ឯកសារដែលបានបែកធ្លាយនោះដែរ ត្រូវបានចែកចាយបន្តទៅស្ថាប័នសាព័ត៌មានបរទេសជាច្រើនទៀត ដែលជាឯកសារ ពាក់ព័ន្ធនឹងការស្នើសុំលិខិតអនុញ្ញាតកាន់កាប់ និងប្រើប្រាស់អាវុធ។
ទោះបីនេះត្រឹមជាឯកសារបែកធ្លាយ តែអ្នកជំនាញបារម្ភថា ការអនុញ្ញាតឱ្យពលរដ្ឋសាមញ្ញអាចកាន់កាប់និងប្រើប្រាស់កាំភ្លើង នឹងផ្តល់អំណាចឥទ្ធិពលធំសម្បើមសម្រាប់របបសឹកហើយវា មិនបានផ្តល់ផលប្រយោជន៍ឱ្យជាតិសោះឡើយ ក្រៅតែពីអំពើហឹង្សា ការកាប់សម្លាប់ ពិសេសការប៉ះទង្គិចស្ទើរៀងរាល់ថ្ងៃរវាងក្រុមអ្នកយោធា និងក្រុមជនជាតិភាគតិចដែលមាននិន្នាការប្រឆាំង។
គួរជម្រាបថា នៅក្នុងឯកសារដែលបែកធ្លាយនោះ បានរៀបរាប់ពី ពីការកម្រិតអាយុសម្រាប់មានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ចាប់ពី១៨ឆ្នាំឡើងទៅ ហើយការប្រើប្រាស់ គឺត្រូវតែធ្វើឡើងក្នុងគោលបំណងសន្តិសុខ និងតម្រូវការជាក់ស្ដែង។ ក្រៅពីនោះ ឯកសារដដែលបន្តថា របបសឹកមានសិទ្ធិលក់ ឬនាំចូលកាំភ្លើង និងគ្រាប់កាំភ្លើងដោយផ្ទាល់តែម្តង ក្រោយការបើកភ្លើងខៀវពីក្រសួងការពារជាតិ។
ទោះយ៉ាងណា មកទល់នឹងពេលនេះ គេពុំទាន់អាចធ្វើការផ្ទៀងផ្ទាត់ពីឯកសារកំរាស់១៥ទំព័រនេះបាននៅឡើយ ហើយគេក៏មានទាន់ដឹងថា កំណែទម្រង់ថ្មីនេះនឹងចូលជាធរមាននៅពេលណាដែរ។ ដោយឡែក អ្នកនាំពាក្យរបបសឹកភូមា ក៏មិនទាន់ឆ្លើយតបនឹងសំណើសុំការបំភ្លឺពីសំណាក់ Reutersជុំវិញបញ្ហានេះដែរ។
គួរជម្រាបថា អំពើកាប់សម្លាប់ បាញ់ប្រហារ និងបង្ក្រាបពីយោធាលើអ្នកប្រឆាំងក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្លាប់ជីវិតមនុស្សអស់១ម៉ឺន៩ពាន់នាក់កាលពីឆ្នាំមុន ខណៈមនុស្សជាង១លាន២សែននាក់ផ្សេងទៀតត្រូវចាកចោលផ្ទះសម្បែង ហើយជាង៧ម៉ឺននាក់ទៀតត្រូវរត់ភៀសខ្លួន ទៅជ្រកកោននៅក្រៅប្រទេស។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕