាន​ឈ្មោះ​ថា មីហ្ស៊ូហូ (MIZUHO) នឹង​បើក​សម្ពោធ​ដំណើរការ​​អាជីវកម្ម​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា ក្នុង​ខែ​ឧសភា​នេះ​ហើយ ខណៈ​ដែល​ធនាគារ​ជប៉ុន​មួយ​នេះ​ទើបតែ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ប្រតិបត្តិការ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ។

ធនាគារ មីហ្ស៊ូហូ (MIZUHO)  ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្គាល់​ថា ជា​បង​ធំ​ផ្នែក​ហិរញ្ញ​វត្ថុ​នាំ​មុខ​គេ​មួយ មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ខណៈ​ដែល​ធនាគារ​នេះ​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ជាង​៣០​ប្រទេស និង មាន​សាខា​ចំនួន ៥៤៩ កន្លែង នៅ​ទូទាំង​ពិភព​លោក។

👉 គួរអាន៖ ប្រជាជន​កម្ពុជា​នៅ​មាន​ការយល់ដឹងពី​ហិរញ្ញ​វត្ថុ​កម្រិត​ទាប...

ក្នុង​នោះ​ដែរ ធនាគារ មីហ្ស៊ូហូ (MIZUHO) ក៏​មាន​វត្តមាន​នៅ​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន៨ រួមមាន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ វៀតណាម មីយ៉ាន់ម៉ា និង ចុង​ក្រោយ​នេះ គឺ​ប្រទេស​កម្ពុជា។

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​បាន​អះអាង​ថា វត្តមាន​របស់​ធនាគារ មីហ្ស៊ូហូ (MIZUHO)ដ៏​ធំ​មួយ​នេះ  បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ល្អ​ប្រសើរ​នៃ​សុខភាព​ទីផ្សារ​ហិរញ្ញ​វត្ថុ ក៏ដូចជា​ស្ថានភាព​សេដ្ឋកិច្ច និង ឱកាស​អំណោយ​ផល សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។

បើ​តាម​គេហទំព័រ​របស់​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បាន​ឲ្យ​ដឹង​ថា វត្តមាន​របស់​ធនាគារ​ដ៏​ធំ​លំដាប់​ទី​៣​របស់​ជប៉ុន​មួយ​នេះ នឹង​បន្ត​ពង្រីក​បណ្ដាញ​សាខា​របស់​ខ្លួន​ជាមួយ​នឹង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក ដោយ​ផ្តោត​ទៅ​លើ​បណ្ដា​ប្រទេស​នៅ​តាម​មហា​អនុតំបន់​ទន្លេ​មេគង្គ ដែល​សាជីវកម្ម​របស់​ជប៉ុន​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ភាព​រីក​ចម្រើន​នា​ពេល​ខាង​មុខ។

យោង​តាម​តួលេខ​ដែល​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៨២២​លាន​ដុល្លារ​អាមេរិក ស្មើនឹង​២៣%​នៃ​ទុន​វិនិយោគ​សរុប ដែល​ធ្វើ​ឱ្យ​ជប៉ុន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​វិនិយោគ​នៅ​កម្ពុជា៕




អត្ថបទបន្ទាប់


បង់ក្លាដេស​ចែចូវ​កម្ពុជា តែ​ទៅដណ្ដឹងវៀតណាម...

ប្រទេស​បង់ក្លាដេស​ ធ្លាប់បាន​ប្រាស្រ័យទាក់ទង​ជាមួយ​កម្ពុជា​នា​ពេល​កន្លង​មក ជុំវិញ​​ជំនួញ​អង្ករ។ ប៉ុន្តែ មក​ទល់​ពេល​នេះ ពុំទាន់មាន​កិច្…

ទីបំផុត ស្ថាបនិក Facebook ទទួលបាន​សញ្ញាបត្រ​ពី Harvard ហើយ...

ស្ថាបនិក​បណ្ដាញ​ព័ត៌មាន​សង្គម​ Facebook ដ៏​ល្បីល្បាញ បោះបង់​ការសិក្សា​នៅ​សកល​វិទ្យាល័យ Harvard កាល​ពី​ឆ្នាំ​២០០៤។ យោងតាមការចុះផ្សាយរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ