កូវីដ-១៩ នៅកម្ពុជា​បន្តរាលដាល​ខ្លាំង

ក្រសួងសុខាភិបាលប្រកាសរកអ្នកចូលហាងម៉ាហ្សាចំនួន៣កន្លែងនៅភ្នំពេញ ត្រូវមកធ្វើតេស្ដរកកូវីដ-១៩


ក្រសួងសុខាភិបាលបានប្រកាសឲ្យអ្នកចូលទៅម៉ាហ្សានៅហាងម៉ាហ្សាចំនួន៣ទីតាំងនៅរាជធានីភ្នំពេញឲ្យមកធ្វើតេស្ដរកកូវីដ-១៩ ជាបន្ទាន់ ក្រោយពីក្រសួងបានរកឃើញថា មានបុគ្គលិកហាងម៉ាហ្សានេះចំនួន៣នាក់បានឆ្លងកូវីដ-១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយនៅយប់ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលប្រកាសឲ្យអ្នកចូលហាងម៉ាហ្សាចំនួន៣កន្លែងឲ្យមកធ្វើតេស្ដរកកូវីដ-១៩
ដោយ

បើតាម​ក្រសួង​អ្នកដែលបាន​ចូល​ហាងម៉ាហ្សា​ទាំង៣ទីតាំង (រាយឈ្មោះនៅខាងក្រោម) ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ សូមទៅធ្វើតេស្ដ​យកវត្ថុសំណាក់​រកកូវីដ-១៩ ជាបន្ទាន់។

ហាងម៉ាហ្សាទាំងបីទីតាំងនោះ មានឈ្មោះតែមួយទេ គឺ Let’s Relex Spa តែមាន​ទីតាំងផ្សេងគ្នា៖

ទី១ មានទីតាំង​ផ្ទះលេខ​២៤ ផ្លូវ​ម៉ៅសេទុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ទី២ មានទីតាំង​ផ្ទះលេខ ២៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទី៣ មានទីតាំងផ្ទះលេខ ១៩៩ ផ្លូវពញរះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាម​ក្រសួងសុខាភិបាល ហាង​ម៉ាហ្សា Let’s Rexlex Spa ដែលមានទីតាំង​ស្ថិតនៅតាមបណ្ដោយផ្លូវ​ម៉ៅសេទុង សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩ ម្នាក់​ជាស្ត្រីជនជាតិចិន (មិនចាំថ្ងៃ) បានទៅប្រើប្រាស់សេវា​នៅទីនោះ។ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីបាន​យកវត្ថុសំណាក​លើកទី១ បានចំនួន​៤៧នាក់ ដែលជាបុគ្គលិក​មកពីសាខា​ហាងម៉ាហ្សា​ទាំង៣ទីតាំងខាងលើនេះរួចមក ហាងទាំងបីទីតាំងនេះ នៅតែមានការ​ទទួលភ្ញៀវតាមធម្មតា ដោយមានការផ្លាស់ប្ដូរ​បុគ្គលិក​ពីទីតាំងមួយទៅទីតាំងមួយទៀត។ ជាលទ្ធផល​ក្រោយធ្វើតេស្ដ​ជាលើកទី២ នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ បានរកឃើញថា មានករណីវិជ្ជមាន​កូវីដ-១៩ លើបុគ្គលិក​ហាងម៉ាហ្សានេះ​ចំនួន​៣នាក់៕ 

None



អត្ថបទបន្ទាប់


ស្ងាត់ៗ Honda ផលិតរថយន្តបើកបរស្វ័យប្រវត្តិជំនាន់ចុងក្រោយបំផុតក្នុងពិភពលោក

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន Honda ថ្មីៗនេះ បានដាក់បង្ហាញរថយន្តថ្មីសន្លាងមួយរបស់ខ្លូនដែលទើបនឹងផលិតបាន ភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីច…

កំណត់ត្រាថ្មី! កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីដល់ទៅ ៦៤ នាក់ គិតត្រឹមព្រឹកថ្ងៃទី ១០ ខែមីនា

អាចនិយាយបានថាជាកំណត់ត្រាថ្មីមួយសម្រាប់កម្ពុជា ដែលក្នុងមួយថ្ងៃ គឺគិតត្រឹមព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីដល់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ