

ការចុះហត្ថលេខានៃភាពជាដៃគូមួយនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី និងបុរី ប៉េង ហួត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការផ្ដល់ជូនឥណទាន ដែលមានភាពបត់បែនដល់អតិថិជនដែលមានបំណងវិនិយោគ និងទិញគេហដ្ឋាននៅក្នុងគម្រោងអភិវឌ្ឍ បុរី ប៉េង ហួត។ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តនេះ អតិថិជនទាំងអស់របស់បុរី ប៉េង ហួត នឹងទទួលបានការផ្តល់ជូនទំហំឥណទានពិសេសទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់។

ជាមួយគ្នានេះដែរ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិរង/នាយក នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសហគមន៍ នៃធនាគារ មេយប៊ែង ក៏មានប្រសាសន៍ផងដែរថា៖ «ភាពជាដៃគូនេះបានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី និង បុរី ប៉េង ហួត ក្នុងការផ្ដល់ភាពងាយស្រួលបន្ថែមទៅដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានគេហដ្ឋានក្នុងក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយទំហំកម្ចីរហូតដល់ 80% នៃតម្លៃគេហដ្ឋាន ដោយអត្រាការប្រាក់ទាបបំផុតចាប់ពី 6.88%ឡើងទៅ ក្នុងមួយឆ្នាំ និងរយៈពេលរហូតដល់ទៅ 25ឆ្នាំ»។
លោកបានបន្តទៀតថា៖ «ស្របតាមបេសកកម្មក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ពួកយើងប្ដេជ្ញាចិត្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលជាតម្រូវការរបស់អតិថិជន រួមមានទាំងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងរយៈពេលនៃការបង់រំលស់ពិសេស ដើម្បីក្លាយជាម្ចាស់គេហដ្ឋានដែលអតិថិជនប្រាថ្នាចង់បាន»។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕
