
គម្រោងអគារខុនដូទំនើបឈ្មោះ Urban Village គឺជាគម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Urban Hub Cambodia ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Goldfame Group និង Urban Living Solutions ដោយមានវិនិយោគិន ជាជនជាតិហុងកុង ក្នុងទំហំទឹកប្រាក់១០ពាន់លានដុល្លារអាមេរិក លើផ្ទៃដីជាង៧ហិកតា ដែលស្ថិននៅជាប់នឹងបណ្តោយមហាវិថីសម្តេចតេជោ ។
អគារខុនដូ Sky Prime Building H គឺជាអគារទីបួននៃគម្រោង Urban Village ដំណាក់កាលទី២ ដែលអគារនេះនឹងក្លាយជាអគារលំនៅដ្ឋានស្តង់ដារអន្តរជាតិលំដាប់ខ្ពស់បំផុតនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុនសែន ជាតំបន់មួយដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ។
លោកស្រី Catherine Chan នាយកប្រតិបត្តិនៃគម្រោង Urban Village បានឲ្យដឹងថា គម្រោង Urban Village វិនិយោគក្នុងទំហំទឹកប្រាក់សរុបចំនួន ១៥០០លានដុល្លារអាមេរិក។ លោកស្រី បានបន្ថែមថា «ក្នុងអំឡុងពេល២ឆ្នាំនេះ យើងបានលក់អស់យូនីតច្រើនជាង ២០០០ហើយ ម្យ៉ាងវិញទៀតវិបត្តិនៃ Covid-19 មិនបានបង្កផលប៉ះពាល់ខ្លាំងទៅដល់ការលក់គម្រោងនោះរបស់យើងនោះទេ»។
គម្រោងពង្រីកទីក្រុងទៅកាន់តំបន់ភាគខាងត្បូងរបស់រាជរដ្ឋាភិបាល គឺកត្តាជម្រុញឲ្យ Urban Village បន្តអភិវឌ្ឍន៍អគារខុនដូខ្ពស់ៗនៅទៅនោះ។ នេះជាការលើកឡើងរបស់លោក លីម រ៉ាវុធ ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោង Urban Villageនៅកម្ពុជា។
លោកបានបន្តថា « សម្រាប់ទស្សនវិស័យខាងក្រុមហ៊ុនខ្ញុំ គឺយើងនឹងបន្តធ្វើបន្តទៀត ចំពោះទីតាំងវិញយើងនឹងធ្វើនៅលើមហាវិថីសម្តេចហ៊ុនសែនដដែល ដោយសារមហាវិថីនេះ គឺជាតំបន់មួយ កំពុងអភិវឌ្ឍ ហើយតាមប្រសាសន៍របស់រាជរដ្ឋាភិបាល គឺគាត់នឹងពង្រីកក្រុងមកកាន់ភាគខាងត្បូងនៃក្រុងភ្នំពេញ គឺនៅតាមមហាវិថីសម្តេចហ៊ុនសែនផ្ទាល់តែម្តង»។
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានបញ្ជាក់ថា សក្តានុពលដ៏សម្បើមនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ នឹងជម្រុញល្បឿននៃការលក់នេះបន្ថែមទៀត។




លោករំពឹងថា « យើងដឹងហើយថា គម្រោងUrban Villageមាន គឺទីតាំងនៅតំបន់នៅតំបន់ក្បែរផ្លូវសម្តេចហ៊ុនសែន ដែលជាផ្លូវមួយធំបំផុតនៅក្នុងរាជធានីភ្នំពេញ ជាពិសេស គឺជាតំបន់ដែលមានសក្តានុពល ដែលមានគម្រោងអភិវឌ្ឍធំៗ ជាពិសេសផ្សារទំនើបអ៊ីអន៣ ដែលនឹងរួចរាល់ក្នុងពេលឆាប់ៗនេះផងដែរ»។
អគារ Sky Prime Building H មានទំហំខុសៗពីគ្នាមានចាប់ពីប្រភេទ ស្ទូឌីយោ មួយបន្ទប់គេង ពីរបន្ទប់គេង បីបន្ទប់គេង និង ប្រភេទ Duplex Loft ដែលមានសរុបចំនួនជាង១០០០ពាន់យូនីត ដោយមានតម្លៃ១៧៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕
ព័ត៌មានបន្ថែមអំពីគម្រោង Urban Village ០១៧ ៩៩៩ ៥៣១ ឬ ០១៧ ៩៩៩ ៥៤១។