
គម្រោងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើន បានសម្រុកមកអភិវឌ្ឍគម្រោងលំនៅដ្ឋានរបស់ខ្លួន យ៉ាងគគ្រឹកគគ្រេង ដែលញ៉ាំងអោយតំបន់ភាគខាងត្បូងនេះ ក្លាយជាតំបន់សក្តានុពលទាំងការរស់នៅ និង ពាណិជ្ជកម្ម។ ក្នុងតំបន់នេះផងដែរ បានលេចវត្តមានបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដែលតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជន បានអភិវឌ្ឍគម្រោងចំនួន២ គឺគម្រោង ដឹស្តា ដាយមិន និងដឹស្តា មេរាហ្កាដិន។
គម្រោងដឹស្តាដាយមិន ជាគម្រោងមួយដែលគ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០ ហិចតា ជាតំបន់ដ៏មានសក្តានុពល ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំងគម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើតំបន់តែមួយ ដែលធ្វើអោយការរស់នៅ របស់លោកអ្នកកាន់តែមានភាពសម្បូរបែប។

គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចំរុះ ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភីអេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់ជូនលោកអ្នកនូវការកម្សាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

គម្រោងដឹស្តា មេរាហ្គាដិន ជាគម្រោង ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលមានចំងាយត្រឹមតែ ០៣ នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០ ហិចតា។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍សម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារធំជាងគេដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

សូមបញ្ជាក់ផងដែរថាតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនេះ ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ពីផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ទៅកាន់បណ្តាខេត្តនានា ជាពិសេសក៏មានទីតាំងនៅជិតសាងសង់ព្រលានយន្តហោះថ្មី ត្រូវសាងសង់នៅលើផ្ទៃដីរហូតដល់ ២៦០០ហិចតា បោះទុនសាងសង់ជាង ១ពាន់លានដុល្លារ មិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ធ្វើអោយតំបន់នេះមានដីធំទូលាយច្រើន ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំងផងដែរ ៕