ថ្លែងក្នុងពីធីបើកសម្ពោធគម្រោងដឹស្ដា ផ្លាទីនីម អេកូមេឡូឌី និងដឹស្ដាផ្លាទីនីម អេកូឌែលតា កាលពីពេលថ្មីៗនេះ លោក ជំទាវ ហុង ដានី អគ្គនាយិកាក្រុមហ៊ុនបុរីប៉េង ហួត បានលើកឡើងថា គម្រោងទាំងពីរនេះ គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានទំនើបចម្រុះក្នុងចំណោមគម្រោងទាំង៦ នៃគម្រោងធំ ហ្គ្រេនស្ដា ផ្លាទីនីម ដំណាក់កាលទី២ ដែលត្រូវបានបង្កើតឡើងក្រោមប្រធានបទ អេកូខូលេកសិន និងលាតសន្ធឹងលើផ្ទៃដីជាង១០០ ហិកតា។
លោកជំទាវ ហុងដានី បានបញ្ជាក់ទៀតថា គម្រោងថ្មីទាំងពីរនេះ គឺជាគម្រោងចុងក្រោយបំផុតសម្រាប់ឆ្នាំ២០១៩ ដែលក្រុមហ៊ុនបុរីប៉េងហួត បានអភិវឌ្ឍឡើងដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២០ ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈវិស័យអចលនទ្រព្យ។
ជាមួយគ្នានេះដែរ លោកស្រី ទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់ក្រុមហ៊ុនបុរីប៉េងហួត បានលើកឡើងថា សម្រាប់គម្រោងថ្មីៗចុងក្រោយទាំងពីរនេះ មានលំនៅដ្ឋានចំនួន ៦០០ ខ្នង ដែលជាប្រភេទផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាតូល ដោយតម្លៃ សម្រាប់វីឡាកូនកាត់មានចាប់ពី ជាង ១៣ម៉ឺនដុល្លារដល់ទៅ វីឡាភ្លោះមានចាប់ពី២៥ម៉ឺនឡើងទៅ និងវីឡាតូល មានតម្លៃចាប់ពី ជាង៦០ម៉ឺន ដល់ទៅ ជាង២លានដុល្លារអាមេរិក៕