សវនាការ​សំណុំរឿង កឹម សុខា ថ្ងៃ​ទី១៥-១៦ មករា ២០២០

មេធាវី​លោក កឹម សុខា ថា ហូប​បាយ​ជាមួយ​បរទេស មិនមែន​ជា​បទ​ល្មើស​នោះ​ទេ


ខណៈ​ដែល​សវនាការ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទីពីរ ពី​បទ​ក្បត់ជាតិ ក្រុម​មេធាវីរបស់​លោក កឹម សុខា បាន​និយាយ​ថា ការហូប​បាយ​ជាមួយ​បរទេស មិនមែន​ជា​បទ​ល្មើស​ក្បត់​ជាតិ​នោះ​ទេ ដោយ​បាន​ច្រាន​ចោល​ការដាក់​រូបថត​កូនស្រី​លោក កឹម សុខា ហូប​បាយ​ជាមួយ​បរទេស ជាផ្នែក​មួយ​នៃ​ភស្តុតាង​ដាក់​បន្ទុក ដោយ​ក្រុម​មេធាវី​រដ្ឋាភិបាល។
លោក កឹម សុខា ត្រូវអ្នកកាសែតថតរូប​កំពុងស្ថិតក្នុងរថយន្ត​ នៅខាង​មុខតុលាការក្រុង​ភ្នំពេញ កាលពីថ្ងៃទី១៥ មករា ២០២០។ រូបភាព៖ ហេង ភារម្យ
ដោយ

សហមេធាវី​ការពារ​ក្តី លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ដូច្នេះ​ថា “រឿង​ញ៉ាំ​បាយ ញ៉ាំ​ទឹក​ជាមួយ​គ្នា វាមិន​ជា​បទ​ល្មើស​ទេ​ ប៉ុន្តែ យើង​ឃើញ​មាន​ដាក់​រូប​​អ៊ីចឹងៗ យក​មក​ដាក់ដែរ ជា​ភ័ស្តុតាង ហើយ​ភ័ស្តុតាង អ៊ីចឹងៗ រូបថត​អ៊ីចឹងៗ ខ្ញុំថា បើ​សិន​ជា​ជួប​ជាមួយ​បរទេស គាត់​ជួប​ច្រើន សម្បីតែ​ថ្មីៗ​នេះ ឯកឧត្ដម កឹម សុខា ជួប​ជាមួយ​ទូត​ច្រើន រូបថត​ក៏​មិន​ចេះ​តិច​ទេ។”

អ្នកស្រី ម៉េង សុភារី បាន​និយាយ​ផងដែរ​ថា រូបភាព​ដែល​ដាក់​ចូល​ក្នុង​សំណុំ​រឿង​នោះ គឺ​ជា​រូបថត​កូនស្រី​លោក កឹម សុខា ថត​ជាមួយ​បរទេស។

អ្នកស្រី ម៉េង សុភារី បាន​និយាយ​បន្ត​ថា ”រូបថត​ហ្នឹង ហូបបាយ ឥឡូវ ខ្ញុំ​ចង់​សួរ​ថា គ្រាន់តែ​ហូប​បាយ​ជាមួយ​គ្នា​អត់​បាន​ទេ ឬ​ម៉េច​មនុស្ស? មនុស្សជាតិ យើង​ជា​មនុស្ស​ទាំង​អស់​គ្នា ដែល​មាន ដូច​ខ្ញុំ​ទៅ​​ញ៉ាំ​បាយ ជាមួយ​អ្នក​កាសែត ឬមួយ ក៏ខ្ញុំ​ទៅ​ញ៉ាំ​បាយ​ជាមួយ​បរទេស​រូបណា ថត​រូប​មក ថា តើ​អាច​ចោទ​ប្រកាន់​ខ្ញុំ​ពី​បទ​ល្មើស​សន្ទិដ្ឋិភាព​ហ្នឹង កើត ឬក៏អត់?”

អ្នកស្រី ម៉េង សុភារី បាន​អះអាង​ថា ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​សន្ទិដ្ឋិភាព​ទាល់តែ​មាន​ភ័ស្តុតាង​ឯកសារ​សម្ងាត់ កិច្ច​សន្យា ឬ​កិច្ច​ព្រមព្រៀង ដែល​បង្ហាញ​ពី​ផែនការ​ពិត​ប្រាកដ។

មេធាវី​រដ្ឋាភិបាល លោក គី តិច ក៏​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ​២០២០​នេះ ផង​ដែរ​ថា រឿង​ក្តី​នេះ​ជា​រឿង​ព្រហ្មទណ្ឌ​សុទ្ធសាធ គឺ​មិនមែន​ជា​រឿង​នយោបាយ​ទេ​ ហើយ​បាន​និយាយ​ថា ភ័ស្តុតាង​មាន​ច្រើន ប្រឆាំង​នឹង​លោក កឹម សុខា។

លោក គី តិច បាន​និយាយ​ដូច្នេះ​ថា “លទ្ធផល​យ៉ាងណា យើង​នឹង​ឃើញ​ទាំងអស់​គ្នា​ពេល​ខាងមុខ។ យើង​មាន​ភ័ស្តុតាង​ច្រើន​ណាស់ គ្រាន់​តែ​ជំនួយការ​បី បួន​នាក់ អូស​ភ័ស្តុតាង ស្ពាយ។ ភស្តុតាង​ពីរបី​វ៉ាលី​អាវ៉ាលី​ធំ។”

សវនាការ​នេះ នឹង​បន្ត​ទៀត​នៅ​សប្តាហ៍​ក្រោយ៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការពង្រីកវិសាលភាពសេវាផ្ទេរប្រាក់ នឹងបង្កើតទម្លាប់ឲ្យពលរដ្ឋចេះប្រើប្រាស់សេវាធនាគារ

អ្នកជំនាញ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា បានអះអាងថា ការពង្រីកនូវប្រតិបត្តិការសេវាផ្ទេរ ឬការទូទាត់ប្រាក់តាមរយៈភ្នាក់ងារផ្ទេរ…

ក្នុង​សវនាការថ្ងៃទី១ លោក កឹម សុខា ថា ចង់​បាន​ស្ថានភាព​«ត្រជាក់​ទាំង​អស់គ្នា»

នៅ​ថ្ងៃ​ទី​មួយ​នៃ​សវនាការ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ពី​បទ​ក្បត់​ជាតិ កាលពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០ អតីត​មេដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ