វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ

មក​ទល់​ពេល​នេះ មិន​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ណាមួយ​បិទ​ទ្វារ ឬ​ច្របាច់​បញ្ចូល​គ្នា​នៅ​ឡើយ​ទេ


គោលនយោបាយ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​ពី​១៨​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ​ដើម​ខែ​មេសា​នេះ មិន​មាន​សញ្ញា​ណា​មួយ​ដែល​ថា នឹង​នាំ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ណា​ដួល​រលំ ឬ​ក៏​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ​នោះ​នៅ​ឡើយទេ។
រូបភាព (ហេង ភារម្យ)
ដោយ

គ្រប់​គ្រឹះស្ថាន​ទាំង​អស់​ដែល​ជា​សមាជិក​សមាគម​​​សុទ្ធ​តែ​អះអាង​ពី​គោល​ជំហរ​របស់​ខ្លួន​នៅ​តែ​រក្សា​ការ​ផ្តល់​ប្រាក់​កម្ចី​ដដែល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា។

លោក​ឧកញ៉ា ហួត អៀងតុង ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បញ្ជាក់​​​បច្ចុប្បន្ន​ភាព​អំពី​គោល​នយោបាយ​ពិដាន​អត្រា​ការ​ប្រាក់​​កម្ចី ១៨​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ ដោយ​បាន​លើក​ឡើង​ថា គ្រាន់​តែ​ទទួល​បាន​ដំណឹង​ស្តីពី​ការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​ពី​ខាង​ធនាគារ​ជាតិ​ភ្លាម ក្រុម​ប្រតិបត្តិករ​នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ រួមទាំង​លោក​គឺ​ភាគ​ច្រើន​សម្ដែង​ការ​ខក​ចិត្ត​និង​ព្រួយ​បារម្ភ​ថា អ្នក​វិនិយោគ​នៅក្នុង​វិស័យ​នេះ​នឹង​ដក​ទុន​របស់​ពួក​គាត់​ទៅ​វិញ។ ប៉ុន្តែ បន្ទាប់​ពី​បាន​ជួប​ប្រជុំ​គ្នា​មក ពួក​យើង​បាន​បង្ហាញ​ពី​ឆន្ទៈ​ថា វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ពោល​គឺ​យើង​​នៅ​​តែ​​បន្ត​ប្រតិបត្តិការ​ដដែល។

គួរ​រំឭកថា កាលពីថ្ងៃទី១៣ មីនា ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​ការណែនាំ​ដាក់​ពិដាន​អត្រាការប្រាក់​កម្ចី​ត្រឹម​១៨%​ក្នុង​មួយ​ឆ្នាំ សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំងអស់។ ភ្លាមៗ​នោះ មាន​ការ​បារម្ភ​ថា វិធានការ​នេះ​នឹង​នាំ​ឲ្យ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ប្រឈម​នឹង​ការ​ដួល​រលំ

ប៉ុន្តែ ជា​បច្ចុប្បន្ន​ភាព​​ថ្មី​បំផុត លោក​ឧកញ៉ា ហួត អៀងតុង ប្រធាន​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា បញ្ជាក់​ថា យើង​សង្ឃឹមថា នឹង​មិន​មាន​គ្រឹះស្ថាន​ណា​មួយ នឹង​បិទ​ដំណើរការ​ដោយសារ​តែ​គោល​នយោបាយ​កំណត់​អត្រា​ការ​ប្រាក់​នេះ​ទេ៕

តើ​អ្ន​កបាន​អាន​អត្ថបទ​ទាំង​នេះ​ ឬ​នៅ?

👉 ហេតុអ្វី​បាន​ជា​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​អត្រា​ការ​ប្រាក់​ខ្ពស់?

👉 តើ​ហេតុ​អ្វី​ប្រជាជន​ជំពាក់​បំណុល? ខ្ចី​បំណុល​យក​ទៅ​ធ្វើ​អ្វីខ្លះ?

👉 តើ​ធ្វើ​ដូចម្ដេច​ទើប​ជួយ​ពលរដ្ឋ​ខ្មែរ​ចាក​ផុត​បំណុល​វ័ណ្ឌ​ក​បាន?




អត្ថបទបន្ទាប់


ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​កាត់​ដេរ​នឹង​ត្រូវ​បើក​ពីរ​ដង​ក្នុង​មួយ​ខែ ​

ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កម្ពុជា តម្រូវ​ឲ្យ​រោងចក្រ​បើក​ប្រាក់ខែ​ជូន​កម្មករ​២​ដង​ក្នុង​មួយ​ខែ ចាប់​ពី​ខែ​តុលា ឆ្នាំ​២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ