ទុរេន​កម្ពុជា

កម្ពុជាកំពុងជំរុញការដាំដុះទុរេន ដើម្បីឈានទៅរកការនាំចេញ


ពីមួយឆ្នាំទៅមួយឆ្នាំគេសង្កេតឃើញថា ទីផ្សារទុរេននៅកម្ពុជាមានសក្តានុពល និងទទួលបានការគាំទ្រច្រើនពីសាធារណៈជនជាតិ ពេលនេះក្រសួងកសិកម្ម បាននិងកំពុងរៀបចំផែនការក្នុងការជំរុញការដាំដុះផ្លែទុរេនដល់ប្រជាពលរដ្ឋ ឲ្យទទួលបានផលខ្ពស់ និងស្របតាមស្តង់ដាគុណភាព ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ណៈដែល ថៃ វៀតណាម និង ម៉ាឡេស៊ី សម្រុកនាំចេញផ្លែទុរេនយ៉ាងសម្បើមទៅកាន់ទីផ្សារអន្តរជាតិ។រដ្ឋមន្ត្រីក្រសួងកសិកម្មជឿជាក់ថា នៅថ្ងៃអនាគតកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កបង្កើនផល និងនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ចម្ការទុរេនខេត្តកំពត
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ក្រសួងកំពុងរៀបចំគោលយោបាយ និងផែនការជូនពលរដ្ឋ ដើម្បីជំរុញការដាំដុះដំណាំទុរេននៅកម្ពុជា។ ការរៀបចំផែនការនេះ ធ្វើឡើងក្រោយ ក្រសួងសង្កេតឃើញថា ការដាំទុរេនកំពុងមានការពេញនិយមពីប្រជាពលរដ្ឋ ដោយសារវាមានទីផ្សារទូលំទូលាយ ងាយស្រួលលក់ និងមានតម្លៃខ្ពស់។

ឯកឧត្តម វេង សាខុន រំពឹងថា តាមរយៈគោលនយោបាយ និងផែនការខាងលើ នឹងជួយបង្កើនលទ្ធភាពកាន់តែខ្ពស់ សម្រាប់កម្ពុជា ក្នុងការឈានទៅនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិនៅថ្ងៃអនាគត។ ប៉ុន្តែការនាំចេញអាចធ្វើទៅបានវាអាស្រ័យលើសមត្ថភាពផលិត បរិមាណ និងគុណភាពធុរេនកម្ពុជាស្របតាមលក្ខខណ្ឌបញ្ជាទិញ ឬអត់?

ឯកឧត្តម វេង សាខុន ក៏រំពឹងផងដែរថា ទុរេននឹងជួយផ្តល់ប្រាក់ចំណូលខ្ពស់ដល់រដ្ឋក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ប្រសិនបើកសិករដាំដំណាំទុរេនដោយចងជាសហគមន៍ និងអនុវត្តតាមបច្ចេកទេស និងបទដ្ឋានរបស់ក្រសួង។

បើតាមការវាយតម្លៃរបស់ឯកឧត្តម វេង សាខុន ទុរេន១ហិកតាអាចផ្តល់ប្រាក់ចំណូលចន្លោះពី១ម៉ឺនទៅ២ម៉ឺនដុល្លារអាមេរិក ប្រសិនបើកសិករដាំដុះអនុវត្តតាមបច្ចេកទេស និងបទដ្ឋានច្បាស់លាស់។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួនជាង ៥ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួនជាង ៣ពាន់៤រយហិកតា ដែលអាចផ្តល់ផលក្នុងបរិមាណផលប្រមាណជាង៣ម៉ឺន៦ពាន់តោនក្នុង១ឆ្នាំ។

ជាមួយគ្នានេះឧកញ៉ា ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រីអ៊ីឆេ ង៉ូវហេង កំពត និងជាម្ចាស់ចម្ការទុរេនផងនោះ បានបង្ហាញការគាំទ្រ១០០%ចំពោះគម្រោងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ លោកឧកញ៉ាយល់ថា ប្រសិនបើកម្ពុជាអាចនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិ វាមិនត្រឹមតែជួយជំរុញកំណើននៃការដាំដុះទុរេននៅកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងអាចរកចំណូលជូនរដ្ឋនិយាយជារួម និងខេត្តកំពតនិយាយដោយឡែកទៀតផង។ ជាពិសេសជួយឲ្យទុរេនកំពតកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញថែមទៀតផង។

សម្រាប់ឧកញ៉ា ចាន់ ស៊ីថា ជឿជាក់ថា កម្ពុជាក៏អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញផ្លែទុរេនទៅកាន់ទៅទីផ្សារអន្តរជាតិដូចប្រទេសថៃ និងវៀតណាមផងដែរ ប្រសិនបើមានការជួយសម្របសម្រួលពីក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការជួយស្វែងរកទីផ្សារ និងសម្រួលរបាំងនៃការនាំចេញ។

បើអ្នកអ្នកដាំដុះទុរេនបានអះអាងថា ទោះបីទុរេនអាចផ្តល់ទិន្នផលខ្ពស់ និងមានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែវាមិនងាយស្រួលក្នុងការដាំដុះប៉ុន្មាននោះទេ ពោលគឺទាមទារឲ្យកសិករយកចិត្តទុកដាក់ និងថែទាំឲ្យបានដិតដល់ និងអនុវត្តបច្ចេកទេសដាំដុះឲ្យបានត្រឹមត្រូវ ទើបអាចទទួលបានទិន្នផលខ្ពស់។ ទុរេន ក៏ជាដំណាំទាមទារទុនវិនិយោគខ្ពស់ផងដែរ។

ពាក់ព័ន្ធនឹងរឿងទុរេននេះដែរ បើយើងក្រឡេកទៅមើលប្រទេសថៃក្បែរខាងយើងវិញ ឃើញថាប្រទេសនេះបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងការនាំចេញផ្លែទុរេនទៅទីផ្សារចិន ដោយនៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ថៃបាននាំចេញផ្លែទុរេនទៅចិនសម្រេចបានជិត២០០លានដុល្លារអាមេរិក កើនឡើង១៤% តាមពីក្រោយដោយទីផ្សារទីក្រុងហុងកុង មាន១៤លានដុល្លារ និងវៀតណាមមាន១០លានដុល្លារ។ កាលពីឆ្នាំ២០២០ ការនាំចេញទុរេនរបស់ថៃទៅកាន់ទីផ្សារចិនសម្រេចបានជាង ១ពាន់៥រយលានដុល្លារ កើនឡើង៧៨% ធៀបនឹងឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីឡាកូនកាត់ជាជម្រើសដ៏ស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តរស់នៅបែបសហគមន៍

ព័ត៌មាន
បុរី ប៉េង ហួត តែងតែគិតគូរដល់ផាសុកភាពនៃការរស់នៅរបស់អតិថិជនដោយការអភិវឌ្ឍគម្រោងលំនៅឋានចម្រុះ និងសម្បូរបែបរាប់ចាប់ពី ខុនដូ ហ្សបហោស៍ (…

រដ្ឋមន្ត្រីកសិកម្មរំពឹងខ្ពស់ថា កម្ពុជានឹងសម្រេចផែនការនាំចេញផលិតផលកសិកម្មជាង៧លានតោន នៅឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរំពឹងថា ផលិតផលកសិកម្មមានសក្តានុពលមួយចំនួនដូចជា ស្រូវ គ្រាប់ស្វាយចន្ទី ពោត ដំឡូងមី និង ផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ