
នៅក្នុងសេចក្តីជូនដំណឹងដដែលនោះបានបញ្ជាក់ថា បើសិនសាធារណៈជនមានបំណងចង់ទិញអចលនវត្ថុ
(លំនៅឋាន អគារសហកម្មសិទ្ធិ និងដីឡូត៍) គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដែរ
ពលរដ្ឋត្រូវពិនិត្យមើលថា ឈ្មោះម្ចាស់អចលនទ្រព្យ ក្នុងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ
ជារបស់អ្នកអភិវឌ្ឍន៍គម្រោងពុះដីឡូត៍ ឬជារបស់អ្នកផ្សេង ហើយវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យនោះមានជាប់បន្ទុកឬអត់។
មួយវិញទៀតត្រូវពិនិត្យមើលឲ្យបានច្បាស់នូវ ឯកសារបង់ពន្ធអចលនវត្ថុ បណ្ណបំបែកក្បាលដី
ខ្លឹមសារលម្អិតនៃកិច្ចសន្យាទិញលក់ និងលិខិតអនុញ្ញាតអភិវឌ្ឍដី ដែលចេញដោយអាជ្ញាធរ
ឬអង្គភាពមានសមត្ថកិច្ច។
សម្រាប់ការទិញលំនៅឋានវិញ ប្រជាពលរដ្ឋត្រូវពិនិត្យមើលឲ្យបានច្បាស់ដូចជា លិខិតអនុញ្ញាតសាងសង់(ចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឬសាលារាជធានី-ខេត្ត) វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យនោះមានជាប់បន្ទុកឬអត់ ត្រូវពិនិត្យមើលអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅឋានជាដើម។
ប្រសិនបើមានចំងល់ផ្សេងៗ សាធារណៈជនអាចទាក់ទងតាមរយៈនាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ឬតាមលេខទូរស័ព្ទ០១២ ៣៩៣ ៧២៧ឬ ០៩៨ ៩៩៤ ៣៤៤ ក៏ដូចជាគេហទំព័រហ្វេសបុកផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទានក៏បាន៕