បំណុល​និស្សិតអាមេរិក

លោក ចូបៃឌិនថា នឹងលើកលែងបំណុលនិស្សិតអាមេរិកក្នុងម្នាក់ ១ម៉ឺនដុល្លារ


នៅពេលដែលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក លោក ចូបៃឌិន ធ្លាប់បានលើកឡើងពីគោលនយោបាយមួយថា នឹងលើកលែងបំណុលនិស្សិតដែលបានខ្ចីសម្រាប់ការសិក្សាក្នុងម្នាក់១ម៉ឺនដុល្លារ ខណៈដែលនៅសហរដ្ឋអាមេរិកនិស្សិតដែលមានបំណុលដើម្បីយកមកបន្ដការសិក្សា មានដល់ទៅ ៤២លាននាក់ឯណោះ។
លោក ចូបៃឌិនថា នឹងលើកលែងបំណុលនិស្សិតអាមេរិកក្នុងម្នាក់ ១ម៉ឺនដុល្លារ
ដោយ

សរុប​ទៅ ការលើកលែងនេះ នឹង​កាត់បន្ថយ​ទំហំ​ឥណទាន​និស្សិត​មិនទាន់សង​ប្រមាណ​១,៦ទ្រីលាន​ដុល្លារ ដែលមាន​ប្រហែល​១ភាគ៣។ បំណុល​និស្សិត ធ្វើ្​ឲ្យ​ជនជាតិ​អាមេរិក​មានបន្ទុក​បំណុល​ច្រើន​ជាង​ឥណទាន​ផ្សេងៗទៀត។ ការស្រាវជ្រាវមួយ បង្ហាញថា មានជាង​ពាក់កណ្ដាល​នៃ​ជនជាតិអាមេរិក និយាយថា បំណុល​និស្សិត គឺជាបញ្ហា​ធំ សម្រាប់​ប្រទេស។ តាមរយៈ​ការស្រាវជ្រាវ​ដដែលនេះ បាន​ឲ្យដឹងទៀតថា មាន​៥៨% នៃអ្នកដែលបាន​ចុះឈ្មោះ​បោះឆ្នោត គឺមាន​ការគាំទ្រ​ដល់​ការ​លើកលែង​ឥណទាន​និស្សិតនេះ។

ទោះយ៉ាងណា សភាដែលកំពុង​បែកខ្ញែក ត្រូវបាន​គេមើលឃើញថា នឹងធ្វើឲ្យ​មានការលំបាក​បន្ថែមទៀត ដល់ការ​សម្រេច​បាន​នូវ​ការ​លើកលែង​បំណុល​និស្សិតនេះ ដោយសារតែ​ជាទូទៅ​គណៈបក្ស​សាធារណរដ្ឋ​ប្រឆាំង​នឹង​គំនិតនេះ។ ទោះយ៉ាងណា គេនឹងរង់ចាំ​មើលថា តើ​លោក​ចូបៃឌិន អាចនឹង​សម្រេច​បាន​គោលនយោបាយនេះ បានដូចការ​សន្យា​ដែរក៏អត់?

None



អត្ថបទបន្ទាប់


មកស្គាល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំង៧ប្រភេទ ដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំង!

ចាប់តាំងពីផ្ទុះឡើងដំបូងនូវវីរុសកូវីដ១៩កាលពីដើមឆ្នាំ២០២០ ប្រទេសមហាអំណាចជាច្រើនក្នុងលោក បានព្យាយាមខ្នះខ្នែងប្រើប្រាស់ធនធាន និងបច្ចេកទេសដែ…

ទំហំ​ឥណទាន​​អេស៊ីលីដាកើន ១៥% ក្នុងឆ្នាំ​២០២០ ទោះបីមានកូវីដ-១៩ មករំខាន

ធនាគារអេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជ​ក្នុងស្រុក​ធំជាងគេមួយនៅកម្ពុជា នៅឆ្នាំ២០២០កន្លងទៅ សម្រេចបានកំណើនឥណទានដល់ទៅ ១៥% ដែលជាកំណើនមួយខ្ពស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ