ដាំណាំទុរេនកំពត

ក្រុមកសិករដាំទុរេនកំពតត្អូញត្អែរថា ទុរេនកំពតឆ្នាំនេះធ្លាក់ថ្លៃជាងឆ្នាំមុន


ក្រុមប្រជាកសិករដែលជាម្ចាស់ចម្ការទុរេននៅខេត្តកំពត បានអះអាងថា តម្លៃទីផ្សារទុរេនកំពតនៅឆ្នាំនេះ ហាក់មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំកន្លងទៅ។ ការធ្លាក់ចុះនេះ ត្រូវបានកសិករយល់ឃើញថា អាចដោយសារតែការប្រមូលផលទុរេនកំពុងសម្បូរផង គួបផ្សំនឹងមានការនាំចូលទុរេនច្រើនពីប្រទេសជិតខាងមកលក់ផងដែរ។
ក្រុមកសិករដាំទុរេនកំពតត្អូញត្អែរថា ទុរេនកំពតឆ្នាំនេះធ្លាក់ថ្លៃជាងឆ្នាំមុន
ដោយ

លោកឧកញ៉ា ចាន់ ស៊ីថា សហគ្រាស​ផលិត​ទឹកត្រី ង៉ូ​វ ហេង កំពត និងជាម្ចាស់​ចម្ការទុរេនធំមួយ​នៅខេត្តកំពតបានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នដល់រដូវកាលប្រមូលផលទុរេន ដែលនៅក្នុងស្រុកកំពុងមានភាពសម្បូរច្រើនស្ទើរគ្រប់កន្លែង ស្របពេលដែលមានការនាំចូលពីបណ្តាប្រទេសជិតខាងក៏ច្រើនផងនោះ បានធ្វើឲ្យតម្លៃទុរេនកំពតនៅឆ្នាំនេះ ហាក់មានការធ្លាក់ថ្លៃជាងឆ្នាំមុនផ ដោយពីមុនធ្លាប់លក់បាន​ក្នុង​តម្លៃជាង ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ប៉ុន្ដែឥឡូវ​លក់បាន​ត្រឹមជាង១ម៉ឺនរៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

លោក តេង វ៉ាន់ធឿន អនុប្រធានការិយាល័យរដ្ឋបាលមន្ទីរកសិកម្មខេត្តកំពត បានបញ្ជាក់ឲ្យដឹងថាបច្ចុប្បន្នតម្លៃទុរេនកំពតហាក់មានការចុះថ្លៃបន្តិចមែន ពីព្រោះបច្ចុប្បន្ន​ជារដូវ​សម្បូរច្រើន។ ហើយចំពោះតម្លៃទុរេនកំពត ខុសគ្នាទៅតាមពូជនីមួយៗ គឺពូជសន្តង់កិត បេះដល់ចំការ មានតម្លៃ ១ម៉ឺន៥ពាន់ រៀលក្នុងមួយគីឡូក្រាម លក់លើទីផ្សារជាមធ្យមតម្លៃ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ចំណែកពូជឱខាក់ បេះដល់ចំការ មានតម្លៃ ១ម៉ឺន៨ពាន់ រៀលក្នុងមួយគីឡូក្រាម លក់លើទីផ្សារជាមធ្យមតម្លៃ ២ម៉ឺន៣ពាន់រៀលក្នុងមួយគីឡូក្រាម និងពូជម៉ាន់ថងវិញ បេះដល់ចំការមានតម្លៃ ២ម៉ឺន ទៅ ២ម៉ឺន២ពាន់ រៀលក្នុងមួយគីឡូក្រាម លក់លើទីផ្សារជាមធ្យមតម្លៃ ២ម៉ឺន៥ពាន់ រៀលក្នុងមួយគីឡូក្រាម។

លោក លោក តេង វ៉ាន់ធឿន បានបញ្ជាក់ឲ្យដឹងទៀតថា ទីផ្សារទុរេនឆ្នាំនេះ​​មានបញ្ហាប្រឈមមួយចំនួន ដូចជាមានការនាំចូលទុរេនពីប្រទេសជិតខាង ដែលមានតម្លៃធូថ្លៃជាងទុរេនកំពត ដែលនាំឲ្យមានការប្រកួតប្រជែងតម្លៃច្រើន ប៉ុន្តែចំពោះគុណភាព និងរសជាតិទុរេននាំចូល គឺមិនអាចប្រៀបធៀបជាមួយទុរេនកំពតបាននោះទេ។ មួយវិញទៀតមានឈ្មួញមួយចំនួនតូចលួចបន្លំទុរេនកំពត លក់ឱ្យអតិថិជន ដែលគាត់មិនដឹង ដែលធ្វើឱ្យខូចកេរ្ត៍ឈ្មោះផលិតផលទុរេនកំពតផងដែរ។

បើតាមការគូសបញ្ជាក់​របស់ ឧកញ៉ា ចាន់ ស៊ីថា ដែលជាម្ចាស់ចម្ការទុរេន​នៅខេត្តកំពត បានគូសបញ្ជាក់ថា ការដាំដុះទុរេនត្រូវប្រើរយៈពេលយ៉ាងតិចណាស់គឺ៥ឆ្នាំដើម្បីទទួលបានផល។ ម្ចាស់ចម្ការទុរេនរូបនេះ បានរំពឹងថា ២ ទៅ ៣ឆ្នាំទៀតទុរេនកំពត​នឹងកាន់តែសម្បូរ ទីផ្សារក៏កាន់តែធំទូលាយ ដែលជាឱកាសមួយអាចនាំឲ្យទុរេនកំពតឈានដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។

សូមបញ្ជាក់ថា តួលេខពីមន្ទីរកសិកម្មខេត្តកំពត បានបង្ហាញថា នៅក្នុងឆ្នាំ ២០២១ ការដាំដុះទុរេននៅក្នុងខេត្តកំពត មានផ្ទៃដីដាំដុះទុរេន ចំនួនប្រមាណជាង ១ពាន់ហិកតា ក្នុងនោះ ផ្ទៃដីដែលទទួលផលបានប្រមាណជិត ៩រយហិកតា ដោយក្នុងមួយហិកតាបានផលប្រមាណ១៥ តោន ហើយទិន្នផលទុរេនសរុបក្នុងឆ្នាំ ២០២១ ទទួលបានជាង ១ម៉ឺន៣ពាន់តោន៕

None



អត្ថបទបន្ទាប់


តើរយៈពេល៥ខែឆ្នាំ២០២២នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលបែបណាខ្លះ?

ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានកត់សម្គាល់ឃើញថា ទាំងអ្នកដំណើរ និងវិនិយោគិនបរទេស ដែលបានចូលមកកម្ពុជា ហាក់កាន់តែមានសកម្មភាពផុសផុលឡើងវិញ …

អ្នកជំនាញ៖ សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានឹងប៉ះពាល់កាន់តែខ្លាំងនៅឆ្នាំក្រោយ បើសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយ

អ្នកជំនាញ និងអ្នកជំនួញធំៗនៅកម្ពុជា បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចកើតមានចំពោះសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានៅឆ្នាំខាងមុខនេះ ប្រស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ