អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ អះអាងថា មីយ៉ាន់ម៉ានៅតែជាតំបន់ផលិតអាភៀនធំបំផុតនៅលើពិភពលោកនៅឆ្នាំ២០២៤ នេះ


ការិយាល័យទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ បានអះអាងថា រដ្ឋសាន (Shan) របស់មីយ៉ាន់ម៉ា នៅតែជារដ្ឋផលិតអាភៀននាំមុខគេក្នុងប្រទេសនៅឆ្នាំ២០២៤ ដោយបានផលិតអាភៀនជិត៩០% នៃចំនួនផលិតអាភៀនសរុបនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
អង្គការសហប្រជាជាតិ
ដោយ

ការិយាល័យទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ បានចេញផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយកាលពីពេលថ្មីៗនេះ ស្ដីពីការស្ទង់មតិអាភៀននៅមីយ៉ាន់ម៉ា ឆ្នាំ២០២៤ ដោយផ្ដោតលើការដាំដុះ ការផលិត និងផលប៉ះពាល់។

លទ្ធផលនៃការស្ទង់មតិនេះ បានបង្ហាញថា រដ្ឋសាននៅតែជារដ្ឋឈានមុខគេក្នុងការផលិតអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផលិតអាភៀនបានរហូតដល់៨៨% នៃការផលិតអាភៀនសរុបនៅក្នុងប្រទេសនេះ មានការកើនឡើង១០% បើធៀបនឹងឆ្នាំមុន បើទោះជាការដាំអាភៀននៅតាមតំបន់ភាគខាងជើង និងភាគឦសាននៃរដ្ឋសានជាប់ព្រំដែនឡាវ និងថៃ បានធ្លាក់ចុះបន្តិចក៏ដោយ។

របាយការណ៍របស់អង្គការនេះបានបង្ហាញថា នៅក្នុងរដ្ឋកាឈីន ការដាំដុះអាភៀនបានធ្លាក់ចុះ១០% ខណៈដែលរដ្ឋឈីន នៅជិតព្រំដែនប្រទេសឥណ្ឌា បានកើនឡើង១៨%។ ចំណែករដ្ឋកាយ៉ា ក៏បានកើនឡើង៨% លើការដាំដុះអាភៀននៅក្នុងឆ្នាំនេះផងដែរ។

របាយការណ៍នេះបានសង្កត់ធ្ងន់ថា ទោះបីជាផលិតកម្មអាភៀនជារួមនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៤ មានការថយចុះបន្តិចក្តី ប៉ុន្តែប្រទេសនេះនៅតែជាប្រភពផលិតអាភៀនឆៅ និងថ្នាំហេរ៉ូអ៊ីនដ៏ធំបំផុតនៅលើពិភពលោក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ គ្រោងផ្ដល់សិទ្ធិរុករករ៉ែប្រេងកាតក្នុងខេត្តចំនួន៩ រួមទាំងខេត្តសុរិន្ទជាប់ព្រំដែនកម្ពុជា

ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី គ្រោងផ្ដល់សិទ្ធិរុករករ៉ែប្រេងកាតលើដីគោកចំនួន៩ទីតាំងផ្សេងគ្នា ដែលគ្របដណ្…

រុស្សី កំពុងប្រើប្រាស់រូបិយប័ណ្ណឌីជីថល Bitcoin សម្រាប់ទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីគេចពីទណ្ឌកម្ម

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក អែនតុន ស៊ីលូអាណូវ (Anton Siluanov) បានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៥ ខែធ្នូ ថា បណ្ដាក្រុមហ៊ុនរុស្ស៊ី ចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ