អត្ថបទពាណិជ្ជកម្ម

កាន់តែស្រួល! ដកប្រាក់រហ័ស​ពីម៉ាស៊ីន ATM តាមរយៈ អេស៊ីលីដា​ម៉ូបាល ដោយមិនបាច់ប្រើ​បណ្ណ (មានវីដេអូ)


ឥឡូវនេះ លោកអ្នក​ជាអតិថិជន​របស់ធនាគារ អេស៊ីលីដា អាចដកប្រាក់​រហ័ស​ពី​ម៉ាស៊ីន អេធីអឹម របស់ ធនាគារ​ អេស៊ីលីដា នៅទីណា​ក៏បានដែរ ដោយ​មិនបាច់​ប្រើ​បណ្ណ ដោយ​គ្រាន់តែ​ប្រើកម្មវិធី អេស៊ីលីដាម៉ូបាល ជាការស្រេច ។
ដោយ

ហើយ​អ្វីដែលកាន់តែពិសេស​ជាងនេះទៀត គឺ អតិថិជន​​​អាច​​ដក​ប្រាក់​ដោយ​មិន​ប្រើ​បណ្ណ តាម​ម៉ាស៊ីន​អេធីអឹម បាន​ចំនួន ៥.០០០ដុល្លារ ឬ ២០លាន​រៀល ក្នុង​មួយ​ថ្ងៃ ដោយ​មិន​អស់​ថ្លៃ​សេវា​ ។



របៀប​ដក​ប្រាក់​រហ័ស (Quick Cash) ពី​ម៉ាស៊ីន​អេធីអឹម តាម​រយៈ​អេស៊ីលីដា​ម៉ូបាល

១. បើក​ដំណើការ​កម្មវិធី អេស៊ីលីដា​ម៉ូបាល

  1. ជ្រើសរើស "ដកប្រាក់​តាម ATM (Quick Cash)
  2. ស្កែន​ម្រាម​ដៃ ឬ​ផ្ទៃមុខ ឬ​បញ្ចូល​លេខ​សម្ងាត់
  3. ជ្រើសរើស​គណនី​វ៉លឡេត ឬ​គណនី​ធនាគារ រួច​ហើយ​បញ្ចូល​ចំនួន​ទឹក​ប្រាក់ ដែល​ត្រូវ​ដក
  4. ចុច​ប៊ូតុង "បង្កើត"
  5. លោក​អ្នក​នឹង​ទទួល​បាន​លេខ​សម្ងាត់ ៦ខ្ទង់ (Gold Code*) សម្រាប់​បញ្ចូល​ក្នុង​ម៉ាស៊ីន​អេធីអឹម ដើម្បី​ដក​ប្រាក់​នេះ ។

២. ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម

  1. ចុច​លើ Screen ឬ​ប៊ូតុង​ណា​មួយ​របស់​ម៉ាស៊ីន​អេធីអឹម
  2. ជ្រើសរើស​ភាសា
  3. ជ្រើសរើស "ដកប្រាក់​តាម​លេខ​កូដ (Cash Withdrawal via Gold Code)"
  4. បញ្ចូល​លេខ​សម្ងាត់ ៦ខ្ទង់ ដែល​លោក​អ្នក​បាន​បង្កើត​នៅ​ក្នុង កម្មវិធី​អេស៊ីលីដា​ម៉ូបាល ខាងលើ
  5. ចុច​ប៊ូតុង "យល់ព្រម"
  6. បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ដក (ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក ត្រូវ​ដូចគ្នា​នឹង​ចំនួន​ទឹក​ប្រាក់​ដែល​បាន​បង្កើត​ក្នុង​អេស៊ីលីដា​ម៉ូបាល)
  7. ចុច​ប៊ូតុង "យល់ព្រម"
  8. ប្រតិបត្តិការ​បាន​សម្រេច (សូម​យក​ប្រាក់​របស់​លោក​អ្នក​ពី​ម៉ាស៊ីន​អេធីអឹម) ។ 

* Gold Code សម្រាប់​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម មាន​សុពលភាព​ប្រើប្រាស់​រយៈពេល ២៤ម៉ោង ។ ប្រសិន​បើ​អតិថិជន​មិន​បាន​ដក​ប្រាក់​ក្នុង​អំឡុង​ពេល​កំណត់​នេះ​ទេ ទឹក​ប្រាក់​នេះ​នឹង​ចូល​ក្នុង​គណនី​វិញ​ដោយ​ស្វ័យ​ប្រវត្តិ ៕

ដក​ប្រាក់​រហ័ស​ពី អេធីអឹម តាម អេស៊ីលីដា ម៉ូបាល ដោយ​មិន​ប្រើ​បណ្ណ



អត្ថបទបន្ទាប់


ផ្ទុះ​កូវីដ​-១៩​ក្នុង​សហគមន៍​ជា​លើក​ទី៣ ខណៈ​ព្រឹក​​នេះមាន​ករណី​ឆ្លង​ដល់​ទៅ ៣២នាក់

ព័ត៌មាន
តាមរយៈការថ្លែងសារពិសេសនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ