ផ្ទះតម្លៃសមរម្យ

ជំទាវ លឹម ឈីវហូ បោះ​ទុនខ្ទង់​លានដុល្លារ​សង់ផ្ទះ​តម្លៃ​សមរម្យ


ជំទាវឧកញ៉ា លឹម ឈីវហូ ដែលត្រូវបានមហាជនស្គាល់ថា ជាអ្នកដឹកនាំស្ត្រីដ៏មានឥទ្ធិពលបំផុតក្នុងវិស័យជំនួញនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានលោកស្រីជាប្រធានក្រុមប្រឹក្សាភិបាលនោះ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) គ្រោងនឹងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់លក់ជូនកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដោយមានការបង់រំលស់ប្រចាំខែទាប ប្រមាណតែជាង១០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន LCH Investment Group
ដោយ

គម្រោងលំនៅដ្ឋានតម្លៃសមរម្យសម្រាប់កម្មករនេះ គឺជាផ្នែកមួយនៃភាពទាក់ទាញការវិនិយោគទទួលខុសត្រូវសង្គមមកកម្ពុជា ហើយបើតាមការអះអាងពីប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ  លោកជំទាវឧកញ៉ា លឹម ឈីវហូ គម្រោងនេះ នឹងអាចដាក់ដំណើរការនៅចុងឆ្នាំនេះហើយ។ 

លោកជំទាវឧកញ៉ា លឹម ឈីវហូ ស្ថាបនិក និងជាប្រធានក្រុមហ៊ុនអ៊េដវូដ នាំចេញនាំចូល បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានសហការជាមួយនឹងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP នឹងសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់កម្មកររបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយអាចអនុញ្ញាតឲ្យពួកគាត់អាចបង់រំលស់ក្នុងតម្លៃទាប ត្រឹម១ខែ ជាង១០០ដុល្លារប៉ុណ្ណោះ។ តាមគម្រោងការ ក្នុងដំណាក់កាលដំបូងនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងធ្វើការសាងសង់ផ្ទះប្រមាណ២ពាន់ខ្នង ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតែម្ដង។

លោកជំទាវ លឹម ឈីវហូ បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្មករដែលកំពុងមប្រើកការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ មានប្រមាណជិត​២ម៉ឺននាក់ ហើយការសាងសង់ផ្ទះតម្លៃសមរម្យនេះ គឺជាឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករ ខណៈដែលពួកគាត់កាន់តែមានចំណូលសមរម្យជាងមុន ដែលអាចផ្គត់ផ្គង់បាន ណាមួយវាក៏ជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ 

បើតាមប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរូបនេះ បានឲ្យដឹងទៀតថា ជាជំហានដំបូងផ្ទះតម្លៃសមរម្យនេះ នឹងបើកលក់សម្រាប់បុគ្គលិកដែលជាប្រធានផ្នែក (Manager) ដែលកំពុងបម្រើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញជាមុនសិន ខណៈដែលតម្លៃផ្ទះអាចមានចាប់ពី ១ម៉ឺន ទៅជាង២ម៉ឺនដុល្លារក្នុងមួយខ្នង។ យ៉ាងណាក៏ដោយចុះ លោកជំទាវ លឹម ឈីវហូ មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់វិនិយោគ​សាង​សង់​លំនៅដ្ឋានតម្លៃសមរម្យនេះនៅឡើយទេ។ 

កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ឲ្យងាកមកវិនិយោគសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនមួយចំនួន បាននិងកំពុងប្រកាសបើកលក់គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះជាបន្តបន្ទាប់ផងដែរ។ តួយ៉ាង មានក្រុមហ៊ុនចំនួន៣ហើយ ដែលបានប្រកាសបើកលក់គម្រោងលំនៅដ្ឋានតម្លៃសមរម្យដែលមានការគាំទ្រពីរាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖

  1. គម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន Worldbridge Group របស់លោកឧកញ៉ា សៀ ឫទ្ធី ខណៈដែលជំហានទី១ គម្រោងនេះ បានបោះទុន វិនិយោគប្រមាណ ៦០លានដុល្លារអាមេរិក សាងសង់នៅលើផ្ទៃដី ២៤ហិកតា មានចំនួន ២២៩៧ ផ្ទះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ។ គម្រោងនេះនឹងបញ្ចប់ជាសា្ថពរ នៅចុងឆ្នាំ២០១៨។
  2. គម្រោងរបស់ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ក៏បានប្រកាសបើកដំណើរការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ដែលមានលំនៅដ្ឋានជាង ៥ពាន់ខ្នង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
  3. គម្រោងរបស់ក្រុមហ៊ុន Arakawa របស់ជប៉ុន បោះទុនវិនិយោគ ៧០លានដុល្លារលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ចំនួន១០អគារ ដែលមានបន្ទប់សរុបចំនួន ២០០០បន្ទប់ ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

សូមជម្រាបថា តាមរបាយការណ៍ប្រចាំខែបានឲ្យដឹងថា ក្នុងខែមីនាកន្លងទៅ រោងចក្រ និងក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានសរុបចំនួន១០១ រោងចក្រ និងក្រុមហ៊ុន ខណៈដែលកម្លាំងពលកម្មសរុបមានចំនួនជិត១៦ម៉ឺននាក់។ ជាមួយគ្នានេះ ក្នុងខែមីនាឆ្នាំ​២០១៨នេះ ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្រេចបានប្រមាណជាង២៧លានដុល្លារអាមេរិក កើនឡើង៨% ធៀបនឹងខែកុម្ភៈកន្លងទៅ៕

None



អត្ថបទបន្ទាប់


ផ្លូវរថភ្លើងថ្មីទៅកាន់ព្រលានយន្ដហោះ​មានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់

បន្ទាប់ពីបើកឲ្យដំណើរការបណ្ដោះអាសន្នរថភ្លើងចម្ងាយខ្លីស្ថានីយអយស្ម័យយានភ្នំពេញទៅមកព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា កំណាត់ផ្ល…

ក្រសួង ២ តម្រូវក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍មួយចំនួនសងបំណុល

ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលមានបំណុលជំពាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន៍ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ